ព័ត៌មានទាន់ហេតុការណ៍ :

មុខសញ្ញា​លួច​ និងប្លន់ដ៏សកម្មម្នាក់ ​ត្រូវបានចាប់ខ្លួន

ជួញដូរ សត្វត្រចៀកកាំ នៅផ្សារលើធំថ្មី ត្រូវបានអស់ល័ក្ខ

ពលរដ្ឋ ប្ដឹង លោកលួង ឃីន ទៅសាលាក្រុងសៀមរាប  ករណីសង្ស័យ សាងសង់សំណង់ ពុំមានច្បាប់អនុញ្ញាត

នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ «ត្រូវចូលរួមការពារ សន្តិភាព ឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ»

នាយករដ្ឋមន្ត្រី បរិច្ចាគម៉ាស២​លាន និង​សម្ភារ វេជ្ជសាស្ត្រ ​ជូន​រដ្ឋាភិបាល ​មី​យ៉ាន់​ម៉ា

 ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំ ពិនិត្យ សេចក្ដីព្រាង ព្រះរាជក្រឹត្យ ស្ដីពី ការបន្ធូរបន្ថយ លើកលែងទោស

អាជ្ញាធរអប្សរា ព្រមានៗ ទៀតហើយ លើអ្នកប្រកាសលក់ដី នៅក្នុងតំបន់ រមណីយដ្ឋានអង្គរ

ឈ្មួញកាយដីលក់រាប់ខែ​ ជំនាញទើបដឹង នាំគ្នាចុះទៅបិទ អាជីវកម្ម

ចាប់៣នាក់ នៅក្រុងសៀមរាប ដកហូតគ្រឿងញៀន១២កញ្ចប់ នឹងរឹបអូសសម្ភារ សង្ស័យសារធាតុផ្សំ សម្រាប់ការផលិត

ទំនាស់ពាក្យសម្តី កាប់សម្លាប់គ្មា មិនប្រណីដៃ

ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៧:១៨ ល្ងាច

មេប៉ូលិសខេត្តកំពង់ចាម ចុះពង្រឹងកម្លាំងឈរជើង ០៤គោលដៅតាមព្រំប្រទល់ជាមួយខេត្តចំនួនពីរ

ខេត្តកំពង់ចាម៖លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅយប់ថ្ងៃទី១២ខែមេសាឆ្នាំ២០២០បានចុះត្រួតពិនិត្យ កម្លាំងឈរជើងនៅតាមភូមិសាស្ត្រសំខាន់ៗ ចំនួន០៤គោលដៅរវាងព្រំប្រទល់ ខេត្តកំពង់ចាម ជាប់នឹងខេត្តចំនួន០២គឺខេត្តកំពង់ធំនឹងខេត្តត្បូងឃ្មុំ។គួរបញ្ជាក់ផងដែរថាគោលដៅ ដែលត្រូវចុះ បំពេញបេសកកម្មនោះរួមមាន +គោលដៅទី០១ ឃុំតាប្រុក ស្រុកចំការលើ ជាប់ព្រំប្រទល់ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។+គោលដៅទី០២ឃុំចំការអណ្ដូង ស្រុកចំការលើ ជាប់ព្រំប្រទល់ឃុំទ្រាល ស្រុកតាំងគោក ខេត្តកំពង់ធំ។+គោលដៅទី០៣ ឃុំសំពងជ័យ ស្រុកជើងព្រៃ ជាប់ព្រំប្រទល់ ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំំ។+គោលដៅទី០៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម (ស្ពានគីហ្សូណា) ជាប់ព្រំប្រទល់ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ជាមួយការអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលស្តីពីការដាក់កំហិត លើការធ្វើដំណេីរ ក្នុងប្រទេសនេះ លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម តែងតែ អមដំណើរ លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចុះត្រួតពិនិត្យពង្រឹងកងកម្លាំងរក្សាការពារសុវត្ថិភាពនិងសម្របសម្រួលប្រចាំគោលដៅក៏ដូចជាការផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំងអស់ត្រូវត្រួតពិនិត្យរាល់ការបំលាស់ទីរបស់បងប្អូនប្រជាពលរដ្ឋឲ្យបានជាក់លាក់ និងយកវិធានការអប់រំឲ្យប្រជាពលរដ្ឋបានយល់ពីបទបញ្ជរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ឲ្យអជ្ញាធរមានសមត្ថកិច្ចអនុវត្តជាបន្ទាន់ក្នុងគោលបំណងទប់ស្កាត់នៃការរីករាលដាលនៃជម្ងឺកូវីដ-១៩ ក្រោមការគិតគូរ និងយកចិត្តទុកដាក់ពីប្រមុខថ្នាក់ដឹកនាំ ដើម្បីធានាបាននូវភាពសុខសាន្ត របស់បងប្អូនប្រជាពលរដ្ឋផងដែរ៕SRP

Read Previous

បុរសម្នាក់ បើកម៉ូតូល្បឿនលឿន បុករថយន្ត នៅរង្វង់មូល ស្រុកក្រឡាញ់ បណ្ដាលឲ្យរងរបួស

Read Next

ផ្ទះពលរដ្ឋ ០៥ខ្នងនៅស្រុកស្ទឹងត្រង់ត្រូវរុះរើបន្ទាន់ដោយគ្រោះធម្មជាតិ