ព័ត៌មានទាន់ហេតុការណ៍ :

លោកស្រីញូង ចរិយា អ៊ុន ចាន់ដា នាំយកអំណោយ ជូនក្រុមការងារប្រចាំការ នៅមណ្ឌលចត្តាឡីស័ក គរុកោសលភូមិភាគកំពង់ចាម

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខ បុគ្គលិក នៅមណ្ឌលសុខភាពមៀន

លោកស្រីម៉ែន សំអន​ ប្រគេនទៀនវស្សា និងទេយ្យទាន ដល់ព្រះសង្ឃ គង់ចាំព្រះវស្សា​ នៅវត្តអង្គួញដី

លោកប៉ោ វណ្ណនិត អញ្ជើញប្រគល់ផ្ទះមួយខ្នងអំណោយ របស់សម្ដេចហ៊ុន សែន ជូនអតីតយុទ្ធជន នៅស្រុកប្រាសាទបាគង

លោកស្រី អភិបាលខេត្តប៉ៃលិន សូមបួងសួងបារមី យាយយ៉ាត ឲ្យជួយកូនចៅទូទាំងប្រទេស ចៀសផុត ពីជំងឺកូវីដ-១៩

ផ្ទះចំនួន០៣ខ្នង នៅកំពង់ចាម ត្រូវបានអគ្គិភ័យបំផ្លាញទាំងស្រុង

សម្ដេចស ខេង បង្កើតក្រុមការងារ រដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ

អត្ថបទរបស់លោកស្ថាបនិកក្រុមហ៊ុនផាផាយ៉ា ថ្ងៃនេះសរសេរ អំពី«ភាពប្រថុយប្រថានជាមួយសមត្ថភាពខ្លួន»

ចលនាយុវជន ក្រុម១៥៧ ស្រុកជីក្រែង ចុះចែក អាកុល ម៉ាស និងសាប៊ូ ជូនពលរដ្ឋមុខផ្សារភូមិអូរ

អភិបាលខេត្ត​កំពង់ចាម​ កោតសរសើរ រដ្ឋបាលស្រុកចំការលេី ដែលបានផ្តល់សេវាសាធារណៈ ជូនពលរដ្ឋ យ៉ាងល្អប្រសើរ

ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ៦:៣៧ ព្រឹក

លោកអ៊ុន ចាន់ដា យកអំណោយ សង្គ្រោះបន្ទាន់ ចែក​ជូន​ ពលរដ្ឋ០៥គ្រួសារ នៅស្រុកស្ទឹងត្រង់

Goal Property Service Co.,LTD - GPS

ខេត្តកំពង់ចាម​៖ប្រជាពលរដ្ឋ ចំនួន​០៥​គ្រួសារ​នៅភូមិព្រែកស្ដី ឃុំព្រះអណ្ដូង ស្រុកស្ទឹងត្រង់ ដែលបានមានការព្រួយបារម្ភ បាក់ស្រុតដី បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ​ កាល​ពី​ថ្ងៃ​ទី​១៣​ ម្សិលមិញបានទទួលអំណោយសង្គ្រោះបន្ទាន់ ពីលោក​​អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម នៅព្រឹកមិញនេះ។

លោកអ៊ុនចាន់ដា អភិបាលខេត្ត​កំពង់ចាម​ បាន​ថ្លែង​ថាការប្រេះដីខាងក្រោយផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ និងជិតមាត់ច្រាំងទន្លេនេះ​ គឺមិន​បង្ក​ឲ្យ​ប៉ះពាល់​ដល់ផ្ទះប្រជាពលរដ្ឋទេ។

ដោយ​ការប្រេះដីនេះ គឺបណ្តាលមកពីភ្លៀងធ្លាក់មួយមេធំ បានធ្វើឲ្យស្រទាប់ដីផ្នែកខាងក្រោម នៃតំបន់នោះរងការហួតហែងយូរខែហើយបានប្រទះទឹកភ្លៀង ច្រើនដល់ថ្នាក់ដក់ទឹក និងប្រេះបែបនេះ។​
លោក​អភិបាលខេត្ត​ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់នោះ កុំ​ឲ្យ​មានការភ័យខ្លាច គឺមិនមែនជាការប្រេះស្រាំ ដោយសារការបាក់ស្រុតច្រាំងទន្លេ ដូចលើកមុនទៀតទេ ដោយ​មន្ត្រីជំនាញធនធានទឹក បានធ្វើការ ពិនិត្យពិច័យ ច្រាំងទន្លេតំបន់នោះបានត្រឹមត្រូវហើយ។ ម្យ៉ាងទៀតមុនធ្វើ ការរុះរើផ្ទះសម្បែង សូមបងប្អូន ធ្វើការពិគ្រោះយោបល់ ជាមួយអាជ្ញាធរមូលដ្ឋានជាមុនសិន ចៀសវាងការរុះរើទៅ នាំឲ្យបងប្អូន ខាតបង់ថវិកា និងពេលវេលា​ដូច​នៅ​ពេល​នេះផងដែរ​។
គួរ​បញ្ជាក់​ផង​ដែរថា​ អំណោយ​ដែល​បាន​ផ្តល់​ជូន​បងប្អូនប្រជាពលរដ្ឋ​ នា​ឱកាស​នោះ​ ក្នុង​០១គ្រួសារ​ ទទួល​បាន​ថវិកា​៥០ម៉ឺន​រៀល​ អង្ករ​៥០គីឡូក្រាម​ មី​០២កេះ​ ត្រីខ​០២​យួរ​ ​ទឹក​ស៊ីអ៊ីវ០​២យួរ​ និង​តង់០​១​៕SRP

Read Previous

សុន្ទរកថា សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន ពិសេសលេីកទី៣៦ ស្តីពីបញ្ហាជំងឺកូវីដ-១៩ តាមរយៈ Video Conference

Read Next

លោកទៀ សីហា ចុះត្រួតពិនិត្យ កម្លាំងចម្រុះ នៅព្រំប្រទល់ ខេត្តសៀមរាប និងខេត្តឧត្ដរមានជ័យ