ព័ត៌មានទាន់ហេតុការណ៍ :

ឃាត់ខ្លួន ថៅកែលក់គ្រឿងកាឡៃ «ពិភពម៉ូត» មុខផ្សារលើធំថ្មី ករណី »ចាប់រំលោភបុគ្គលិក» អាយុ១៤ឆ្នាំ

សម្តេចតេជោ ស្នើឱ្យ ក្រុមមេធាវី ជួយបង្កើនការយល់ដឹង ផ្នែកច្បាប់ ដល់ប្រជាពលរដ្ឋ

សម្តេច ហ៊ុន សែន ថា សម្តេចមិនខ្វល់ ការរិះគន់សម្តេច ផ្តល់ជំនួយម៉ាស និងបរិក្ខារពេទ្យ ទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ

រថយន្តក្រុមហ៊ុនវិបុល បើកលឿន បុកគោយន្តកន្រៃ្ត នៅស្រុកជីក្រែង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

រដ្ឋសភា ប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់៦ទៀត

នាយករដ្ឋមន្ត្រី កម្ពុជា.វៀតណាម ជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិស រវាងប្រទេសទាំងពីរ

ឃាត់ខ្លួន «នីតា» នៅក្រុងសៀមរាប ករណី «លួចទ្រព្យសម្បត្តិ»

វិវាទដីធ្លីជាង២ឆ្នាំ ត្រូវបាន លោកដួង តារា និងមន្ត្រីខេត្តកំពត រួមគ្នាដោះស្រាយបញ្ចប់ តាមគោលនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ

លិខិតចំហ គោរពជូន ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា

មុខសញ្ញា​លួច​ និងប្លន់ដ៏សកម្មម្នាក់ ​ត្រូវបានចាប់ខ្លួន

ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១១:៣៨ ល្ងាច

សាខាកាកបាទក្រហមខេត្តសៀមរាប ចែកអំណោយ ជូនពលរដ្ឋ រងគ្រោះ ដោយខ្យល់កន្ត្រាក់នៅស្រុកជីក្រែង

ខេត្តសៀមរាប៖លោក គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប តំណាងលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា នៅព្រឹកមិញ បាននាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋនៅស្រុកជីក្រែងចំនួន៦៣គ្រួសារ ដែលលំនៅដ្ឋានពួកគាត់បានទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងនោះនៅឃុំល្វែងឫស្សី រលំផ្ទះចំនួន២ខ្នង និងរបើកដំបូលផ្ទះចំនួន៥៥ខ្នងនិងឃុំស្ពានត្នោត របើកដំបូលផ្ទះចំនួន៦ខ្នង ដែលគ្រួសាររលំផ្ទះ ក្នុងមួយគ្រួសារទទួលបានមុង១ , ភួយ១ , សារុង១ , ក្រមា១ , កន្ទេល១ , អាវយឺត២ , ស័ង្កសី១៦សន្លឹក , មី១កេស , ត្រីខ១យួរ , អង្ករ៣០គីឡូក្រាម និងថវិកា២សែនរៀល និង គ្រួសាររបើកដំបូលផ្ទះក្នុងមួយគ្រួសារទទួលបានមុង១ , ភួយ១ , សារុង១ , ក្រមា១ , កន្ទេល១ , អាវយឺត២ , ស័ង្កសី ១០សន្លឹក , មី១កេស , ត្រីខ១យួរ , អង្ករ៣០គីឡូក្រាម និងថវិកា១សែនរៀល។
នៅក្នុងឱកាសនោះដែរ លោកអនុប្រធានគណៈកម្មាធិការសាខា បានប្រគេនទេយ្យវត្ថុមួយចំនួនដល់វត្តចំនួន២ផងដែរ នៅក្នុងស្រុកជីក្រែងនេះ មានវត្តតាអុង និងវត្តឃ្លាំងបេង ដែលក្នុងមួយវត្តប្រគេន អង្ករ៦០គីឡូក្រាម , មី២កេស ត្រីខ២យួរ , ទឹកត្រី១យួរ , ទឹកស៊ីអ៊ីវ១យួរ , ម៉ាស់២ប្រអប់ និងបច្ច័យមួយចំនួន៕SRP

Read Previous

លោកទៀ សីហា ចុះត្រួតពិនិត្យ កម្លាំងចម្រុះ នៅព្រំប្រទល់ ខេត្តសៀមរាប និងខេត្តឧត្ដរមានជ័យ

Read Next

លោកទៀ សីហា ចុះត្រួតពិនិត្យកម្លាំងនៅព្រំប្រទល់ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ