ព័ត៌មានទាន់ហេតុការណ៍ :

ចាប់៣នាក់ នៅក្រុងសៀមរាប ដកហូតគ្រឿងញៀន១២កញ្ចប់ នឹងរឹបអូសសម្ភារ សង្ស័យសារធាតុផ្សំ សម្រាប់ការផលិត

ទំនាស់ពាក្យសម្តី កាប់សម្លាប់គ្មា មិនប្រណីដៃ

លោក ឌី វិជ្ជា បើកកិច្ចប្រជុំ ពង្រឹងសន្តិសុខ សណ្តាប់ឆ្នាប់ នៅក្នុងភូមិសាស្ត្រ ខេត្តកំពត

អភិបាលខេត្តកំពង់ចាម៖ យើងត្រូវ បម្រើ ពលរដ្ឋ ប្រកបដោយភាពព​ ស្មោះត្រង់

បុរសម្នាក់ យកកូនសោរ សរសេរឈ្មោះលើជញ្ជាំងថ្ម នៅតំបន់អង្គរវត្ត

ផ្ទេរអធិការ ស្រុកថ្មពួក មកកាន់ក្រុងប៉ោយប៉ែត វិញ

ការពិត ព្រះសង្ឃនិមន្ត បិណ្ឌបាត នៅផ្សារលើធំថ្មី «មានជំងឺសសៃប្រសាទ»

មន្ទីរសាធារណការ ខេត្តកំពង់ធំ បដិសេធ ចំពោះការផ្សាយ ព័ត៌មានមួយ

ប្រជុំដាក់ផែនការ បង្ក្រាប ក្រុមចោរនៅក្រុងសៀមរាប

ម៉ូតូ២គ្រឿង បុកគ្នានៅផ្លូវ៦០ម៉ែត្រ បណ្ដាលឲ្យស្លាប់ម្នាក់ របួសម្នាក់

ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១០:៤៩ ព្រឹក

សូមអបអរសាទរ! នៅទីបំផុតឥណ្ឌូណេស៊ី០២នាក់ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាបហើយ

ខេត្តសៀមរាប៖នៅទីបំផុតបុរសជនជាតិឥណ្ឌូណេស៊ីចំនួន០២នាក់ ដែលមានជំងឺកូវីដ-១៩ មកពីប្រទេសថៃ ហើយត្រូវបានទទួលការព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីពេទ្យហើយ កាលពីរសៀលថ្ងៃទី១៤ ខែមេសាម្សិលមិញ បន្ទាប់ពីបានជាសះស្បើយពីជំងឺ ក្រោមការយកចិត្តទុកក្នុងការព្យាបាលជំងឺពីសំណាក់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប អស់រយៈពេល២២ថ្ងៃកន្លងមក ។

នៅចំពោះមុខក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និង អ្នកសារព័ត៌មាន បុរសជនជាតិឥណ្ឌូណេស៊ី បានសម្ដែងនូវក្តីរំភើបរីករាយយ៉ាងក្រៃលែង និង កក់ក្តៅបំផុត ព្រមទាំងសម្ដែងនូវការ កោតសរសើរចំពោះគោលនយោបាយនិងទឹកចិត្តមនុស្សធម៌របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតចំពោះការស្នាក់នៅព្យាបាលរូបលោកទាំង០២នាក់នៅក្នុងប្រទេសកម្ពុជា និង អរគុណដ៏ជ្រាលជ្រៅបំផុតចំពោះក្រុមគ្រូពេទ្យកម្ពុជា ដែលបានសង្គ្រោះជីវិតរបស់លោក ឆ្លងផុតពីគ្រោះស្លាប់ដោយសារជំងឺកូវីដ-១៩។  ប្រធានមន្ទីរសុខាភិបាលខេត្តសៀម រាបលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានមានប្រសាសន៍ថា បុរសជនជាតិឥណ្ឌូណេស៊ីទាំង ០២នាក់នេះ ត្រូវបានរកឃើញមានផ្ទុកវារុសកូវីត១៩ កាលពីថ្ងៃទី១៨ ខែមីនាឆ្នាំ២០២០ ដោយមន្ទីរពេទ្យមួយនៅទីក្រុងបាងកក លុះថ្ងៃទី២២ ខែមីនា ពួកគាត់បានធ្វើដំណើរចូលមកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មុនមានការបិទព្រំដែន ហើយនៅ ថ្ងៃទី ២៣ ខែមីនា បុរសជនជាតិឥណ្ឌូណេស៊ីទាំង២នាក់នេះ បានមកដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

បើតាមលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានបញ្ជាក់បន្ថែមថា ថ្វីត្បិតតែបុរសជនជាតិឥណ្ឌូណេស៊ីទាំង២នាក់នេះ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យក៏ពិតមែន ក៏ប៉ុន្តែពួកគេត្រូវស្នាក់នៅក្នុងប្រទេសកម្ពុជាបន្តទៀត ហើយក្រុមគ្រូពេទ្យជំនាញបានណែនាំឲ្យពួកគាត់ដាក់ខ្លួនឲ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃបន្តទៀត ក្រោមការតាមដានរបស់មិត្តភ័ក្ររបស់ពួកគេដែលជាជនជាតិឥណ្ឌូណេស៊ីដូចគ្នា ហើយកំពុងធ្វើការនៅក្រុងសៀមរាប។

សូមបញ្ជាក់ថា គិតមកទល់ពេលរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នេះ នៅទូទាំងខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ០៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ហើយចេញពីមន្ទីរពេទ្យចំនួន០៥នាក់ និងនៅសល់ចំនួន០២នាក់ទៀត កំពុងសម្រាកព្យាបាល ជំងឺនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕SRP

Read Previous

លោកង៉ាន់ ភិរុណ នាំយកអំណោយអភិបាលខេត្តសៀមរាបចែកជូនដល់អាជ្ញាធរភូមិក្នុងស្រុកបន្ទាយស្រី

Read Next

កាកបាទក្រហមក្រុងកំពង់ចាមបន្តយុទ្ធនាការអប់រំផ្សព្វផ្សាយវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩