ខេត្តសៀមរាប៖បុរសម្នាក់បើកម៉ូតូទៅបុកនិងរថយន្តបណ្ដាលឲ្យរបួសធ្ងន់។ ហេតុការណ៍បានកើតឡើងវេលាម៉ោង១៥និង០០នាទី ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ នៅចំណុចភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខខេត្តសៀមរាប។
សេចក្ដីរាយការណ៍បានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយម៉ូតូម៉ាកC១២៥ហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០១៦ ពាក់ស្លាកលេខសៀមរាប១X៨៨២៨ បានបុកជាមួុរថយន្ត ម៉ាកកាមរី ហាយព្រីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ២S២៣៨៥។
អ្នកបើករថយន្តឈ្មោះផាន់ ចាន់សុវណ្ណពិសិទ្ធ ភេទប្រុសអាយុ២៤ឆ្នាំ នៅភូមិ០១ សង្កាត់០២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ចំណែកអ្នកបើកម៉ូតូ ឈ្មោះម៉ង់ ខ្លែង ភេទប្រុសអាយុ៣៦ឆ្នាំ នៅភូមិសង្វើយ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប របួសធ្ងន់។
បច្ចុប្បន្ន អ្នករបួសបញ្ជូនទៅមន្ទីរពេទ្យស្រុក។ដោយឡែករថយន្ត និងម៉ូតូរក្សាទុកកន្លែងប៉ូលិសស្រុកដើម្បីរងចាំការដោះស្រាយ៕SRP

