ឈ្មួញគប់គិត គ្នាឈូសឆាយ បំផ្លាញដីព្រៃលិចទឹក ក្នុងស្រុកជីក្រែង យ៉ាងអនាធិបតេយ្យ
ខេត្តសៀមរាប៖ស្ត្រីម្នាក់កំពុងដេកត្រូវបានបុរសម្នាក់ចូលទៅចាប់រំលោភបានសម្រេច។ ហេតុការណ៍បានកើតឡើង នៅម៉ោង០០និង៣០នាទីថ្ងៃទី១៥ខែមេសាឆ្នាំ២០២០ នៅចំណុចផ្ទះជនរងគ្រោះ ភូមិព្រៃធ្លក ឃុំខ្នាត ស្រុកពួក។
ករណីនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ អ៊ុត សានីន ភេទប្រុសអាយុ៣៣ឆ្នាំមុខរបរធ្វើស្រែមានទីលំនៅភូមិ ឃុំកើតហេតខាងលើ។
ជនរងគ្រោះឈ្មោះ ទ ត ភេទស្រី អាយុ២៤ឆ្នាំ។ បើតាមសមត្ថកិច្ចថាហេតុការណ៍កើតឡើងខណ:ពេលជនរងគ្រោះស្រវឹងស្រាដេកលក់ជាមួយកូន។ ចំណែកប្តីជនរងគ្រោះទៅផឹកស៊ីនៅផ្ទះបងប្អូន។ ទោះយ៉ាងណានៅព្រឹកថ្ងៃទី១៥ខែមសេសានេះ ជនរងគ្រោះ បានដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល ដោយសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅខេត្តចាត់ការតាមនីតិវិធី៕SRP

