ព័ត៌មានទាន់ហេតុការណ៍ :

ទំនាស់ពាក្យសម្តី កាប់សម្លាប់គ្មា មិនប្រណីដៃ

លោក ឌី វិជ្ជា បើកកិច្ចប្រជុំ ពង្រឹងសន្តិសុខ សណ្តាប់ឆ្នាប់ នៅក្នុងភូមិសាស្ត្រ ខេត្តកំពត

អភិបាលខេត្តកំពង់ចាម៖ យើងត្រូវ បម្រើ ពលរដ្ឋ ប្រកបដោយភាពព​ ស្មោះត្រង់

បុរសម្នាក់ យកកូនសោរ សរសេរឈ្មោះលើជញ្ជាំងថ្ម នៅតំបន់អង្គរវត្ត

ផ្ទេរអធិការ ស្រុកថ្មពួក មកកាន់ក្រុងប៉ោយប៉ែត វិញ

ការពិត ព្រះសង្ឃនិមន្ត បិណ្ឌបាត នៅផ្សារលើធំថ្មី «មានជំងឺសសៃប្រសាទ»

មន្ទីរសាធារណការ ខេត្តកំពង់ធំ បដិសេធ ចំពោះការផ្សាយ ព័ត៌មានមួយ

ប្រជុំដាក់ផែនការ បង្ក្រាប ក្រុមចោរនៅក្រុងសៀមរាប

ម៉ូតូ២គ្រឿង បុកគ្នានៅផ្លូវ៦០ម៉ែត្រ បណ្ដាលឲ្យស្លាប់ម្នាក់ របួសម្នាក់

ប្រតាយប្រតប់គ្នា ជាមួយព្រះសង្ឃ ផ្អើលឈុល នៅផ្សារលើធំថ្មី

ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១០:១៨ ព្រឹក

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ចុះសួរសុខទុក្ខ ជាមួយមន្ត្រីភូមិ ក្នុងស្រុកអង្គរជុំ

ខេត្តសៀមរាប៖លោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តសៀមរាប នៅថ្ងៃទី១៥ខែមេសានេះ បានចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយមេភូមិ អនុភូមិ និងសមាជិកភូមិ ក្នុងឃុំចារឈូក ស្រុកអង្គរជុំ។
លោក ពិន ប្រាកដ អភិបាលរងខេត្ត បានថ្លែងការសរសើរចំពោះការខិតខំរបស់អាជ្ញាធរភូមិ ក្នុងការផ្សព្វផ្សាយនិងណែនាំប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដែលទើបត្រឡប់ពីបរទេស ជាពិសេសប្រទេសថៃ ស្ម័គ្រចិត្តនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។
លោកក៏បានស្នើដល់ អាជ្ញាធរភូមិ ត្រូវបន្តស្រង់ចំនួនប្រជាពលរដ្ឋចំណូលថ្មី ក៏ដូចជាប្រជាពលរដ្ឋទើបត្រឡប់មកពីបរទេស ចូលមកស្នាក់នៅក្នុងមូលដ្ឋានរបស់ខ្លួន ទោះបីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរត្រូវបានបញ្ចប់ក៏ដោយ។
ក្នុងនាម លោកទៀ សីហា អភិបាលខេត្តសៀមរាប លោក ពិន ប្រាកដបាននាំយកអំណោយរួមមាន អង្ករ សាប៊ូ ម៉ាស មី និងថវិកាមួយចំនូន ប្រគល់ជូនអាជ្ញាធរភូមិ មកពី២០ភូមិក្នុងឃុំចារឈូក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរផងដែរ។
ជាមួយគ្នានេះដែរលោក ពិន ប្រាកដ បានចុះទៅសួរសុខទុក្ខ ដល់ ប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅដាច់ដោយនៅទីតាំងចំនួន២ ក្នុងចំណោម ១៨ទីតាំងក្នុងស្រុកអង្គរជុំ ក្នុងនោះ ឃុំតាសោម សាលាបឋមសិក្សាតាសោម មានចំនួន១៦នាក់ និង នៅឃុំនគរភាស អនុវិទ្យាល័យនគរភាស មានចំនួន៦នាក់។
ក្នុងនោះលោកអភិបាលស្រុកអង្គរជុំ ក៏បាន កោតសរសើរ ដល់ប្រជាពលរដ្ឋ ដែលបានគិតគូរដល់មនុស្សនៅជុំវិញខ្លួននៅក្នុងសហគមន៍ និងស្ម័គ្រចិត្តមកស្នាក់នៅដាក់ដោយឡែក។

គួរបញ្ជាក់ថា គិតមកត្រឹមព្រឹកថ្ងៃទី១៥ ខែមេសានេះ នៅស្រុកអង្គរជុំ មានប្រជាពលរដ្ឋ ស្ម័គ្រចិត្តស្នាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ សរុប ១៥៣នាក់។

សូមជម្រាបផងដែរថា រយៈពេល៣ថ្ងៃ អំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៣ ដល់ ១៥ ខែមេសា ឆ្នាំ២០២០ អាជ្ញាធរខេត្តសៀមរាប រួមនិងសហភាពសហព័ន្ធយុវជនខេត្ត​សៀមាប យុវជនស្ម័គ្រចិត្តគាំទ្ររាជរដ្ឋាភិបាល និងសប្បុរសជននានា បានចូលរួមផ្ដល់ជាអំណោយដល់ មេភូមិ អនុភូមិ និងសមាជិកភូមិ សរុប ៩៥២ភូមិ ក្នុងក្រុងស្រុកទាំង១២ នៃខេត្តសៀមរាប ដើម្បីជាការលើកទឹកចិត្ត ដល់អាជ្ញាធរ ដែលបាននិងកំពុងផ្សព្វផ្សាយ ណែនាំដល់ ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន បង្ការ ទប់ស្កាត់ជំងឺកូវិដ១៩ និងការស្ម័គ្រចិត្តដាក់ខ្លួនឲ្យនៅដាច់ដោយឡែក៕SRP

Read Previous

រថយន្តបុកម៉ូតូស្លាប់ម្នាក់ភ្លាមៗ នៅឃុំល្វា ខេត្តសៀមរាប

Read Next

យើងចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ