ព័ត៌មានទាន់ហេតុការណ៍ :

អភិបាលខេត្តកំពង់ចាម​ បញ្ជា​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ ទប់ស្កាត់​ ការរំលោភបំពាន​ តំបន់​ដីព្រៃ​លិច​ទឹក​

មន្ត្រីគ្រោងដោះលែង «សត្វស្លាប៣ប្រភេទផ្សេងទៀត» ឲ្យមានសេរីភាព នៅក្នុងព្រៃធម្មជាតិអង្គរ

កម្លាំងអាវុធហត្ថ ចាប់ខ្លួនមនុស្ស៨នាក់ ករណីឈូសឆាយដីព្រៃលិចទឹក ធ្វើគម្រោងពុះឡូតិ៍លក់

នាយករដ្ឋមន្ត្រី ផ្ដល់អំណោយ ជូនពលរដ្ឋ កម្មករ កម្មការិនី ចំនួន៤២០គ្រួសារ នៅសង្កាត់ទួលសង្កែទី១

សម្ដេច ស ខេង ផ្ដល់អំណោយជូនកងកម្លាំង និងប្រជាពលរដ្ឋ តាមបណ្ដាក្រុងស្រុក ទាំង១៤ ក្នុងខេត្តបាត់ដំបង

ចលនាយុវជន(ក្រុម១៥៧) សាខាខេត្តសៀមរាប ចែកអំណោយដល់ពលរដ្ឋ ជាង២០គ្រួសារ

បទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី បន្តកើតមានយ៉ាងពេញបន្ទុក

សមត្ថកិច្ចកម្ពុជា ចាប់ចិន២នាក់ និងគ្រឿងញៀនជាង៧០គីឡូក្រាម

វ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស បានដឹកមកដល់កម្ពុជាហើយ

អំណោយកាកបាទក្រហម​ ត្រូវបានជូនពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ១៦៥គ្រួសារ​ នៅស្រុកមេមត់

ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ១១:២១ ល្ងាច

ថ្នាក់ដឹកនាំ ខេត្តកំពង់ចាម ចុះសួរសុខទុក្ខ្ខ​ កម្មករ រោងចក្រ មេតថេត

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​លោក​​ខ្លូត ផន​ ប្រធាន​​ក្រុមប្រឹក្សា​ខេត្ត​ នៅព្រឹកមិញនេះបាន​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ​ កម្មករ​ កម្មការនីនិយោជិត​ ក្រុម​ហ៊ុន​មេតថេត​ ស្រុក​កំពង់សៀម​ ប្រមាណ​ជិត​៤០០០នាក់​​​ ដែល​កំពុង​បំពេញ​ការងារ​ជា​ធម្មតា​ ដូច​រោងចក្រ​នានា​ និង​មន្ត្រី​រាជការ​ នៅ​ទូទាំង​ខេត្ត​កំពង់ចាម​ តាម​ការ​ណែនាំ​​របស់​រាជរដ្ឋាភិបាល​ ដេីម្បី​ចូលរួម​បង្ការ​ទប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​ នៅ​កម្ពុជា​។ ​

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ លោក​អ៊ុន ចាន់ដា អភិបាល​ខេត្តកំពង់ចាម​ បានថ្លែងអំណរគុណ ចំពោះ ក្រុមហ៊ុន​មេតថេត​ ​ ដែលបានសហការ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការអនុវត្តនូវ​វិធានការ​ បង្ការទប់ស្កាត់ការរាត្បាត នៃជម្ងឺកូវីដ១៩ ជាពិសេស បានណែនាំអប់រំដល់កម្មករ​ និយោជិត​ ឲ្យមកបំពេញការងារ ទៅតាមតួនាទី ភារកិច្ចរៀងៗខ្លួន​ ប្រកបដោយការទទួលខុសត្រូវ និងទឹកចិត្តសប្បាយរីករាយ​ ព្រមទាំង​បានធ្វើការអប់រំណែនាំ​ ឲ្យ​មានការចូលរួមថែរក្សាអនាម័យ តាមរយៈ ការលាងដៃជាមួយសាប៊ូ ឬអាល់កុល និងការវាស់កំដៅមុនពេលចូលធ្វើការ ដើម្បី បង្ការការឆ្លង នៃជម្ងឺកូវីដ ១៩ ទៅអ្នកដទៃ ដែលកំពុងបំរើការងារនៅក្នុងរោងចក្រ។
លោក​អភិបាលខេត្ត​ បាន​សង្កត់​ធ្ងន់ថា​ បើទោះបីជាពេលនេះ ខេត្តកំពង់ចាម បានបិទការព្យាបាលជម្ងឺកូវីដ១៩ យ៉ាងណាក្ដី តែយើងទាំងអស់គ្នា នៅតែបន្តការប្រុងប្រយ័ត្នជានិច្ច ជាពិសេស ការអនុវត្តទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បី បញ្ជៀសការឆ្លង នៃមេរោគ ដ៏កាចសាហាវ មួយនេះ ឲ្យខាងតែបាន​។
ជាមួយ​គ្នានោះ​ លោក​អភិបាលខេត្ត​ ក៏បានថ្លែងអំណរគុណ ចំពោះ រោងចក្រ Medtecs ដែលកន្លងមក បានជួយឧបត្ថម្ភ នូវម៉ាស់ និងសម្លៀកបំពាក់មួយចំនួន ដល់គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ ខេត្តកំពង់ចាម សម្រាប់ផ្ដល់ជូនក្រុមគ្រូពេទ្យ នៅក្នុងខេត្តកំពង់ចាម ដើម្បី ផ្ដល់សេវាព្យាបាលថែទាំអ្នកជម្ងឺកូវីដ១៩ ដែលមកសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ចាម ផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្ន នៅទូទាំងខេត្តកំពង់ចាម មានរោងចក្រធំៗ សរុបចំនួន ១៧កន្លែង និងមានកម្មករសរុប​ចំនួន ៣២.៨៦៨នាក់ ។ ដោយឡែក រោងចក្រ (MEDTECS Cambodia Corp Limited) មានកម្មករសរុបចំនួន ៣.៥៤៦នាក់ ស្រី ៣.២៧៥នាក់ ។ បច្ចុប្បន្ន រោងចក្រមួយនេះ បានផលិតសម្ភារៈផ្នែកវេជ្ជសាស្ត្រ មានដូចជា សម្លៀកបំពាក់ការពារ សម្រាប់គ្រូពេទ្យ ជាដើម ដោយនាំចេញទៅលក់ នៅក្រៅប្រទេស នៅក្នុងពិភពលោក ។ ដោយឡែក  បច្ចុប្បន្ននេះ ដោយសារតែកម្ពុជាទទួលរងផលប៉ះពាល់ជម្ងឺកូវីដ ១៩ ក្រុម​ហ៊ុន​ ក៏បានផ្គត់ផ្គង់ នូវសម្ភារៈពេទ្យមួយចំនួន ទៅ​ឲ្យ​ក្រសួងសុខាភិបាលកម្ពុជាប្រើប្រាស់ ផងដែរ៕SRP

Read Previous

ចាប់ខ្លួនមនុស្ស០៣នាក់ នៅឃុំកំពង់ភ្លុក ករណីលួច លួចកាណូត ពីរគ្រឿង

Read Next

អាជ្ញាធរ ក្រុងសៀមរាប ប្រកាសទុកពេល១៥ថ្ងៃ ឲ្យអ្នកពាក់ព័ន្ធ ទាំងអស់ ត្រូវធ្វើការរុះរើ ការរំលោភដីចិញ្ចើម សាធារណ: និងការលក់ដូរលើសួន