សូមអបអរសាទរ គ្រួសារ១ នៅខេត្តសៀមរាប ទទួលបានដីនិងផ្ទះ ពីអង្គការគោសប្បុរសដើម្បីកម្ពុជា
ខេត្តកំពង់ចាម៖លោកវេជ្ជបណ្ឌិត គឹម សួរភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម នៅព្រឹកមិញនេះបាននាំយកនូវថវិការួមរបស់មន្ត្រីសុខាភិបាល ចំនួន៥.១៦០.០០០៛ សម្រាប់ផ្តល់ជូនគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្តកំពង់ចាម ដែលជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណដល់មន្ត្រីនៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម ទាំងអស់ ដែលបានចូលរួមចំណែកឧបត្ថម្ភជាថវិកា សម្រាប់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្តកំពង់ចាម យកទៅប្រេីប្រាស់ តាមតម្រូវការចាំបាច់ ក្នុងយុទ្ធនាការនានា ដេីម្បីរួមគ្នាបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលមន្ត្រីសុខាភិបាលជាកងទ័ពជួរមុខយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការរាតត្បាតនៃជំងឺដ៏កាចសាហាវនេះ។
លោកវេជ្ជបណ្ឌិត គឹមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា កន្លងមកនេះមន្ត្រីសុខាភិបាល បានធ្វើការផ្សព្វផ្សាយ សភាពការណ៍ និងធ្វើបច្ចុប្បន្នភាពពីករណី COVID ១៩ នៅក្នុងខេត្តកំពង់ចាម បានគ្រប់គ្រងសភាពការណ៍ ដោយចុះស្រង់ស្ថិតិ ពលករចំណូលស្រុកជាប្រចាំរៀងរាល់ថ្ងៃ ដើម្បីធ្វើការតាមដាន អប់រំ ពីអនាម័យ ការបង្ការចម្លងមេរោគ (ក្នុងករណីសង្ស័យ) ត្រូវទុកដាក់ដោយឡែកចំនួន១៤ថ្ងៃ ដើម្បីចៀសវាងការចម្លង ជាសហគមន៍ដែលជាបញ្ហាព្រួយបារម្ភ។ បានត្រៀមលក្ខណៈទុកជាមុន ចំពោះករណី ពលករចំណូលមកពីប្រទេសជិតខាង ដោយមានអគារសម្រាប់ទុកដាក់ករណីសង្ស័យ ដែលមាននៅមន្ទីរពេទ្យខេត្ត សណ្ឋាគារមេគង្គ និងសាលាគរុកោសល្យ ភូមិភាគកំពង់ចាុម សរុបជាង ៥០០គ្រែ។ ព្រមទាំងបានបរិច្ចាគថវិកាដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការរបស់យើង ក្នុងការជួយឩបត្ថម្ភដល់ គណៈកម្មការជាតិកូវីត១៩ ក៏ដូច គណៈកម្មការខេត្តគ្រប់គ្រងកូវីត១៩ផងដែរ៕SRP




