ព័ត៌មានទាន់ហេតុការណ៍ :

កំសត់ ចូលលួចលុយ កន្លែងបុណ្យសព មិនសម្រេច តែបានប៉ោងមុខ

«នៅមុខអង្គរវត្តអច្ឆរិយ:បារមីដ៏ស័ក្តសិទ្ធ» លោកដួង តារា សូមជូនពរ ប្រជាពលរដ្ឋខ្មែរចៀសផុត ពីជំងឺឆ្លងកូវីដ -១៩​

ប្រកាសបិទផ្លូវមួយចំនួន នៅក្រុងសៀមរាប ដើម្បីប្រារព្ធពិធី បើកការសាងសង់៣៨ខ្សែ

បុគ្គលិក ក្រុមហ៊ុនបំពង់ទីបជ័រ បើករថយន្ត បុកម៉ូតូ បណ្តាលឲ្យ ប្ដីប្រពន្ធ ស្លាប់នៅនឹងកន្លែង

សម្ដេច ស ខេង ប្រាប់ក្រុមការងារត្រូវបម្រើពលរដ្ឋឱ្យបានល្អចៀសវាងការគៀបសង្កត់គំរាមកំហែង

សម្ដេច ហ៊ុន សែន កំពុងធ្វើដំណើរ មកកាន់ ខេត្តសៀមរាប

ទៅឆក់ត្រី បែជាស្លាប់ខ្លួនឯង យ៉ាងអាណោចអាធ័ម

សម្ដេចស ខេង ព្រួយបារម្ភ ព្រៃឈើ នៅតែ ទទួលរងការ កាប់បំផ្លាញ

ប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួន បុរស២នាក់ ករណីគ្រឿងញៀន

ល្បែងឡូតូ ចាក់លុយ តាមប្រព័ន្ធអុិនធើណេត បើកលេងយ៉ាងគគ្រឹកគគ្រេង នៅក្រុងបាត់ដំបង

ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៣:២៥ ល្ងាច

អាជ្ញាធរខេត្តកំពង់ចាមបើកកិច្ចប្រជុំបន្ទាន់ដេីម្បីរៀបចំចាត់វិធានការចត្តាឡីស័ករយៈពេល១៤ថ្ងៃ លើកម្មករនិយោជិតដែលវិលត្រលប់មកពីចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរ

ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជម្ងឺកូវីដ១៩ នាព្រឹក ថ្ងៃ ទី ១៧ ខែមេសា ឆ្នាំ ២០២០នេះ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីផ្សព្វផ្សាយលិខិតលេខ០៦៧ ស ខ ល របស់ក្រសួងសុខាភិបាល ស្ដីពីការរៀបចំចាត់វិធានការ ចត្តាឡីស័ក រយៈពេល១៤ថ្ងៃ លើកម្មករ និយោជិត ដែលវិលត្រឡប់ចូលបម្រើការងារវិញ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ដោយយោងតាមការឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីចុះថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ក្នងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ។

គួរ បញ្ជាក់ ថា យោង តាម សេចក្តី ណែនាំ ស្តីពីវិធានការ ចត្តាឡីស័ក រយៈពេល១៤ថ្ងៃ លើកម្មករ និយោជិត ដែលនឹងវិលត្រឡប់ ចូល បម្រើការងារវិញ បន្ទាប់ពីពិធី បុណ្យ ចូល ឆ្នាំ ខ្មែរ ប្រពៃណី ជាតិ របស់ក្រសួងសុខាភិបាល នោះក្រសួងការងារ និងបណ្តុះបណ្កាល វិជ្ជាជីវៈ សូមណែនាំដល់ ម្ចាស់ ឬនាយក និងបងប្អូនកម្មករ និយោជិត នៃរោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ ដែលបានឈប់សម្រាក ក្នុងអំឡុងពេល បុណ្យ ចូល ឆ្នាំ និងចូលបម្រើការងារវិញដូចខាងក្រោម៖ ចំពោះ ម្ចាស់ ឬនាយក និងកម្មករ និយោជិតរោងចក្រ នៅ តាម បណ្ដា ខេត្ត ក៏ដូចជាម្ចាស់ ឬនាយក និងកម្មករ និយោជិត នៃ សហគ្រាស គ្រឹះស្ថាន ក្នុង វិស័យ ផ្សេង ទៀត ត្រូវសម្របសម្រួល ការធ្វើ ចត្តាឡីស័ក នៅ តាម ផ្ទះ ចំនួន១៤ថ្ងៃ នេះ៖ – កម្មករ និយោជិត ដែលឈប់សម្រាកដោយឯកឯងគ្មានការអនុញ្ញាត ពី នយោជក នឹង មិន ទទួល បាន ប្រាក់ឈ្នួល ឡេីយ ក្នុងរយៈពេលធ្វើ ចត្តាឡីស័ក នេះ
កម្មករ និយោជិតដែលឈប់សម្រាក ដោយមានការអនុញ្ញាតពីនិយោជក នឹង ទទួល បាន ប្រាក់ឈ្នួល ត្រឹម ចំនួន ៧ថ្ងៃ ក្នុងរយៈពេល ធ្វើ ចត្តាឡីស័ក នេះ។  ដោយឡែកកម្មករ និយោជិត ដែលអវត្តមាន ដោយមានការអនុញ្ញាតរបស់និយោជក ដោយសារមាន ធុរៈ ពិសេស ដូចជា ប្រពន្ធ ឆ្លង ទន្លេ ឬជីដូន ជីតា ម្តាយ ឪពុក ប្ដីប្រពន្ធ កូនទទួលមរណភាព ត្រូវទទួលបាន ប្រាក់ ឈ្នួល ចំនួន ១៤ថ្ងៃពេញដដែល រួមគ្នាតាមដាន សុខភាព បន្ត និងត្រូវពាក់ម៉ាសជាដាច់ខាត ចំពោះ កម្មករ និយោជិត ដែលទើប បញ្ចប់ការធ្វើ ចត្តាឡីស័ក ឬទើបចូលធ្វើការ កម្មករ និយោជិត ណា ម្នាក់ ដែល មិន សហការ អនុវត្តន៍ វិធានការ ចត្តាឡី ស័ក ឬបំពាន វិធានការ ខាង លេី ហេីយ បង្ក ការ ភ័យខ្លាច ដល់ កម្មករ នយោជិក ដទៃ ផ្សេង ទៀត អាច ត្រូវ បង្ខំ ឲ្យ ឈប់ ពី ការងារ ដោយ មិន ទទួល បាន ការ ទូទាត់ អត្ថប្រយោជន៍ អ្វី ទាំង អស់ ពី និយោជក ៕SRP

Read Previous

លោកហ៊ុន ម៉ានី ឧបត្ថម្ភខិត្តប័ណ្ណផ្សព្វផ្សាយអំពីការការពារជំងឺកូវីដ១៩ដល់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម

Read Next

រថយន្តមួយគ្រឿងបុកគោ នៅប៉ាក់ប៉ាន់ ខេត្តសៀមរាប