ព័ត៌មានទាន់ហេតុការណ៍ :

អភិបាលខេត្តកំពង់ចាម​ បញ្ជា​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ ទប់ស្កាត់​ ការរំលោភបំពាន​ តំបន់​ដីព្រៃ​លិច​ទឹក​

មន្ត្រីគ្រោងដោះលែង «សត្វស្លាប៣ប្រភេទផ្សេងទៀត» ឲ្យមានសេរីភាព នៅក្នុងព្រៃធម្មជាតិអង្គរ

កម្លាំងអាវុធហត្ថ ចាប់ខ្លួនមនុស្ស៨នាក់ ករណីឈូសឆាយដីព្រៃលិចទឹក ធ្វើគម្រោងពុះឡូតិ៍លក់

នាយករដ្ឋមន្ត្រី ផ្ដល់អំណោយ ជូនពលរដ្ឋ កម្មករ កម្មការិនី ចំនួន៤២០គ្រួសារ នៅសង្កាត់ទួលសង្កែទី១

សម្ដេច ស ខេង ផ្ដល់អំណោយជូនកងកម្លាំង និងប្រជាពលរដ្ឋ តាមបណ្ដាក្រុងស្រុក ទាំង១៤ ក្នុងខេត្តបាត់ដំបង

ចលនាយុវជន(ក្រុម១៥៧) សាខាខេត្តសៀមរាប ចែកអំណោយដល់ពលរដ្ឋ ជាង២០គ្រួសារ

បទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី បន្តកើតមានយ៉ាងពេញបន្ទុក

សមត្ថកិច្ចកម្ពុជា ចាប់ចិន២នាក់ និងគ្រឿងញៀនជាង៧០គីឡូក្រាម

វ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស បានដឹកមកដល់កម្ពុជាហើយ

អំណោយកាកបាទក្រហម​ ត្រូវបានជូនពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ១៦៥គ្រួសារ​ នៅស្រុកមេមត់

ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ១១:៤៧ ល្ងាច

ស្រវឹង​ស្រា​ ជិះម៉ូតូធ្លាក់ផ្លូវ ដួលបាក់កស្លាប់ភ្លាមៗ

ខេត្តប៉ៃលិន៖បុរស​ម្នាក់​ជិះម៉ូតូធ្លាក់ផ្លូវដួលស្លាប់ដោយខ្លួនឯង នៅលើផ្លូវលំក្រាលគ្រួសក្រហម។
ហេតុការណ៍បានកើតឡើងវេលាម៉ោង ១៩ និង​ ១៥នាទី​ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន
ខេត្ដប៉ៃលិន ។

​ ជនរងគ្រោះឈ្មោះ ពេង ប៉ក់ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិវត្ដ សង្កាតប៉ៃលិន ក្រុងប៉ៃលិន​ ខេត្ដប៉ៃលិន។ បើកបរម៉ូតូម៉ាក HONDA DREAM C125 ពណ៌ ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ បាត់ដំបង 1W 6776 ទិសដៅពីលិចទៅកើត ។
​ បេីរ​តាមការបញ្ជាក់ពីប្រពន្ធរបស់ជនរងគ្រោះ​ មុន​ពេល​កេីត​ ជនរងគ្រោះ​បាន​អង្គុយ​ផឹក​ស៊ី​ជុំ​គ្នា​ជាមួយ​មិត្តភ័ក្ដិ​នៅជិតកន្លែងកើតហេតុខាងលើ ក្រោយ​មក​ក៏​ត្រលប់​ទៅ​ផ្ទះ​វិញ​ លុះ​ដល់​កន្លែង​កើត​ហេតុ​ក៏​បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ដួល​ស្លាប់​ភ្លាមៗ​តែម្ដង។
​ ករណីនេះកម្លាំងជំនាញផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ នៃអធិការនគរបាលក្រុងប៉ៃលិន បានធ្វើការសន្និដ្ឋាននៅកន្លែងកើតហេតុថា ពិតជាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ពិតប្រាកដមែន និងបានធ្វើកំណត់ហេតុប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP វ៉ន​ ដារ៉ា

Read Previous

អាជ្ញាធរ​ខេត្តកំពង់ចាម​ បំពាក់​ម៉ាស៊ីនសម្លាប់មេរោគកូវីដ​១៩​ ដោយ ​ស្វ័យប្រវត្តិ​ ០៦គ្រឿង​ នៅ​តាម​ទីសាធារណៈ​

Read Next

អភិបាលស្រុកប្រាសាទបាគង ចុះសួរសុខទុក្ខ គ្រួសារយោធិន ពិការ៣១៧សៀមរាប