ព័ត៌មានទាន់ហេតុការណ៍ :

អភិបាលខេត្តកំពង់ចាម​ បញ្ជា​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ ទប់ស្កាត់​ ការរំលោភបំពាន​ តំបន់​ដីព្រៃ​លិច​ទឹក​

មន្ត្រីគ្រោងដោះលែង «សត្វស្លាប៣ប្រភេទផ្សេងទៀត» ឲ្យមានសេរីភាព នៅក្នុងព្រៃធម្មជាតិអង្គរ

កម្លាំងអាវុធហត្ថ ចាប់ខ្លួនមនុស្ស៨នាក់ ករណីឈូសឆាយដីព្រៃលិចទឹក ធ្វើគម្រោងពុះឡូតិ៍លក់

នាយករដ្ឋមន្ត្រី ផ្ដល់អំណោយ ជូនពលរដ្ឋ កម្មករ កម្មការិនី ចំនួន៤២០គ្រួសារ នៅសង្កាត់ទួលសង្កែទី១

សម្ដេច ស ខេង ផ្ដល់អំណោយជូនកងកម្លាំង និងប្រជាពលរដ្ឋ តាមបណ្ដាក្រុងស្រុក ទាំង១៤ ក្នុងខេត្តបាត់ដំបង

ចលនាយុវជន(ក្រុម១៥៧) សាខាខេត្តសៀមរាប ចែកអំណោយដល់ពលរដ្ឋ ជាង២០គ្រួសារ

បទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី បន្តកើតមានយ៉ាងពេញបន្ទុក

សមត្ថកិច្ចកម្ពុជា ចាប់ចិន២នាក់ និងគ្រឿងញៀនជាង៧០គីឡូក្រាម

វ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស បានដឹកមកដល់កម្ពុជាហើយ

អំណោយកាកបាទក្រហម​ ត្រូវបានជូនពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ១៦៥គ្រួសារ​ នៅស្រុកមេមត់

ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ១០:២៤ ល្ងាច

នគរបាលស្រុកកំពង់សៀម បង្ក្រាបល្បែងជល់មាន់ មួយកន្លែង ឃាត់ខ្លួនបានម្នាក់

ខេត្តកំពង់ចាម៖ទីតាំងជល់មាន់មួយកន្លែង ត្រូវបានកម្លាំងនគរបាលស្រុកកំពង់សៀម ចុះបង្ក្រាបនៅព្រឹកមិញនេះ។ កន្លែងជល់មាន់ស្ថិតនៅចំណុចភូមិព្រៃគុយ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ការបង្ក្រាបនេះដឹកនាំដោយ លោកវរសេនីយ៍ឯកឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម។

នគរបាលស្រុកកំពង់សៀមបានឲ្យដឹងថាលទ្ធផលបង្ក្រាបបានអ្នកលេងល្បែងជល់មាន់ ចំនួន០១នាក់ឈ្មោះហឿន ហាន ភេទប្រុស អាយុ ៣២ ឆ្នាំជាតិខ្មែរមានទីលំនៅភូមិសាមគ្គី ឃុំបុស្សខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ ដោយដកហូតបានវត្ថុតាងរួមមានដូចខាងក្រោម:
-ម៉ូតូម៉ាកវេវពណ៌ក្រហមគ្មានស្លាកលេខចំនួន០៤គ្រឿង។
-ជញ្ជីងថ្លឹងមាន់ចំនួន០១។
-មាន់ងាប់ចំនួន០១ក្បាលនិងស្គត់រុំជើងមាន់មួយចំនួនទៀតនៅហ្នឹងកន្លែង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចយើងបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីសាកសួរ និងរៀបចំកសាងឯកសារ សំណុំរឿងតាមនីតិវិធី៕SRP

Read Previous

ឆក់ខ្សែភ្លើង ស្លាប់ម្នាក់ភ្លាមៗ នៅស្រុកជីក្រែង

Read Next

កម្លាំងអាវុធហត្ថខេត្តក្រចេះចុះរឹបអូសឈើជាច្រើនដុំនៅឃុំគ្រញូងសែនជ័យ