ព័ត៌មានទាន់ហេតុការណ៍ :

ទៅឆក់ត្រី បែជាស្លាប់ខ្លួនឯង យ៉ាងអាណោចអាធ័ម

សម្ដេចស ខេង ព្រួយបារម្ភ ព្រៃឈើ នៅតែ ទទួលរងការ កាប់បំផ្លាញ

ប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួន បុរស២នាក់ ករណីគ្រឿងញៀន

ល្បែងឡូតូ ចាក់លុយ តាមប្រព័ន្ធអុិនធើណេត បើកលេងយ៉ាងគគ្រឹកគគ្រេង នៅក្រុងបាត់ដំបង

លោក ដួង តារា ត្រូវបានតែងតាំង ជារដ្ឋលេខាធិការ នៃទីស្តីការ គណៈរដ្ឋមន្ត្រី

ស្ពាន«ស្ទឹងត្រង់-ក្រូចឆ្មារ» នឹងតភ្ជាប់ នៅ​ដេីម​ខែ​ធ្នូ​ ខាងមុខនេះ

ប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប ចាប់ខ្លួន សន្តិសុខម្នាក់ «ករណីកាច់សោរក ម៉ូតូ» នឹងធ្លាប់ជាប់គុក ១០ឆ្នាំ ពីបទប្លន់

«គួរប្រុងប្រយ័ត្ន» បូមសាំងក្បែរចង្ក្រាន បណ្តាលអោយឆាបឆេះ តូបលក់ឥវ៉ាន់០១ខ្នង

ពលរដ្ឋ ចាប់ចោរម្នាក់ នៅក្រុងសៀមរាប ប្រគល់ឲ្យ សមត្ថកិច្ច

ពលរដ្ឋ ភ័យខ្លាច នឹង រថយន្តដឹកដី បើកបរលឿនៗ

ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ២:២៦ ព្រឹក

អាជ្ញាធរខេត្តសៀមរាប ទទួលបានអំណោយ បរិក្ខាពេទ្យ ពីមិត្តចិន

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប បានទទួលអំណោយជាបរិក្ខាពេទ្យ មានម៉ាស់ N95ចំនួន៥០០ សម្លៀកបំពាក់ពេទ្យ១០០កំប្លេរ និង ម៉ាស់ចំនួន១ម៉ឺនម៉ាស់ ពីរដ្ឋបាលក្រុងលីស៊ួយ ខេត្តជឺជាំង នៃសាធារណរដ្ឋប្រជាមានិតចិន។
ការទទួលនេះនៅថ្ងៃទី២០ខែមេសាម្សិលមិញ នៅសាលាខេត្តសៀមរាប ក្រោយវត្តមានរបស់លោក ទៀ សីហា អភិបាលខេត្ត។ ចំណែក រដ្ឋបាលក្រុងលីស៊ួយ ខេត្តជឺជាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Mei Zhongmin អនុប្រធានសមាគមពាណិជ្ជកម្មខេត្តជឺជាំង ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាបផងដែរ។
លោក Mei Zhongmin ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា ចិន សំខាន់ខេត្តសៀមរាប និង ក្រុងលីស៊ួយ នៃខេត្តជឺជាំង ក្នុងពេលប្រទេសចិន បានកំពុងជួបវិបត្តិកូវិដ ១៩ រដ្ឋបាលខេត្តសៀមរាប បានជួយឧបត្ថម្ភនូវសម្ភារៈបរិក្ខាពេទ្យ ក្នុងនាមជាបងប្អូនរួមជីវិតតែមួយ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងកូវិដ១៩។ លោកបានបន្តទៀតថា ដោយកាយវិកាដ៏សប្បុរសធម៌របស់រដ្ឋបាលខេត្តសៀមរាប ដែលធ្វើឲ្យក្រុង ខេត្តសម្ព័ន្ធមេត្រីភាពនឹងគ្នា មិនអាចបំភ្លេចបាននូវគ្រាលំបាកនោះឡើយ ។ ដូច្នេះនៅពេលកម្ពុជាបានកំពុងជួបវិបត្តិកូវិដ១៩នេះ រដ្ឋបាលក្រុងលីស៊ួយ ក៏ដូចជាខេត្តសម្ព័ន្ធមេត្រី ត្រូវធ្វើការចែករំលែកគ្នាជួយមិត្តក្នុងគ្រាលំបាក ក៏បាននាំយកនូវសម្ភារៈបរិក្ខាពេទ្យមួយចំនួន ផ្តល់ជូនរដ្ឋបាលខេត្តសៀមរាប យកទៅបម្រើការងារប្រយុទ្ធប្រឆាំងនិងជម្ងឺ ឆ្លងកូវិដ១៩ ។ ក្នុងនោះដែរលោកក៏បានសាទរចំពោះកម្ពុជា បានព្យាបាលជាសះស្បើយជាបន្តបន្ទាប់ ហើយមកដល់ថ្ងៃនេះមិនរកឃើញអ្នកឆ្លងជម្ងឺកូវិដ១៩ ហើយកត្តាទាំងនេះគឺវិធីសាស្ត្រដ៏ល្អក្នុងការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួង សុខាភិបាល ក្នុងការទប់ស្កាត់ ការពារការរីករាលដាលនៃជម្ងឺកូវិដ១៩។
លោក ទៀ សីហា ក៏បានលើកថាស្ថិតក្នុងគ្រាដ៏លំបាកនៃវិបត្តិកូវីដ-១៩នេះ បានបង្កើនកម្រឹតលើអត្ថន័យបន្ថែមទៀត នៃការរួមជីវិតតែមួយ លើចំណងសម្ព័ន្ធមេត្រីភាពនេះ។ ការគាំទ្ររបស់ភាគីចិន និងការផ្តល់ជំនួយសម្ភារៈ បរិក្ខានិងអ្នកជំនាញវេជ្ជសាស្រ្តមកកាន់កម្ពុជា គឺជាការយកចិត្តទុកដាក់លើសពីក្របខ័ណ្ឌនៃចំណងមិត្តភាព តែជាការរួមបេះដួងតែមួយជាបងប្អូនចិន-កម្ពុជា ។ ក្នុងនោះដែរអភិបាលខេត្តក៏បានលើកនូវ វិធីសាស្ត្រ និង ការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ ការពារការរីករាលដាលនៃជម្ងឺកូវិដ១៩ ដែលបានកំពុងតែ អនុវត្តនៅឡើយ។
អភិបាលខេត្ត បានថ្លែងអំណរគុណដល់រដ្ឋបាលក្រុងលីស៊ួយ ហើយនឹងធ្វើការផ្តល់អំណោយទាំងនេះ ដល់គណៈកម្មាធិការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ របស់រដ្ឋបាលខេត្ត ហើយម៉ាស់ទាំងនេះនឹងត្រូវបានចែកជូនដល់មន្ទីរពេទ្យ មណ្ឌលសុខភាព និងក្រុមការងារ ដើម្បីបំពេញប្រតិបត្តិការរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនិងជម្ងឺឆ្លងកូវិដ១៩នេះ៕SRP

Read Previous

សមត្ថកិច្ចចម្រុះ កំពុងបង្រ្កាបឈើ ក្នុងចម្ការស្វាយ មួយកន្លែង នៅស្រុកត្រពាំងប្រាសាទ

Read Next

បុរសម្នាក់ ស្រវឹងស្រា ចង.ក សម្លាប់ខ្លួន ចោលប្រពន្ធនិងកូន នៅស្រុកពួក