ព័ត៌មានទាន់ហេតុការណ៍ :

រដ្ឋមន្ត្រី ចម ប្រសិទ្ធ ស្នើអភិបាលខេត្តកែប ចាត់វិធានការ ជាបន្ទាន់ ចំពោះបុគ្គល ចាក់ដីរំលោភចូលដីស្រែអំបិល

ចលនាយុវជន «ក្រុម១៥៧» សាខា ខេត្តសៀមរាប នាំយកអំណោយ និងថវិកា ប្រគេនព្រះសង្ឃ គង់នៅវត្ត ឥន្ទ:បារមីសិរីរដ្ឋ

អរគុណ សប្បុរសជន បានឧបត្ថម្ភ សម្ភារ ដល់កាកបាទក្រហមខេត្តសៀមរាប

អភិបាលខេត្តកំពង់ចាម​ ជំរុញឲ្យពលរដ្ឋ​ ប្រកបមុខរបរផ្សេងៗ​ ដេីម្បីបង្កើនជីវភាព​

សម្តេច ហេង សំរិន ផ្តល់អំណោយស្បៀងអាហារ និងថវិកា ដល់អាជ្ញាធរភ្នំពេញ

កាកបាទក្រហម​ខេត្តកំពង់ចាម​ ទទួលបានការឧបត្ថម្ភ ជាង១២ម៉ឺនដុល្លារ

មេដឹកនាំឲ្យអគ្គិសនី រដ្ឋាករទឹក ផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាផ្ទះឈ្នួលរបស់កម្មករ កម្មការនី ជាមុន

សម្ដេចប៊ុន រ៉ានី ហ៊ុនសែន អំពាវនាវដល់សប្បុរសជន បន្ដឧបត្ថម្ភគាំទ្រ កាកបាទក្រហមកម្ពុជា

នាយករដ្ឋមន្ត្រី អបអរសាទរ ទិវាពិភពលោក អឌ្ឍចន្ទក្រហម ៨ឧសភា

លោក ហ៊ុន ប៉ូគា នាំយកអំណោយ និងថវិកាជូននាយកសាលាបឋមសិក្សា ទៀ បាញ់ សែនជ័យគូលេន

ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ៣:១៨ ព្រឹក

អភិបាលខេត្តកំពង់ចាមទទួលថវិកានិងសម្ភារៈពីសប្បុរសជនដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ខេត្តកំពង់ចាម៖ លោកអ៊ុនចាន់ដាអភិបាលខេត្តកំពង់ចាមនិងជាប្រធានគណៈកម្មការប្រយុទ្ធនិងជំងឺកូវីដ-១៩ ខេត្ត នៅរសៀលថ្ងៃមិញនេះបានថវិកាចំនួន១លានរៀល,ម៉ាស់១.០០០,សាប៊ូ១,០០០ដុំជែលលាងដៃ១០០ដប និងភេសជ្ជៈ អាដេចំនួន១០កេះ ពីលោកមាស ធីបញ្ញា និងសហការី។ ក្នុងឱកាសនោះដែរលោកអ៊ុន ចាន់ដា បានថ្លែងអំណរគុណ ដល់លោកមាស ធីបញ្ញា និងសហការីទាំងអស់ ដែលបានចូលរួមចំណែកក្នុងការឧបត្ថម្ភជាថវិកាសម្រាប់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ខេត្តកំពង់ចាម យកទៅប្រើប្រាស់ តាមតម្រូវការចាំបាច់ក្នុងយុទ្ធនាការនានាដើម្បី រួមគ្នាបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃ ជំងឺដ៏កាចសាហាវនេះ។

គួរបញ្ជាក់ថាខេត្តកំពង់ចាមកន្លងមកមានអ្នកកើតជំងឺកូវីដ១៩សុទ្ធសឹងតែជាជនបរទេសសរុបចំនួន១៦នាក់។ តែរហូតមកដល់ពេលនេះ គឺក្រុមគ្រូពេទ្យខេត្តកំពង់ចាមបានធ្វើការព្យាបាលអ្នកផ្ទុកវីរុសទាំងនោះបានជាសះស្បើយអស់ហើយ។
ជាមួយគ្នានោះអាជ្ញាធរខេត្តកំពង់ចាមនៅតែបន្តការប្រុងប្រយ័ត្នខ្ពស់ដដែលដោយបានបំពាក់ម៉ាស៊ីនស្វ័យប្រវត្តិ បាញ់សម្លាប់មេរោគនៅតាមច្រកចេញចូលសំខាន់ៗដើម្បីសម្រួលដល់ការធ្វើអនាម័យព្រមទាំងបានបន្តការ ផ្សព្វផ្សាយសារអប់រំអំពីការធ្វើអនាម័យដើម្បីចៀសផុតពីការឆ្លងជំងឺនេះ៕SRP

Read Previous

អធិការនគរបាល ក្រុងសៀមរាប ថានឹងឲ្យមេប៉ុស្ដិ៍ ប្ដឹង ហ្វេសប៊ុក សារព័ត៌មានជោគជ័យ បើពុំមាន អាជ្ញាប័ណ្ណ

Read Next

ពលរដ្ឋជាង២ពាន់គ្រួសារ នៅក្នុងឃុំកោះសូទិនទទួលបានសារអប់រំអំពីវិធានការទប់ស្កាត់ជំងឺកូវីដ១៩