ព័ត៌មានទាន់ហេតុការណ៍ :

ចលនាយុវជន(ក្រុម១៥៧) សាខាខេត្តសៀមរាប ចែកអំណោយដល់ពលរដ្ឋ ជាង២០គ្រួសារ

បទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី បន្តកើតមានយ៉ាងពេញបន្ទុក

សមត្ថកិច្ចកម្ពុជា ចាប់ចិន២នាក់ និងគ្រឿងញៀនជាង៧០គីឡូក្រាម

វ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស បានដឹកមកដល់កម្ពុជាហើយ

អំណោយកាកបាទក្រហម​ ត្រូវបានជូនពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ១៦៥គ្រួសារ​ នៅស្រុកមេមត់

ក្រសួងកសិកម្មអះអាងថា ក្នុងរយៈពេលប្រមាណជា៥ឆ្នាំកន្លងមកនេះ ពុំដែល បានរៀបចំបំពេញបែបបទ នាំចេញប្រភេទឈើរងការគំរាមកំហែង ជូនដល់ក្រុមហ៊ុនណាមួយ សម្រាប់ធ្វើការនាំចេញ ទៅក្រៅប្រទេស ឬហុងកុងនោះទេ

ចលនាយុវជន «ក្រុម១៥៧» ចុះចែកអំណោយនិងសម្ភារ ចំនួន៣គោលដៅ នៅក្នុងខេត្តសៀមរាប

វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសទៀត នឹងដឹកមកដល់កម្ពុជា នៅស្អែកនេះ

ការឈូសឆាយ ដីព្រៃជាច្រើនហិកតា នៅស្រុកស្វាយលើ សង្ស័យមានការឃុបឃិតគ្នាជាប្រព័ន្ធ

សម្ដេច ស ខេង ផ្ញើសារលិខិតជូនពរ ក្នុងទិវារម្លឹកខួបថ្ងៃកំណើត នគរបាលជាតិ

ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ៣:៣៥ ព្រឹក

លោកអ៊ុន ចាន់ដា អំពាវនាវ​ ដល់សប្បុរសជន​ នៅគ្រប់មជ្ឈដ្ឋាន បន្តចូលរួម កម្លាំងមនុស្សធម៌ ជា មួយកាកបាទក្រហមកម្ពុជា

ខេត្តកំពង់ចាម៖លោក​​អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​ បានថ្លែងអំពាវនាវ ដល់សប្បុរសជន​នៅគ្រប់មជ្ឈដ្ឋាន ទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាបន្តចូលរួមជាកម្លាំងមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ​ ដែលងាយរងគ្រោះបំផុតរួមមាន អ្នករងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗជនពិការ ចាស់ជរាគ្នានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយ អ្នកផ្ទុកមេរោគអរដស៍​។ល។ នៅគ្រប់ទីកន្លែងឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា ដោយពុំមានការរើសអើង ពូជសាសន៍ ជំនឿសាសនា ននិងនិន្នាការនយោបាយឡើយ។

ជាមួយគ្នានេះ លោក​​អ៊ុន​ ចាន់ដា​ ក៏បានលើកឡើងផងដែរថាមន្ត្រី​សាខាកាកបាទក្រហមកម្ពុជា​​ទាំង​អស់​ ​គឺ​ស្ថិត​នៅក្រោម​ការ​ចាត់តាំង​យ៉ាង​ត្រឹមត្រូវ​​ ដូច្នេះ​សូម​ឲ្យ​​មន្ត្រី​យេីង​មាន​ការ​ទទួល​ខុសត្រូវ​ ឲ្យ​បាន​ច្បាស់លាស់​ ក្នុង​ការ​ចាត់ចែង​កិច្ចការ​រដ្ឋបាល​។ថ្លែងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី១ និងទិសដៅត្រីមាសទី២ ឆ្នាំ២០២០​ របស់​គណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជា​ខេត្តកំពង់ចាម​ នៅព្រឹកមិញនេះនៅ​ទីស្នាក់ការ​​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ចាម​ ។

លោក​អ៊ុន​ ចាន់ដា​បាន​ថ្លែង​ថា​ តាម​ការ​ណែនាំ​តម្រង់​ទិស​​របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ និង​លោក​​ ហ៊ុន​ ណេង​ ប្រធាន​កិត្តិយស​សាខា​កាកបាទក្រហម​កម្ពុជា​​ខេត្ត​កំពង់ចាម​ ចំពោះ​ការ​ប្រារព្ធ​ពិធី​ខួបលើកទី១៥៧ ​ទិវា​ពិភពលោក​កាកបាទក្រហម​ និង​អឌ្ឍចន្ទក្រហម​ ៨ឧសភា​ ឆ្នាំ​២០២០នេះ​ គឺ​មិន​មានការរៀបចំ​ពិធី​សមោសរ​ ដូចឆ្នាំមុនៗនោះទេ​ ព្រោះ​ដើម្បី​ជៀសវាង​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​។តែ​ទោះជា​យ៉ាងណា​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​ បាន​ត្រៀម​បង្កើត​ក្រុម​ការងារ​ ដើម្បីបន្តកៀរគរមូលនិធិ និងស្វាមគមន៍​ ការចូលរួមជាវិភាគទានពី​សប្បុរសជននានា​ដោយ​ផ្ទាល់​និង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អេឡិចត្រូនិក​ផងដែរ​៕SRP

Read Previous

ភ្លើងឆេះវាលស្មៅនៅដីឡូតិ៍ជិតស្ថានីសាំងបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ

Read Next

នគរបាលក្រុងសៀមរាប ឃាត់ខ្លួន សិស្សម្នាក់ ករណីលួចម៉ូតូ