ព័ត៌មានទាន់ហេតុការណ៍ :

ចលនាយុវជន(ក្រុម១៥៧) សាខាខេត្តសៀមរាប ចែកអំណោយដល់ពលរដ្ឋ ជាង២០គ្រួសារ

បទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី បន្តកើតមានយ៉ាងពេញបន្ទុក

សមត្ថកិច្ចកម្ពុជា ចាប់ចិន២នាក់ និងគ្រឿងញៀនជាង៧០គីឡូក្រាម

វ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស បានដឹកមកដល់កម្ពុជាហើយ

អំណោយកាកបាទក្រហម​ ត្រូវបានជូនពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ១៦៥គ្រួសារ​ នៅស្រុកមេមត់

ក្រសួងកសិកម្មអះអាងថា ក្នុងរយៈពេលប្រមាណជា៥ឆ្នាំកន្លងមកនេះ ពុំដែល បានរៀបចំបំពេញបែបបទ នាំចេញប្រភេទឈើរងការគំរាមកំហែង ជូនដល់ក្រុមហ៊ុនណាមួយ សម្រាប់ធ្វើការនាំចេញ ទៅក្រៅប្រទេស ឬហុងកុងនោះទេ

ចលនាយុវជន «ក្រុម១៥៧» ចុះចែកអំណោយនិងសម្ភារ ចំនួន៣គោលដៅ នៅក្នុងខេត្តសៀមរាប

វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសទៀត នឹងដឹកមកដល់កម្ពុជា នៅស្អែកនេះ

ការឈូសឆាយ ដីព្រៃជាច្រើនហិកតា នៅស្រុកស្វាយលើ សង្ស័យមានការឃុបឃិតគ្នាជាប្រព័ន្ធ

សម្ដេច ស ខេង ផ្ញើសារលិខិតជូនពរ ក្នុងទិវារម្លឹកខួបថ្ងៃកំណើត នគរបាលជាតិ

ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ៥:១៧ ព្រឹក

កម្លាំងអាវុធហត្ ថខេត្តសៀមរាប ឃាត់ខ្លួន បុរសស្ត្រីពីរនាក់ អនុវត្ត តាមដីកា តុលាការ

ខេត្តសៀមរាប៖បុរសស្ត្រីពីរនាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាប ធ្វើការឃាត់ខ្លួនតាមការអនុវត្តដីការបស់តុលាការ។ ការឃាត់ខ្លួន ធ្វើឡើងនៅវេលាម៉ោង១៣និង៣០នាទីថ្ងៃទី២២ខែមេសាម្សិលមិញ ដោយកម្លាំងមន្ទីរយុត្តិធម៌នៃបញ្ជាការអាវុធហត្ថខេត្តសៀមរាប។

ការចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៖៦២និងដីកាលេខ៖៦៣ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ចេញដោយលោក គឹម សុគន្ធា ចៅក្រមសើបសួរនៃសាលាដំបូងខេត្តសៀមរាប ពីបទ៖មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន និងរំលោភលើទំនុកចិត្ត នៅចំណុចភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ជនដែលឃាត់ខ្លួន០១.ឈ្មោះ ហ៊ួរ វត្ថា ភេទប្រុសអាយុ៤០ឆ្នាំ រស់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

០២.ឈ្មោះសុខ សុជាតា ភេទស្រី អាយុ២៧ឆ្នាំរស់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។បច្ចុប្បន្ន កម្លាំងជំនាញបញ្ជូនជនត្រូវចោទទាំងពីរនាក់ ទៅសាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តតាមនីតិវិធី៕SRP

Read Previous

អាវុធហត្ថខេត្តសៀមរាប បញ្ជូនសន្តិសុខម្នាក់ ទៅតុលាការ ករណីលួចម៉ូតូ

Read Next

ប្រជាពលរដ្ឋ៤៦គ្រួសារ នៅស្រុកកោះសូទិន បានទទួល អំណោយ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម