ព័ត៌មានទាន់ហេតុការណ៍ :

មុខសញ្ញា​លួច​ និងប្លន់ដ៏សកម្មម្នាក់ ​ត្រូវបានចាប់ខ្លួន

ជួញដូរ សត្វត្រចៀកកាំ នៅផ្សារលើធំថ្មី ត្រូវបានអស់ល័ក្ខ

ពលរដ្ឋ ប្ដឹង លោកលួង ឃីន ទៅសាលាក្រុងសៀមរាប  ករណីសង្ស័យ សាងសង់សំណង់ ពុំមានច្បាប់អនុញ្ញាត

នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ «ត្រូវចូលរួមការពារ សន្តិភាព ឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ»

នាយករដ្ឋមន្ត្រី បរិច្ចាគម៉ាស២​លាន និង​សម្ភារ វេជ្ជសាស្ត្រ ​ជូន​រដ្ឋាភិបាល ​មី​យ៉ាន់​ម៉ា

 ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំ ពិនិត្យ សេចក្ដីព្រាង ព្រះរាជក្រឹត្យ ស្ដីពី ការបន្ធូរបន្ថយ លើកលែងទោស

អាជ្ញាធរអប្សរា ព្រមានៗ ទៀតហើយ លើអ្នកប្រកាសលក់ដី នៅក្នុងតំបន់ រមណីយដ្ឋានអង្គរ

ឈ្មួញកាយដីលក់រាប់ខែ​ ជំនាញទើបដឹង នាំគ្នាចុះទៅបិទ អាជីវកម្ម

ចាប់៣នាក់ នៅក្រុងសៀមរាប ដកហូតគ្រឿងញៀន១២កញ្ចប់ នឹងរឹបអូសសម្ភារ សង្ស័យសារធាតុផ្សំ សម្រាប់ការផលិត

ទំនាស់ពាក្យសម្តី កាប់សម្លាប់គ្មា មិនប្រណីដៃ

ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៧:៣៦ ល្ងាច

អ្នកភូមិ និងមន្ត្រីស្រុកបន្ទាយស្រី ចាប់ផ្ដើមធ្វើស្រែវស្សា ជិត៤០ហិកតា ដើម្បីជួយដល់ជនពិការ ចាស់ជរា និងគ្រួសារក្រីក្រ

ខេត្តសៀមរាប៖ខណ:ពេលនារដូវវស្សាចាប់ផ្តើមចូលមកដល់អាជ្ញាធរស្រុកបន្ទាយស្រី បានដឹកនាំប្រជាពលរដ្ឋចាប់ផ្តើមចុះភ្ជួររាស់ដីស្រែ លើផ្ទៃដីជិត៤០ហិកតា ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងជនពិការ។

បច្ចុប្បន្នរដ្ឋបាលស្រុក បាននិងកំពុងអនុវត្ត គម្រោងស្រែសង្គម ដែលមានផ្ទៃដីជិត៤០ហិកតា សម្រាប់ធ្វើការដាំដុះស្រូវស្រាល ដែលសកម្មភាពសប្បុរសធម៌នេះ គឺទទួលបានការគាំទ្រ និងចូលរួមពីប្រជាពលរដ្ឋ យុវជន និងអាជ្ញាធរ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី នៅថ្ងៃទី២៣ ខែមេសាម្សិលមិញ បានថ្លែងប្រាប់អ្នកយកព័ត៌មាន ថា នៅដើមខែឧសភាខាងមុខ រដ្ឋបាលស្រុកនឹងចាប់ផ្តើមស្ទូងសំណាបក្នុងវាលស្រែដែលជាការចាប់ផ្តើមដើមរដូវវស្សាតែម្តង ហើយបើមិនមានអ្វីប្រែប្រួលទេ ៣ខែខាងមុខទៀតនេះ គម្រោងនេះ នឹងអាចទទួលផល ស្រូវស្រាលដើមរដូវជុំទី១។

លោក ឃឹម ហ្វីណង់ បន្ថែមថា នៅថ្ងៃនេះ យុវជន ប្រជាការពារភូមិ មន្រ្តីនគរបាលប៉ុស្តិ៍ និងអាជ្ញាធរឃុំជាច្រើននាក់ បានចូលរួមជាមួយប្រជាពលរដ្ឋ កំពុងអនុវត្តនៅក្នុងគម្រោងនេះ ដោយបាចជីអាចម៍មាន់នៅក្នុងវាលស្រែ ដែលការងារនេះ ត្រូវប្រើពេល៣ថ្ងៃ លើផ្ទៃដីជិត៤០ហិកតា ។

លោកឃឹម ហ្វីណង់ បញ្ជាក់ថា ផ្ទៃដីជិត៤០ហិកតានេះ គឺជាការផ្ដល់ជូនឲ្យប្រើប្រាស់បណ្ដោះអាសន្នរហូតដល់ដំណាច់ឆ្នាំ២០២០ ពីប្រជាពលរដ្ឋចំនួន៣៩គ្រួសារ មកពីភូមិអូរទទឹង និងភូមិថ្នល់ទទឹង និងមានការសម្របសម្រួលពីរដ្ឋបាលស្រុក ។ បន្ទាប់ពីទទួលបានផលហើយម្ចាស់ដីស្រែនីមួយៗ នឹងទទួលបានស្រូវចំនួន ៤០០គីឡូក្រាម ក្នុងមួយហិកតា។ ចំពោះស្រូវ ដែលនៅសល់ពីចែកឲ្យម្ចាស់ស្រែ នឹងត្រូវចែកជូន ប្រជាពលរដ្ឋក្រីក្រ ជនពិការ និងចាស់ជរា ជាពិសេសប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយសារវិបត្តិនៃមេរោគកូវីដ-១៩។

ជាមួយនោះដែរ លោកអភិបាលស្រុក រំពឹងថា រដ្ឋបាលស្រុកបន្ទាយស្រី នឹងមានគម្រោងធ្វើស្រែរួមគ្នា រឺសហគមន៍កសិកម្ម (Agricultural Cooperative រឺ Farmers’ Co-op) នាពេលអនាគត ប្រសិនបើគម្រោងស្រែសង្គមនេះ ជោគជ័យ។ លោកបន្ថែមថា គម្រោងប្រភេទនេះ ប្រទេសជឿនលឿន គេបានអនុវត្តរួចមកហើយ ដោយសារតែវាផ្តល់គុណប្រយោជន៍ទៅដល់ប្រជាកសិករ ច្រើនជាងការធ្វើលើដីស្រែទំហំតូចៗដាច់ដោយឡែក៕SRP

Read Previous

មេដឹកនាំកម្ពុជា៖ ខ្ញុំសូមអធ្យាស្រ័យ សុំការយោគយល់ ពីបងប្អូន សាសនិកខ្មែរឥស្លាម ដែលត្រូវលុប កម្មវិធីជួបជុំស្រាយបួស រ៉ាម៉ាឌន

Read Next

អភិបាលខេត្ដប៉ៃលិន ចុះ​សួរ​សុខទុក្ខ​ និង​ចែកអំណោយ​ ជូនប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារខ្យល់កន្ត្រាក់