ព័ត៌មានទាន់ហេតុការណ៍ :

អភិបាលខេត្តកំពង់ចាម​ បញ្ជា​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ ទប់ស្កាត់​ ការរំលោភបំពាន​ តំបន់​ដីព្រៃ​លិច​ទឹក​

មន្ត្រីគ្រោងដោះលែង «សត្វស្លាប៣ប្រភេទផ្សេងទៀត» ឲ្យមានសេរីភាព នៅក្នុងព្រៃធម្មជាតិអង្គរ

កម្លាំងអាវុធហត្ថ ចាប់ខ្លួនមនុស្ស៨នាក់ ករណីឈូសឆាយដីព្រៃលិចទឹក ធ្វើគម្រោងពុះឡូតិ៍លក់

នាយករដ្ឋមន្ត្រី ផ្ដល់អំណោយ ជូនពលរដ្ឋ កម្មករ កម្មការិនី ចំនួន៤២០គ្រួសារ នៅសង្កាត់ទួលសង្កែទី១

សម្ដេច ស ខេង ផ្ដល់អំណោយជូនកងកម្លាំង និងប្រជាពលរដ្ឋ តាមបណ្ដាក្រុងស្រុក ទាំង១៤ ក្នុងខេត្តបាត់ដំបង

ចលនាយុវជន(ក្រុម១៥៧) សាខាខេត្តសៀមរាប ចែកអំណោយដល់ពលរដ្ឋ ជាង២០គ្រួសារ

បទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី បន្តកើតមានយ៉ាងពេញបន្ទុក

សមត្ថកិច្ចកម្ពុជា ចាប់ចិន២នាក់ និងគ្រឿងញៀនជាង៧០គីឡូក្រាម

វ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស បានដឹកមកដល់កម្ពុជាហើយ

អំណោយកាកបាទក្រហម​ ត្រូវបានជូនពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ១៦៥គ្រួសារ​ នៅស្រុកមេមត់

ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ១១:១៧ ល្ងាច

ខេត្តតៃនិញផ្ដល់ម៉ាស់និងអាល់កុលដល់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖អំណោយជាម៉ាស់ចំនួន៣០,០០០ម៉ាស់ និងអាល់កុលចំនួន១២០លីត្រ ស្មើនឹង២៤០ដប របស់គណៈកម្មាធិការប្រជាជនខេត្តតៃនិញនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម បានឧបត្ថម្ភដល់រដ្ឋបាលខេត្តកំពង់ចាម។ ការទទួលនាព្រឹកមិញនេះ នៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង-ស្មាច់ ក្នុងខេត្តត្បូងឃ្មុំ ដោយអនុប្រធាន គណៈកម្មការ ប្រយុទ្ធ នឹង ជំងឺ កូវីដ ១៩ ខេត្តកំពង់ចាម លោក ហាន កុសល អភិបាលរងខេត្ត តំណាង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

លោកហាន កុសល បានពាំនាំការផ្តាំផ្ញើ សាកសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ខេត្តកំពង់ចាម ជូនចំពោះថ្នាក់ដឹកនាំ និងប្រជាជនខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានចូលរួមចែករំលែក និងចូលរួមជាមួយរដ្ឋបាលខេត្តកំពង់ចាម គាំទ្រដល់ការងារប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជម្ងឺកូវីដ១៩។នេះជាកាយវិការប្រកបដោយសប្បុរស និងបង្ហាញ ឲ្យឃើញពីសាមគ្គីភាព មិត្តភាព រវាងខេត្តទាំងពីរ (កំពង់ចាម -តៃនិញ) ជួយគ្នាក្នុងគ្រាលំបាក ហើយសម្ភារៈទាំងនេះ ផងដែរ រដ្ឋបាលខេត្តនឹងយកទៅប្រើប្រាស់ បម្រើឲ្យយុទ្ធនាការប្រយុទ្ធប្រឆាំងទប់ស្កាត់ការរាតត្បាតនៃជម្ងឺកូវីដ១៩៕SRP

Read Previous

សេចក្ដីជូនដំណឹង របស់គេហទំព័រសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ ស្ដីអំពីភ្នាក់ងារ អ្នកយកព័ត៌មាន

Read Next

ករណីប្រជាពលរដ្ឋមកពីក្រៅប្រទេសរដ្ឋបាលខេត្តសៀមរាបសំណូមពរដល់អង្គការ IOM ក្នុងការគាំពារ ដល់កិច្ចការងារមួយចំនួន