ព័ត៌មានទាន់ហេតុការណ៍ :

ចាប់ខ្លួនជនដៃដល់៣នាក់ ករណីកាប់សម្លាប់បុរសម្នាក់ នៅស្រុកបាទី

ប្រធានមន្ទីរផែនការខេត្តសៀមរាប សាងសង់សំណង់ដ៏ធំក្នុងដែនអប្សរា ខណ:ពលរដ្ឋមិនអាចធ្វើផ្ទះបាន

អភិបាលខេត្តសៀមរាបថា ការសាងសង់ផ្លូវ ទ្រូងកណ្តាល ចាប់ពីស្តុបសុខា ដល់រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ អាចនឹងបញ្ចប់នៅខែវិឆ្ឆិកា ឆាប់ៗខាងមុខ

ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា និងរដ្ឋមន្ត្រីក្រសួងសាធារណការ ចុះពិនិត្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ

អភិបាលខេត្តកំពង់ចាម៖ គោលនយោបាយអាទិភាព របស់រដ្ឋាភិបាល គឺ មនុស្ស​ ទឹក​ ភ្លើង​ និង​ផ្លូវ​

គយកម្ពុជា អនុញ្ញាតឱ្យនាំចូលសាច់បង្កក និងមុខទំនិញបង្កក ពីប្រទេសឥណ្ឌាឡើងវិញ

លិខិតអ្នកអាន៖ ឈូសផ្នូរខ្មោច នៅក្រុងសៀមរាប សម្រាប់ធ្វើដីឡូតិ៍លក់

ចាប់ខ្លួនផ្កាយ២ម្នាក់ ករណីរត់ការចូលបម្រើការងារ ជាមន្ត្រីនគរបាល ជាង២ម៉ឺនដុល្លារ

អត្ថបទរបស់ សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា សរសេរអំពី «ភាពស្មោះត្រង់»

រដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមបើកដំណើរការ ចម្រាញ់«មាស» លើកដំបូងនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី

ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ៦:៥៤ ព្រឹក

គម្រោងអភិវឌ្ឍន៏ ឃុំ.សង្កាត់ ជាច្រើននៅក្នុងខេត្តកំពង់ស្ពឺ អាចមានភាពមិនប្រក្រតី

GoalPropertyService

ខេត្តកំពង់ស្ពឺ៖មានការលើកឡើងថាគម្រោងអភិវឌ្ឍន៏ ឃុំចំនួនបី នៅឃុំអមលាំង ឃុំយ៉ាអង្គ ស្រុកថ្ពង និងឃុំតាសាល ស្រុកឱរ៉ាល់ ឆ្នាំ២០២០ ដែលចំណាយថវិកាជាតិខ្ទង់ជាង១០០០លានរៀល ទំនងមានភាពមិនប្រក្រតី។
ដោយគេសង្ស័យថា អាចមានមន្ត្រីពាក់ព័ន្ធបានត្រូវរ៉ូវគ្នាមិនធ្វើការដាក់ដេញថ្លៃជាសាធារណៈនោះឡើយ។ ហើយនៅពេលនេះគម្រោងខាងលើ ត្រូវក្រុមហ៊ុនបានចាប់អនុវត្តន៍បានខ្ទង់៥០% ផងដែរ។ នេះបើយោងតាមផេកព័ត៌មានមួយឈ្មោះ(គេហទំព័រ ដែនដីថ្មី PDT-News) បានបង្ហោះចែកចាយនៅថ្ងៃទី២៥ខែមេសានេះ។
ផេក គេហទំព័រ ដែនដីថ្មី PDT-News បានសរសេរយ៉ាងដូច្នេះថា តាមប្រភពបានរាយការណ៍ថា នៅឆ្នាំ២០២០នេះ នៅឃុំអមលាំង មានគម្រោងសាងសងស្ពាន និងផ្លូវ។ សម្រាប់ឃុំយ៉ាអង្គ គម្រោងធ្វើទំនប់ទឹក។ចំណែក ឃុំតាសាល ស្រុកឱរ៉ាល់ មានគម្រោងធ្វើសំណង់ទ្វាទឹក ដែលជាការចំណាយថវិកាជាតិដោយទទួលបានការយល់ព្រមពីក្រសួងមហាផ្ទៃ និងមានថវិកាចំណាយសរុបជាង១០០០លានរៀល ប៉ុន្តែគម្រោងខាងលើ ពុំត្រូវអាជ្ញាធរ ធ្វើការដាក់ដេញថ្លៃជាសាធារណៈនោះទេ ។ ផ្ទុយទៅវិញលោក ចិន សាម៉េត នាយកទីចាត់ការផែនការ និងវិនិយោគ នៃរដ្ឋបាលខេត្តកំពង់ស្ពឺ បានសហការជាមួយមេឃុំទាំងបី ប្ដូពីការដេញថ្លៃ ទៅជាការចចារថ្លៃ ដោយប្រគល់គម្រោងនេះអោយទៅក្រុមហ៊ុន ដែលគេសង្ស័យថា ជាក្រុមហ៊ុន បក្ខពួកមន្ត្រីសាលាខេត្តជាអ្នកទទួលការក្នុងការអនុវត្តន៍គម្រោង ក្រោមលេសថា គម្រោងចាំបាច់ទៅវិញ។ ដូច្នេះតម្លៃចំណាយថវិកាជាតិ ក្នុងការសាងសងនេះ គឺ វាស្ថិតនៅក្រោមបបូម៉ាត់របស់លោក ចិន សាម៉េត នាយកទីចាត់ការផែនការ និងវិនិយោគ និងមេឃុំទាំងបីខាងលើ ថាថ្លៃឬថោក អាចទៅតាមចិត្តរបស់ពួកគេតែប៉ុណ្ណោះ។ ហើយការមិនដាក់ដេញថ្លៃបែបនេះ គឺ តម្លៃគម្រោងមិនអាចចុះថ្លៃបានច្រើនដូចការដេញថ្លៃសាធារណៈឡើយ យ៉ាងច្រើនគេធ្វើការបញ្ចុះត្រឹម ១ឬ២% តែប៉ុណ្ណោះ។

ប្រភពបានបន្តថា គម្រោងអភិវឌ្ឍន៍ឃុំ កន្លងទៅនៅពេលមានការដាក់ដេញថ្លៃ គឺ ឃុំខ្លះបញ្ជុះតម្លៃបានដល់៥០ ឬ ៦០% ដែលជាចំណេញសម្រាប់រដ្ឋយ៉ាងច្រើនប៉ុន្តែបើធ្វើតាមការចចារថ្លៃ គឺវាមិនអាចចុះថ្លៃច្រើន គឺ គេធ្វើការបញ្ចុះតិចតួច ដើម្បីជាលេសថា ពួកគេធ្វើការល្អ ចេះចចារថ្លៃសល់លុយខ្លះពីការចំណាយទាំងនោះ។

ប្រភពបានរាយការណ៍ថា នៅក្នុងខេត្តកំពង់ស្ពឺ ចាប់តាំងពីឆ្នាំ២០១៨ មក គឺមានគម្រោងអភិវឌ្ឍន៍ ឃុំ សង្កាត់ជាច្រើនមិនត្រូវបានដាក់ធ្វើការដេញថ្លៃនោះទេ។ ករណីនេះបាននាំអោយរដ្ឋខាតបង់ថវិកាជាតិយ៉ាងច្រើន ប៉ុន្តែអ្នកដែលចំណេញ គឺ ក្រុមមន្ត្រីដែលមានសិទ្ធិអំណាចក្នុងការសម្រេចមិនដាក់ដេញថ្លៃនេះឯង។ ហើយរឿងមិនដាក់ដេញថ្លៃនេះ ត្រូវបានគេដឹងថា គេកំពុងត្រៀមធ្វើនៅឃុំ សង្កាត់ជាច្រើនទៀត។
ដូច្នេះសូមសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ មេត្តាចាត់វិធានស្រាវជ្រាវ និងមានចំណាត់ការផ្លូវច្បាប់ផង។
ជុំវិញការលើកឡើងខាងលើនេះ បណ្ដាញព័ត៌មានសៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបាន ការបកស្រាយបំភ្លឺ ពីលោក ចិន សាម៉េត នាយកទីចាត់ការផែនការ និងវិនិយោគ នៃរដ្ឋបាលខេត្តកំពង់ស្ពឺ នៅឡើយទេ នារសៀលថ្ងៃនេះ។ ប៉ុន្តែទាក់ទងព័ត៌មាននេះ លោក ចិន សាម៉េត បានប្រាប់នៅក្នុងអត្ថបទរបស់គេហទំព័រ ដែនដីថ្មី PDT-News ថា
រឿងមិនដាក់ដេញថ្លៃខាងលើនេះ គឺដោយសារមេឃុំ គាត់ស្នើរសុំ ថា ជាគម្រោងចាំបាច់ខ្លាចដាក់ដេញថ្លៃជាសាធារណៈទៅអនុវត្តន៍គម្រោងមិនទាន់នាំអោយខកពេលវេលា៕SRP

Read Previous

អបអរសាទរសម្រាប់ខេត្តសៀមរាប! បុរសខ្មែរ ផ្ទុកកូវីដ១៩ ចុងក្រោយ បានជាសះស្បើយ

Read Next

ស្លាប់ម្នាក់ភ្លាមៗរបួសពីរនាក់នៅស្រុកជីក្រែងដោយសារគ្រោះថ្នាក់ចរាចណ៍