ព័ត៌មានទាន់ហេតុការណ៍ :

អភិបាលខេត្តកំពង់ចាម​ បញ្ជា​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ ទប់ស្កាត់​ ការរំលោភបំពាន​ តំបន់​ដីព្រៃ​លិច​ទឹក​

មន្ត្រីគ្រោងដោះលែង «សត្វស្លាប៣ប្រភេទផ្សេងទៀត» ឲ្យមានសេរីភាព នៅក្នុងព្រៃធម្មជាតិអង្គរ

កម្លាំងអាវុធហត្ថ ចាប់ខ្លួនមនុស្ស៨នាក់ ករណីឈូសឆាយដីព្រៃលិចទឹក ធ្វើគម្រោងពុះឡូតិ៍លក់

នាយករដ្ឋមន្ត្រី ផ្ដល់អំណោយ ជូនពលរដ្ឋ កម្មករ កម្មការិនី ចំនួន៤២០គ្រួសារ នៅសង្កាត់ទួលសង្កែទី១

សម្ដេច ស ខេង ផ្ដល់អំណោយជូនកងកម្លាំង និងប្រជាពលរដ្ឋ តាមបណ្ដាក្រុងស្រុក ទាំង១៤ ក្នុងខេត្តបាត់ដំបង

ចលនាយុវជន(ក្រុម១៥៧) សាខាខេត្តសៀមរាប ចែកអំណោយដល់ពលរដ្ឋ ជាង២០គ្រួសារ

បទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី បន្តកើតមានយ៉ាងពេញបន្ទុក

សមត្ថកិច្ចកម្ពុជា ចាប់ចិន២នាក់ និងគ្រឿងញៀនជាង៧០គីឡូក្រាម

វ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស បានដឹកមកដល់កម្ពុជាហើយ

អំណោយកាកបាទក្រហម​ ត្រូវបានជូនពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ១៦៥គ្រួសារ​ នៅស្រុកមេមត់

ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ១១:០១ ល្ងាច

លោក​​ មី​ វ៉ាន់​​ ចុះចែក​អំណោយ​ ជូន​ពលរដ្ឋ​ ជាង៥០០គ្រួសារ នៅ​ស្រុក​កងមាស​

ខេត្តកំពង់ចាម៖លោក មី​ វ៉ាន់​ ប្រធាន​ក្រុម​ការងារ​ជន​បង្គោល​យុវជន​ថ្នាក់​ជាតិ​ ចុះ​ជួយ​ស្រុក​កងមាស​ និង​លោកស្រី​​ អមដំណើរដោយ​មន្ត្រី​ពាក់ព័ន្ធ​ និង​អជ្ញាធរ​មូលដ្ឋាន​ នាព្រឹក​ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០២០​នេះ​ បាន​នាំយក​អំណោយ​សប្បុរសធម៌​ ចុះ​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ក្រីក្រ​ប្រភេទ​១​ ចំនួន​៥១៦គ្រួសារ​ នៅ​ក្នុង​​ស្រុក​កង​មាស​ ខេត្ត​កំពង់ចាម​ ព្រមទាំង​បាន​ធ្វេីការផ្សព្វផ្សាយ​អំពី​វិធានការ​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ ផងដែរ​។

ក្នុង​ឱកាស​ចុះ​ចែក​អំណោយ​នោះដែរ​ លោក​​ មី​ វ៉ាន់​ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ នូវការសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងឯកឧត្ដ​ ហ៊ុន​ ម៉ាណែត​ ដែល​លោក​តែងតែ​មាន​ការ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ដោយ​មិន​ប្រកាន់​ពណ៍សម្បុរ​ ពូជសាសន៍​ និងនិន្នាការនយោបាយ​​អ្វី​ឡើយ​។
លោក​ ក៏បាន​ក្រេីន​រំលឹក​ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ អំពីវិធានការបង្ការ និងទប់ស្កាត់ការ​ឆ្លង​រីករាលដាលនៃ​ជំងឺ​កូវីដ១៩ កុំ​ឲ្យមានការឆ្លង​ដល់​សហគមន៍របស់យើង គឺត្រូវមានការចូលរួមទាំងអស់គ្នា ដោយត្រូវធ្វើអនាម័យ​ លាងដៃនឹងសាប៊ូ ឬអាល់កុល​ឲ្យ​បានញឹកញាប់ ត្រូវពាក់ម៉ាស​ ឬប្រើប្រាស់​ក្រម៉ាជាប្រចាំ ស្រប​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​។
លោកបាន​បន្ត​ថា​ ទោះបីជា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ ពិតមែនតែ​ក្រសួង​សុខាភិបាល​ពុំរកឃេីញករណីថ្មីក៏ដោយ​ សូមបងប្អូនបន្តការប្រយ័ត្នជាប់ជានិច្ច ដោយការធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ និងមិនចេញក្រៅផ្ទះបេីគ្មានការចាំបាច់​ទេនោះ ព្រោះប្រទេសជិតខាងយេីង​ និងពិភពលោកកំពុងបន្តការឆ្លងរាតត្បាតនៃ​មេរោគ​ ​កូរ៉ូណា​ ​វីរុស​ប្រភេទ​ថ្មី​ ឬកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​។​
គួរ​បញ្ជាក់​ផង​ដែរថា​ អំណោយ​ដែល​ត្រូវ​ចែក​ជូន​ បងប្អូន​ប្រជាពលរដ្ឋ​ នាឱកាស​នោះ​ រួម​មាន​ ឃុំ​ព្រែកក្របៅ​ ចំនួន​២២៩គ្រួសារ​​ ឃុំ​អង្គរបាន​ ៥០គ្រួសារ​ ឃុំ​ខ្ចៅ​២០០​គ្រួសារ​ ឃុំ​ស្តៅ​៣០​គ្រូសារ​ និង​ឃុំ​រកា​គយ​៧គ្រួសារ​ ដោយ​ក្នុង​១គ្រួសារ​ ទទួល​បាន​ អង្ករ​២៥គីឡូក្រាម​ ទឹក​ស៊ីអ៊ីវ​០១យួរ​ សាប៊ូ​០៤ដុំ​ និង​ម៉ាសការពារ​០២ដុំ​ ដោយ​ឡែក​ក្រុម​យុវជន​ឃុំ​ ក៏បាន​ទទួល​ការ​ឧបត្ថម្ភ​ ជា​អាល់កុល​ ក្រម៉ា​ និង​ថវិកា​មួយ​ចំនួន​ផង​ដែរ​៕SRP

Read Previous

លោកអ៊ុន ចាន់ដា ចុះពិនិត្យការសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្មារ​

Read Next

បិទទីតាំងកាយដីមួយកន្លែងនៅស្រុកប្រាសាទបាគងបន្ទាប់ពីរកឃើញថាអត់ច្បាប់