ព័ត៌មានទាន់ហេតុការណ៍ :

អភិបាលខេត្តកំពង់ចាម​ បញ្ជា​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ ទប់ស្កាត់​ ការរំលោភបំពាន​ តំបន់​ដីព្រៃ​លិច​ទឹក​

មន្ត្រីគ្រោងដោះលែង «សត្វស្លាប៣ប្រភេទផ្សេងទៀត» ឲ្យមានសេរីភាព នៅក្នុងព្រៃធម្មជាតិអង្គរ

កម្លាំងអាវុធហត្ថ ចាប់ខ្លួនមនុស្ស៨នាក់ ករណីឈូសឆាយដីព្រៃលិចទឹក ធ្វើគម្រោងពុះឡូតិ៍លក់

នាយករដ្ឋមន្ត្រី ផ្ដល់អំណោយ ជូនពលរដ្ឋ កម្មករ កម្មការិនី ចំនួន៤២០គ្រួសារ នៅសង្កាត់ទួលសង្កែទី១

សម្ដេច ស ខេង ផ្ដល់អំណោយជូនកងកម្លាំង និងប្រជាពលរដ្ឋ តាមបណ្ដាក្រុងស្រុក ទាំង១៤ ក្នុងខេត្តបាត់ដំបង

ចលនាយុវជន(ក្រុម១៥៧) សាខាខេត្តសៀមរាប ចែកអំណោយដល់ពលរដ្ឋ ជាង២០គ្រួសារ

បទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី បន្តកើតមានយ៉ាងពេញបន្ទុក

សមត្ថកិច្ចកម្ពុជា ចាប់ចិន២នាក់ និងគ្រឿងញៀនជាង៧០គីឡូក្រាម

វ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស បានដឹកមកដល់កម្ពុជាហើយ

អំណោយកាកបាទក្រហម​ ត្រូវបានជូនពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ១៦៥គ្រួសារ​ នៅស្រុកមេមត់

ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ១១:៥០ ល្ងាច

មន្ត្រីអភិរក្សអង្គរម្នាក់និងស្វាមីត្រូវបានដើមឈើរលំសង្កត់ខណ:កំពុងជិះម៉ូតូ

ខេត្តសៀមរាប៖មន្ត្រីអភិរក្សអង្គរម្នាក់ និងស្វាមី ត្រូវបានដើមឈើ រលំសង្កត់ ខណ:កំពុងជិះម៉ូតូតាមផ្លូវ បណ្តាលឲ្យរងរបួស។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ២៦ខែមេសាម្សិលមិញ ត្រង់ចំណុចផ្លូវមាត់ស្ទឹងសៀមរាប ខាងជើងផ្សារពោធិលង្កា ស្ថិតនៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។  សមត្ថកិច្ចក្រុងសៀមរាបបានឲ្យដឹងថា ជនរងគ្រោះ ពីរនាក់ប្ដីប្រពន្ធ បានជិះម៉ូតូពីផ្ទះទៅផ្សារពោធិ៍លង្កា មកដល់ចំណុចខាងលើស្រាប់តែ ដើមក្ងោក ពុកគល់ដួលរលំសង្កត់ពីលើតែម្ដង។

ជនរងគ្រោះទាំងពីរមានឈ្មោះ០១.ឈ្មោះ មូ ពីរូ ភេទប្រុសអាយុ ៥៦ ឆ្នាំ មុខរបរបើកបរ ទីលំនៅបច្ចុប្បន្ន ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប របួសធ្ងន់ក្បាលនិងស្មា។ ២.ប្រពន្ធ ឈ្មោះ ពាញ ផល្គុន ភេទស្រី អាយុ ៥៤ឆ្នាំមុខរបរ មន្ត្រីអភិរក្សអង្គរ របួសត្រូវចំដើមទ្រូងនិង ខូចខាតម៉ូតូមួយគ្រឿងម៉ាក់ zoomer x ស៊េរីឆ្នាំ២០១៨ ពណ៌ក្រហមលាយខ្មៅមិនចាំស្លាកលេខ បាក់កែបនិងតួចំពាក់កណ្ដាល។

បើតាមសមត្ថកិច្ចថាក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងបញ្ជូនជនរងគ្រោះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ស៊ឹង រិទ្ធីរេត។ ចំណែកម៉ូតូ កូនរបស់ជនរងគ្រោះបានយកទៅរក្សាទុកនៅផ្ទះ។ សូមរម្លឹកផងដែរថា កន្លងទៅ ក៏មានការបាក់ដើមឈើ លំសង្កត់មនុស្សផងដែរ នៅមាត់ស្ទឹងសៀមរាបនេះ៕SRP

Read Previous

អ.ហខេត្តសៀមរាប ឃាត់ខ្លួន បុរសស្ត្រី៥នាក់ ករណីគ្រឿងញៀន

Read Next

ថ្នាក់ដឹកនាំខេត្តកំពង់ចាម ចូលរួម ប្រជុំជាមួយនិងសមាគម សាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ តាមរយ:ប្រព័ន្ធវីឌីអូ Conference