ឈ្មួញគប់គិត គ្នាឈូសឆាយ បំផ្លាញដីព្រៃលិចទឹក ក្នុងស្រុកជីក្រែង យ៉ាងអនាធិបតេយ្យ
ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្ត និង លោកខ្លូត ផន ប្រធាន ក្រុមប្រឹក្សាខេត្ត ដោយ មាន ការអញ្ជើញ ចូលរួមពីលោកអភិបាលរងខេត្ត លោកប្រធានមន្ទីរធម្មការនិងសាសនា និងលោកប្រធានមន្ទីរសុខាភិបាលខេត្ត នាព្រឹកថ្ងៃទី២៧ ខែមេសាឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមប្រជុំតាមរយ:ប្រព័ន្ធវីឌីអូ Conference ជាមួយនិងសមាគម សាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលមានស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក, ស្នាក់ការតំបន់ នៅទីក្រុងហុងកុង និងសមាគមន៍សាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្រចាំនៅកម្ពុជា ដើម្បីពិនិត្យមើលអំពីវឌ្ឍនៈភាព នៃការចូលរួមអភិវឌ្ឍវិស័យសុខាភិបាល នៅក្នុងខេត្តកំពង់ចាម និងលើកទិសដៅសម្រាប់ការអនុវន្តបន្តផងដែរ ។
គួររំលឹកផងដែរថាកន្លងមក ថ្នាក់ដឹកនាំសមាគម និកាយ សាសនាចក្រ នៃព្រះយេស៊ូគ្រិស្ត នៃពួក បរិសុទ្ធ ថ្ងៃចុងក្រោយបានជួយឧបត្ថម្ភ ជាសម្ភារៈ បរិក្ខារពេទ្យ ដេីម្បីជួយសង្គ្រោះដល់អាយុជីវិត ប្រជាពលរដ្ឋ យើងព្រមទាំង បានជួយបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដល់មន្ត្រីសុខាភិបាល នៅតាម មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកមួយចំនួន ផងដែរ។ ជាមួយគ្នានោះអាជ្ញាធរខេត្តកំពង់ចាម ក៏បាន ធ្វើការថ្លែងអំណរគុណ និងកោតសរសើរ ចំពោះសមាគមនិកាយសាសនាចក្រនៃ ព្រះ យេស៊ូគ្រិស្តនៃពួកបរិសុទ្ធថ្ងៃ ចុងក្រោយដែល តែង តែ ចូលរួមក្នុងការជួយអភិវឌ្ឍន៍ លេីវិស័យ សុខាភិបាល ក៏ដូចជាវិស័យផ្សេងៗទៀត ព្រមទាំងបានជួយទំនុកបម្រុង ដល់ប្រជាពលរដ្ឋក្រីក្រ នាពេលកន្លងមកផងដែរ៕SRP













