ព័ត៌មានទាន់ហេតុការណ៍ :

អភិបាលខេត្តកំពង់ចាម​ បញ្ជា​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ ទប់ស្កាត់​ ការរំលោភបំពាន​ តំបន់​ដីព្រៃ​លិច​ទឹក​

មន្ត្រីគ្រោងដោះលែង «សត្វស្លាប៣ប្រភេទផ្សេងទៀត» ឲ្យមានសេរីភាព នៅក្នុងព្រៃធម្មជាតិអង្គរ

កម្លាំងអាវុធហត្ថ ចាប់ខ្លួនមនុស្ស៨នាក់ ករណីឈូសឆាយដីព្រៃលិចទឹក ធ្វើគម្រោងពុះឡូតិ៍លក់

នាយករដ្ឋមន្ត្រី ផ្ដល់អំណោយ ជូនពលរដ្ឋ កម្មករ កម្មការិនី ចំនួន៤២០គ្រួសារ នៅសង្កាត់ទួលសង្កែទី១

សម្ដេច ស ខេង ផ្ដល់អំណោយជូនកងកម្លាំង និងប្រជាពលរដ្ឋ តាមបណ្ដាក្រុងស្រុក ទាំង១៤ ក្នុងខេត្តបាត់ដំបង

ចលនាយុវជន(ក្រុម១៥៧) សាខាខេត្តសៀមរាប ចែកអំណោយដល់ពលរដ្ឋ ជាង២០គ្រួសារ

បទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី បន្តកើតមានយ៉ាងពេញបន្ទុក

សមត្ថកិច្ចកម្ពុជា ចាប់ចិន២នាក់ និងគ្រឿងញៀនជាង៧០គីឡូក្រាម

វ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស បានដឹកមកដល់កម្ពុជាហើយ

អំណោយកាកបាទក្រហម​ ត្រូវបានជូនពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ១៦៥គ្រួសារ​ នៅស្រុកមេមត់

ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ១១:០៥ ល្ងាច

អភិបាលខេត្តសៀមរាប ចុះពិនិត្យការរុះរើ សំណង់ប៉ះពាល់ ការដ្ឋានសាងសង់ពង្រីកផ្លូវ

ខេត្តសៀមរាបលោក ទៀ​ សីហា​ អភិបាលខេត្តសៀមរាប នៅព្រឹកមិញនេះបានដឹកនាំក្រុមការងាររដ្ឋបាលខេត្ត​ ក្រុង​ សង្កាត់ មេភូមិ​ស្ទឹងថ្មី​ចុះទៅពិនិត្យផ្លូវកដប​ ត្រង់​ចំណុច​ផ្លូវ​ភូមិ​ស្ទឹងថ្មី​ ប្រសព្វនឹងផ្លូវសម្តេចទេពវង្ស( ផ្លូវផ្សារញ៉ែ​ ទៅស្តុបឡាប៉េ​ ទល់មុខផ្សារទំនេីប​ចៅសាំងហុក​)​ ដេីម្បីពិនិត្យមេីល​ផ្ទះ​​ និងសំយ៉ាបផ្ទះដែលប៉ះពាល់លេីដីចំណីផ្លូវរបស់ប្រជាពលរដ្ឋចំនួនពីរគ្រួសារដែលបានឯកភាពឲ្យក្រុមការងារចម្រុះរដ្ឋបាលខេត្តរុះរើ​ ដេីម្បីពង្រីកផ្លូវឲ្យបានធំទូលាយ​ និងងាយស្រួលក្នុងការធ្វេីចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងសៀមរាប​ ក៏ដូចជាការចូលរួមបញ្ជៀសការកកស្ទះចរាចរផងដែរ។
ក្នុងឱកាសនោះដែរ អភិបាលខេត្តសៀមរាប បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋទាំង​ ២គ្រួសារដែលមានឈ្មោះ ទៀវ សុខវី និងឈ្មោះ ម៉ៅ សុខលី ស្ថិតនៅភូមិស្ទឹងថ្មីតាមបណ្តោយផ្លូវពីកេសរកូល​ ទៅប្រសព្វនឹងផ្លូវសម្តេចទេពវង្ស( ផ្លូវផ្សារញ៉ែ​ ទៅស្តុបឡាប៉េ​ ទល់មុខផ្សារទំនេីប​ចៅសាំងហុក​)​ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលបានយល់ព្រមឲ្យក្រុមការងារចម្រុះរដ្ឋបាលខេត្តរុះរើផ្ទះ និងសំយ៉ាបផ្ទះដែលប៉ះពាល់ដីចំណីផ្លូវដោយស្ម័គ្រចិត្ត។ ដោយរដ្ឋបាលខេត្តបាននិងកំពុងដំណើរការអនុវត្តគម្រោងសាងសង់ផ្លូវភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ដោយមានការពង្រីកផ្លូវតាមទំហំដែលបានកំណត់ដោយ គណៈកម្មការរដ្ឋបាលខេត្ត។

នេះគឺជាសកម្មភាពជាគំរូមួយដែលបានចូលរួមនៅក្នុងសកម្មភាពអភិវឌ្ឍក្រុង។ ក្នុងនាមអាជ្ញាធរខេត្តសៀមរាបសូមស្នើដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ចូលរួមសហការលេីការងារអភិវឌ្ឍន៍នានានៅក្នុងខេត្តសៀមរាបទាំងមូលផងដែរ។

សូមបញ្ជាក់ថាទិសដៅការងារឆ្នាំ២០២០ ក៏បានកំណត់យកការងារបើកផ្លូវ និងការសាងសង់ផ្លូវ ជាការងារអាទិភាពតាមរយៈសេចក្តីសម្រេចសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត៕SRP

Read Previous

អភិបាលខេត្តកំពង់ចាម ច្រានចោលព័ត៌មាន ដែលផ្សាយថា នៅខាងជើងវត្តផ្ចឹក មានល្បែងជល់មាន់និងអាប៉ោង

Read Next

ថ្នាក់ដឹកនាំខេត្តសៀមរាបអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពចៅសង្កាត់រងទី១សង្កាត់ស្វាយដង្គំ