ព័ត៌មានទាន់ហេតុការណ៍ :

លិខិតអ្នកអាន៖ ឈូសផ្នូរខ្មោច នៅក្រុងសៀមរាប សម្រាប់ធ្វើដីឡូតិ៍លក់

ចាប់ខ្លួនផ្កាយ២ម្នាក់ ករណីរត់ការចូលបម្រើការងារ ជាមន្ត្រីនគរបាល ជាង២ម៉ឺនដុល្លារ

អត្ថបទរបស់ សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា សរសេរអំពី «ភាពស្មោះត្រង់»

រដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមបើកដំណើរការ ចម្រាញ់«មាស» លើកដំបូងនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី

ក្រសួងថា៖ ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ ប្រវែង១៩០គីឡូម៉ែត្រ សម្រេចបាន ៥៥,០៥% ហើយ

ដណ្តើមកន្លែងប្រព្រឹត្តបទល្មើសនេសាទ ម្ខាងត្រូវចាប់ខ្លួន ម្ខាងរងរបួស

បើកម៉ូតូបុកត្រាក់ទ័រ ពីក្រោយបណ្ដាលឲ្យស្លាប់ម្នាក់ នៅស្រុកជីក្រែង

សមាគម​ចលនាយុវជនកម្ពុជា​ «ក្រុម​១៥៧» ស្រុកក្រឡាញ់​ ឧបត្ថម្ភអំណោយ ដល់ សាលាឃុំតាអាន និងពលរដ្ឋ៣គ្រួសារ​

អត្ថបទរបស់លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា សរសេរអំពី «ការពឹងលើខ្លួនឯង»

ចោរលួចក្របី៤ក្បាលឡើងឡាន នៅស្រុកបាគង បានដោយសុវត្ថិភាព

ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ១១:៤៥ ព្រឹក

លោកពិន ប្រាកដ អភិបាលរងខេត្តសៀមរាបដឹកនាំកិច្ចប្រជុំស្ដីពីស្ថានភាពជំងឺកូវីដ-១៩

GoalPropertyService

ខេត្តសៀមរាប៖គណ:កម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រដ្ឋបាលខេត្តសៀមរាបនៅព្រឹកមិញនេះបានបើកកិច្ចប្រជុំក្រោមវត្តមានលោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាអនុប្រធានគណ:កម្មការ។

លោក ពិន ប្រាកដ អភិបាលរងខេត្ត មានប្រសាសន៍ថា ដើម្បីចូលរួមអនុវត្តវិធានការបង្ការ និង ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាប ឱ្យកាន់តែមានប្រសិទ្ឋភាព រដ្ឋបាលខេត្ត មានវិធានការឆ្លើយតប ការបង្ការទប់ស្កាត់ និងការផ្សព្វផ្សាយ ដោយបន្តសម្របសម្រួលប្រចាំការ ទទួលដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់ពីក្រៅប្រទេស នៅតាមច្រកព្រំដែនកម្ពុជា-ថៃ ដូចជាច្រកអន្តរជាតិដូង ខេត្តបាត់ដំបង , ច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកអូរស្មាច់ ខេត្តឧត្ដរមានជ័យ។
ដោយបានបញ្ជូនពួកគាត់មកកាន់ទីតាំងមណ្ឌលត្រួតពិនិត្យសុខភាពខេត្ត ស្ថិតនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្ត ដើម្បីឱ្យក្រុមគ្រូពេទ្យពិនិត្យ និងតាមដានសុខភាពមុននឹងបញ្ជូនទៅទីតាំងចត្តាឡីស័ករយៈពេល ១៤ថ្ងៃ នៅតាមមូលដ្ឋានរបស់ខ្លួន ដោយគិតចាប់ពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ មានចំនួន៥២២នាក់។

លោក ពិន ប្រាកដ មានប្រសាសន៍បន្ថែម រដ្ឋបាលខេត្ត បានរៀបចំទីតាំងចត្តាឡីស័ករយៈពេល ១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល នៅតាមបណ្ដាសាលារៀនក្នុងភូមិសាស្ត្រក្រុង-ស្រុក នៃខេត្តសៀមរាប សរុបចំនួន ១៣០ទីតាំងសម្រាប់ការស្នាក់នៅរបស់ប្រជាពលរដ្ឋខ្មែរដែលត្រឡប់ពីប្រទេសថៃ។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក មន្ទីរ អង្គភាព សាខាកាកបាទក្រហមកម្ពុជាខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងអ្នកពាក់ព័ន្ធ បានចុះសួរសុខទុក្ខ និងចែកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន ដែលបានទទួលពីសប្បុរស ជន នានា ដូចជា ៖ អាកុល , ម៉ាស់ , សាប៊ូលាងដៃ , មី និងអង្ករ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ផងដែរ។

ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្តសៀមរាប បានជំរុញដល់ក្រុមការងារនៃគណ:កម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ខេត្ត និង មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ឋ សូមឱ្យពង្រឹងកិច្ចសហការជាមួយមន្ទីរសុខាភិបាលខេត្ត ក្រុមការងារចត្តាឡីស័ក បន្តការតាមដាន ត្រួតពិនិត្យស្ថានភាពសុខភាព និងធ្វើតេស្តប្រជាពលរដ្ឋខ្មែរ ដែលទើបត្រឡប់មកពីធ្វើការនៅក្រៅប្រទេស បានរៀបចំចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។ លោកថាត្រូវបន្តសម្របសម្រួល ទំនាក់ទំនងជាមួយរដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសថៃ ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរទៅកាន់លំនៅដ្ឋានរបស់ពួកគាត់និងត្រូវបន្តជំរុញផ្សព្វផ្សាយអំពីវិធានការបង្ការទប់ស្កាត់នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តខេត្តសៀមរាប តាមគ្រប់រូបភាព និងចាក់ឧគ្ឃោសនសព្ទផ្សេងៗ ជាពិសេសភូមិ ឃុំ សង្កាត់ ដែលមានបងប្អូនប្រជាពលរដ្ឋច្រើនទើបវិលត្រឡប់មកពីប្រទេសថៃ និង ស្រាវជ្រាវបុគ្គលមួយចំនួន ដែលបានធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត ឬបំភ្លើស ដើម្បីយកមកអប់រំ ណែនាំ និងចាត់វិធានការតាមនីតិវិធីច្បាប់។
បើតាមលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានឲ្យដឹងថា ស្ថានភាពជំងឺកូវីដ-១៩ នៅខេត្តសៀមរាប លទ្ធផលធ្វើតេស្តជនសង្ស័យរកជំងឺកូវីដ-១៩ បានចំនួន ២៩១ករណី មានស្រីចំនួន៩៦នាក់ ក្នុងនោះអវិជ្ជមានចំនួន ២៨៤នាក់ ស្រីមានចំនួន ៩៥នាក់ និង វិជ្ជមានចំនួន០៧ករណី ស្រីមានចំនួន០១នាក់ រួមមានជនជាតិខែ្មរចំនួន០៥នាក់ ស្រីមានចំនួន០១នាក់ និង ជនជាតិឥណ្ឌូនេស៊ីចំនួន ០២នាក់ ប៉ុន្តែមកទល់ពេលនេះ អុ្នកជំងឺកូវីដ-១៩ បានព្យាបាលជាសះស្បើយទំាងអស់ហើយ ហើយក៏បានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យទាំងអស់គ្នាដែរ៕SRP

Read Previous

ថ្នាក់ដឹកនាំខេត្តសៀមរាបអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពចៅសង្កាត់រងទី១សង្កាត់ស្វាយដង្គំ

Read Next

លោកដួង តារា៖ សម្តេចតេជោ ហ៊ុន សែន បានផ្តល់យុត្តិធម៌ ដល់ជនជាតិ អាមេរិកាំង (ថម) ហើយ