ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានដាក់ចេញនូវផែនការដល់មន្ត្រីជំនាញពាក់ព័ន្ធនិងអាជ្ញាធរ ដែនដីនីមួយៗដែលនៅស្របតាមបណ្តោយដងផ្លូវជាតិលេខ៦និងផ្លូវជាតិលេខ ៧ចាប់ពីចំណុចស្ពានគីហ្សូណា ព្រំប្រទល់ ខេត្តត្បូងឃ្មុំ -ក្រុងកំពង់ចាម រហូតដល់ស្រុកបាធាយ ជាប់ព្រំប្រទល់ ខេត្តកណ្តាលត្រូវរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវ ទាំង២ខ្សែ ខាងលើនេះ ធ្វើយ៉ាងណាត្រូវរៀបចំឲ្យមាន សោភ័ណភាព ស្រស់ស្អាត ។
ដើម្បីអនុវត្តលើការងារនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ លោកអភិបាលខេត្តបានជំរុញដល់មន្ត្រីពាក់ព័ន្ធឲ្យមានការយកចិត្តទុកដាក់សហការគ្នារៀបចំទាំងខ្សែបណ្ដាញអគ្គិសនីខ្វាត់ខ្វែងផ្ទាំងស្លាកសញ្ញាប៉ាណូឆ្លងកាត់ផ្លូវថ្នល់និងអ្នកលក់ដូរគ្មាន សណ្ដាប់ធ្នាប់នៅតាមទីសាធារណៈ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងការធ្វើដំណើរឆ្លងកាត់ ឬចូលទស្សនាកម្សាន្ត នៅតំបន់រមណីយដ្ឋាននានា ក្នុងខេត្តកំពង់ចាម។នេះបើតាមមន្ត្រីរដ្ឋបាលសាលាខេត្តថ្លែងប្រាប់អ្នកសារព័ត៌មាន។
សូមបញ្ជាក់ថានៅព្រឹកមិញនេះលោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះពិនិត្យការរៀបចំសណ្តាប់ធ្នាប់ នៅតាមបណ្ដោយដងផ្លូវជាតិលេខ៦និងផ្លូវជាតិលេខ៧ត្រង់ចំណុច ទីប្រជុំជននានា ចាប់ពីគល់ស្ពានគីហ្សូណា រហូតដល់ ព្រំប្រទល់ខេត្តកណ្ដាល៕SRP






