ព័ត៌មានទាន់ហេតុការណ៍ :

មុខសញ្ញា​លួច​ និងប្លន់ដ៏សកម្មម្នាក់ ​ត្រូវបានចាប់ខ្លួន

ជួញដូរ សត្វត្រចៀកកាំ នៅផ្សារលើធំថ្មី ត្រូវបានអស់ល័ក្ខ

ពលរដ្ឋ ប្ដឹង លោកលួង ឃីន ទៅសាលាក្រុងសៀមរាប  ករណីសង្ស័យ សាងសង់សំណង់ ពុំមានច្បាប់អនុញ្ញាត

នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ «ត្រូវចូលរួមការពារ សន្តិភាព ឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ»

នាយករដ្ឋមន្ត្រី បរិច្ចាគម៉ាស២​លាន និង​សម្ភារ វេជ្ជសាស្ត្រ ​ជូន​រដ្ឋាភិបាល ​មី​យ៉ាន់​ម៉ា

 ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំ ពិនិត្យ សេចក្ដីព្រាង ព្រះរាជក្រឹត្យ ស្ដីពី ការបន្ធូរបន្ថយ លើកលែងទោស

អាជ្ញាធរអប្សរា ព្រមានៗ ទៀតហើយ លើអ្នកប្រកាសលក់ដី នៅក្នុងតំបន់ រមណីយដ្ឋានអង្គរ

ឈ្មួញកាយដីលក់រាប់ខែ​ ជំនាញទើបដឹង នាំគ្នាចុះទៅបិទ អាជីវកម្ម

ចាប់៣នាក់ នៅក្រុងសៀមរាប ដកហូតគ្រឿងញៀន១២កញ្ចប់ នឹងរឹបអូសសម្ភារ សង្ស័យសារធាតុផ្សំ សម្រាប់ការផលិត

ទំនាស់ពាក្យសម្តី កាប់សម្លាប់គ្មា មិនប្រណីដៃ

ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៧:២៩ ល្ងាច

ប្រច័ណ្ឌចាក់ប្រពន្ធរួចចាក់ខ្លួនឯងបណ្ដាលឲ្យស្លាប់ពេលសង្រ្គោះដល់មន្ទីរពេទ្យ

ខេត្តសៀមរាប៖បុរសជាប្ដីប្រច័ណ្ឌប្រពន្ធខ្លួន បានយកកាំបិត ចាក់ប្រពន្ធរួចចាក់ខ្លួនឯង បណ្ដាលឲ្យស្លាប់ ពេលសង្រ្គោះដល់មន្ទីរពេទ្យ។
ហេតុការណ៍បានកើតឡើងវេលាម៉ោង៣និង៣០នាទីថ្ងៃទី០៤ខែឧសភាឆ្នាំ២០២០ចំណុចវាលស្រែជាប់វត្តត្រកៀត ក្រុមទី៤ ក្នុងភូមិគោករុន ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប។
អធិការនគរបាលស្រុកពួកលោកវរសេនីយ៍ឯកទេពពុំ សែន បានរាយការណ៍បឋមថាករណីអំពើហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអនីតិសង្វាសជនដោយ វេលាម៉ោងកើតហេតុខាងលើ រវាងភាគីប្ដីឈ្មោះ វង់ ផុសហៅ ញ៉ាញ់​ អាយុ៣២ឆ្នាំ ស្រុកកំណើតនៅ ភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាបខេត្តសៀមរាប។ សព្វថ្ងៃបានប្រពន្ធឈ្មោះ បោះ គឿន អាយុ២៥ឆ្នាំ រស់នៅ ភូមិ_ឃុំកើតហេតុខាងលើ។
អធិការបន្តថាទំនាស់ឈានដល់ភាគីប្តី បានប្រើអាវុធកាំបិតចុងស្រួច ដងឈើស្រោបដែក ប្រវែង៣៧សង់ទីម៉ែត្រ ចាក់ទៅលើភាគីប្រពន្ធ និងចាក់ពោះខ្លួនឯងបណ្ដាលឱ្យរងរបួសធ្ងន់។
លោកថាភាគីប្តី រងបួសមុតចូលសាច់ពោះដាច់ចេញពោះវៀនមកក្រៅ រួចខ្លួនលោតទំលាក់ទឹកស្រះ ហើយបានស្លាប់ពេលសង្គ្រោះដល់ពេទ្យបង្អែកពួក។ ចំណែកប្រពន្ធ ត្រូវរងរបួសមុតចូលសាច់ពោះក្បែរក្រលៀនខាងស្ដាំ១កន្លែង,មុតរយះដៃសាច់ដៃស្ដាំ១កន្លែង ធ្ងន់ធ្ងរកំពុងសង្គ្រោះនៅពេទ្យបង្អែកខេត្ត។
លោកអធិការបន្តថាជុំវិញការបំភ្លឺលោកមេភូមិ និងពលរដ្ឋរស់នៅជិតខាង
បានឱ្យដឹងថា៖ ប្តីប្រពន្ធ ពួកគេមានជំលោះញឹកញ៉ាប់ ភាគីប្ដីតែងតែប្រច័ណ្ឌប្រពន្ធខ្លាំង រយៈពេលអំឡុង១ខែមុននេះគ្រួសារពួកគេជំលោះគ្នា។ ភាគីប្តីនៅហូបបាយវត្តត្រកៀត (ជិតផ្ទះ)មិនបាននិយាយរកប្រពន្ធទេ។ លុះក្នុងពេលកើតហេតុភាគីប្រពន្ធកំពុងបោកខោ-អាវនៅមាត់ស្រះក្នុងបរិវេណវត្តត្រកៀត -ត្រូវប្ដីទៅរករឿងប្រវាយប្រតប់ឈានដល់ការចាក់ទៅទៅលើប្រពន្ធនិងចាក់ខ្លួនឯងតែម្ដង។
បើតាមអធិការថាពេលនេះសាកសពប្ដី ត្រូវបានបញ្ជូនមកដល់វត្តត្រកៀតវិញ។ដោយលោកសហការជាមួយការិនគរបាលបច្ចេកទេសវិទ្យាសាស្ត្រខេត្ត ពិនិត្យសាកសព ឃើញមានរបួស មុតចូលសាច់ពោះប្រវែង បណ្ដោយ៤សង់ទីម៉ែត្រ មុខកាត់ប្រវែង២សង់ទីម៉ែត្រ។ក្រោយពិនិត្យតាមនីតិវិធីសាកសពប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕SRP

Read Previous

អភិបាលខេត្តកំពង់ចាម ដាក់ចេញផែនការ រៀបចំសណ្ដាប់ធ្នាប់ តាមបណ្តោយ ផ្លូវជាតិលេខ៦ និងលេខ៧

Read Next

ប្រតិបត្តិការ នៅកណ្ដាល ក្រុងសៀមរាប ប្រទះឃើញ កាំភ្លើង ប្រភេទប្រើហ្គាស ០៣ដើម និងគ្រាប់មួយចំនួន