ខេត្តកំពង់ធំ៖កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានឃាត់ខ្លួនបុរសម្នាក់និងដកហូតបានសារធាតុញៀនចំនួន ១៤កញ្ចប់។
ហេតុការណ៍ធ្វើឡើងថ្ងៃទី៥ខែឧសភាឆ្នាំ២០២០ នៅចំណុចចំការស្វាយចន្ទីមួយកន្លែង ស្ថិតក្នុងភូមិ ជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ការបង្ក្រាបនេះដោយមានការសម្របសម្រួលនីតិវិធីពីលោក ស៊ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ។ជនសង្ស័យឈ្មោះ កែវ រ៉ា ភេទ ប្រុស អាយុ៤៨ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិជ័យជំនះ ឃុំកកោះស្រុកសន្ទុក ខេត្តកំពង់ធំ។ដកហូតបានម្សៅក្រាមពណ៌សថ្លាសារធាតុញៀនខុសច្បាប់ចំនួន១៤កញ្ចប់ទម្ងន់២៥ក្រាមនិងទូរស័ព្ទដៃ០១គ្រឿង។ករណីនេះសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យនិងវត្ថុតាងដើម្បីកសាងនីតិវិធីច្បាប់៕SRP
