សូមអបអរសាទរ គ្រួសារ១ នៅខេត្តសៀមរាប ទទួលបានដីនិងផ្ទះ ពីអង្គការគោសប្បុរសដើម្បីកម្ពុជា
ខេត្តសៀមរាប៖ស្រុកចំនួនបីនៅក្នុងខេត្តសៀមរាប បានទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ បណ្ដាលឲ្យខូចខាត ផ្ទះប្រជាពលរដ្ឋមួយចំនួន។
តាមរបាយការណ៍បឋម របស់អាជ្ញាធរ
ខេត្តសៀមរាប បានបញ្ជាក់ថានៅល្ងាចថ្ងៃទី០៦ខែឧសភា ឆ្នាំ២០២០ មានភ្លៀងមួយមេលាយឡំនឹងខ្យល់កន្ត្រាក់ និងរន្ទះបាញ់បណ្ដាលឲ្យខូចខាតលំនៅដ្ឋានប្រជាពលរដ្ឋ ស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង និងឃុំដូនពែង ស្រុកអង្គរជុំ ខេត្តសៀមរាប។
ក្នុងហេតុការណ៍នោះ
០១-ស្រុកប្រាសាទបាគង៖ហេតុការណ៍កើតនៅវេលាម៉ោង ១៨និង១៧ នាទីល្ងាចបណ្តាលរបើកដំបូលផ្ទះ ១០ខ្នង និងរលំផ្ទះ១ខ្នង សរុបចំនួន ១១ ខ្នងផ្ទះ (១១គ្រួសារ)និងរបួសមនុស្សចំនួន ១នាក់។ ក្នុងរបាយការណ៍ បានបញ្ជាក់ថា៖
១-នៅភូមិល្វា ចំនួន៥គ្រួសារ របើកដំបូលផ្ទះ។
២-នៅភូមិសួង ៥គ្រួសារ របើកដំបូលផ្ះ ៤ខ្នង និងរលំផ្ទះ១ខ្នង ។
៣-នៅភូមិតាអី ១គ្រួសា១ របើកដំបូល និងជញ្ជាំង ជាមួយនោះម្ចាស់ផ្ទះរងរបួសដេរ ៨ថ្នេរ មានឈ្មោះ ភេម ថា ត្រូវបានយកទៅសង្គ្រោះនៅមណ្ឌលសុខភាពត្រពាំងធំ។
០២-ស្រុកអង្គរជុំ៖ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀល បណ្តាលអោយកាច់ជើងសសរផ្ទះដួល ៤ខ្នង, របើកដំបូលផ្ទះ ៥៩ខ្នង រន្ទះបាញ់មនុស្សរបួស១នាក់, ដួលរលំដើមឈើសង្កត់មនុស្សរបួសស្រាល ២នាក់, រន្ទ្ទះបាញ់គោងាប់៤ក្បាល។
០៣ស្រុកសូទ្រនិគម៖វេលាម៉ោង១៩និង៣០នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិថ្នល់ដាច់ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប មានករណីខ្យល់កន្ត្រាក់ បណ្ដាលអោយរលំបង្គោលខ្សែរភ្លើង០១ដើម និងរបើកដំបូលផ្ទះប្រជាពលរដ្ឋ០១ខ្នង និងធ្លាយដំបូល០១ខ្នង៖
១/របើកដំបូលទាំងស្រុង ផ្ទះប្រក់ស័ង្កសី ០១ខ្នង ទំហំ០៦មx០៨ម ជញ្ជាំងស័ង្កសី ម្ចាស់ផ្ទះឈ្មោះឡាច ឃន ភេទស្រី អាយុ៧៣ឆ្នាំទីលំនៅភូមិ.ឃុំកើតហេតុ។
២/ធ្លាយដំបូលផ្ទះប្រក់ស័ង្កសី ០១ខ្នង ទំហំ០៤មx០៥ម ជញ្ជាំងស័ង្កសី ម្ចាស់ផ្ទះឈ្មោះយិន រី ភេទស្រី អាយុ៧១ឆ្នាំ ទីលំនៅភូមិ ឃុំកើតហេតុ។ករណីខាងលើនេះ ពុំមានបណ្ដាលអោយរងរបួសមនុស្សឡើយ៕SRP





