ព័ត៌មានទាន់ហេតុការណ៍ :

លិខិតអ្នកអាន៖ ឈូសផ្នូរខ្មោច នៅក្រុងសៀមរាប សម្រាប់ធ្វើដីឡូតិ៍លក់

ចាប់ខ្លួនផ្កាយ២ម្នាក់ ករណីរត់ការចូលបម្រើការងារ ជាមន្ត្រីនគរបាល ជាង២ម៉ឺនដុល្លារ

អត្ថបទរបស់ សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា សរសេរអំពី «ភាពស្មោះត្រង់»

រដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមបើកដំណើរការ ចម្រាញ់«មាស» លើកដំបូងនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី

ក្រសួងថា៖ ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ ប្រវែង១៩០គីឡូម៉ែត្រ សម្រេចបាន ៥៥,០៥% ហើយ

ដណ្តើមកន្លែងប្រព្រឹត្តបទល្មើសនេសាទ ម្ខាងត្រូវចាប់ខ្លួន ម្ខាងរងរបួស

បើកម៉ូតូបុកត្រាក់ទ័រ ពីក្រោយបណ្ដាលឲ្យស្លាប់ម្នាក់ នៅស្រុកជីក្រែង

សមាគម​ចលនាយុវជនកម្ពុជា​ «ក្រុម​១៥៧» ស្រុកក្រឡាញ់​ ឧបត្ថម្ភអំណោយ ដល់ សាលាឃុំតាអាន និងពលរដ្ឋ៣គ្រួសារ​

អត្ថបទរបស់លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា សរសេរអំពី «ការពឹងលើខ្លួនឯង»

ចោរលួចក្របី៤ក្បាលឡើងឡាន នៅស្រុកបាគង បានដោយសុវត្ថិភាព

ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ១១:២៧ ព្រឹក

ប្រសើរណាស់! អាជ្ញាធរនឹងបាញ់ថ្នាំ សម្លាប់មេរោគ កូវីដ១៩ ក្នុងក្រុងសៀមរាប ចំនួន០៤ទីតាំង

GoalPropertyService

ខេត្តសៀមរាប៖អាជ្ញាធរខេត្តបានអះអាងថាបន្ទាប់ពីកិច្ចពិភាក្សារួមគ្នារវាងរដ្ឋបាលខេត្ត និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានឯកភាពជ្រើសរើសកំណត់ទីតាំងចំនួន ០៤ ដើម្បីបាញ់សម្លាប់មេរោគកូវីដ ១៩ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ដូចមានខាងក្រោម៖
– វេលាម៉ោង ០៨៖០០ -០៩៖៣០ បាញ់ថ្នាំនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
– វេលាម៉ោង ១០៖០០ -១១៖០០ បាញ់ថ្នាំនៅផ្សារចាស់ និងតំបន់ផាប់ស្រ្ទីត
– វេលាម៉ោង១១៖៣០-១២៖៣០ បាញ់ថ្នាំនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្ត និងបុរី ប្រិមប្រិយ៍
– វេលាម៉ោង ១៥៖០០ -១៦៖០០ បាញ់ថ្នាំនៅផ្សារ លើធំថ្មី ។

ទន្ទឹមនឹងនេះ លោក អភិបាលរង ខេត្ត ក៏បានថ្លែងអំណរគុណចំពោះដល់វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងអង្គការសង្គ្រោះមេឃ ពណ៌ខៀវ នៃសធារណរដ្ឋប្រជាមានិតចិន ដែល បានចំណាយពេលវេលាដ៏មានតម្លៃចូលរួមជួយយុទ្ធនាការការពារ ទប់ស្កាត់ការរីករាលដាននៃជំងឺកូវីដ ១៩ ជាពិសេស ជួយធានាសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងសាធារណជនទូទៅ។

សូមបញ្ជាក់ថាកិច្ចប្រជុំនេះធ្វើនៅសាលាខេត្តនាថ្ងៃទី០៦ខែឧសភា ឆ្នាំ២០២០ ដែលរៀបចំដោយក្រុមការងារវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងអង្គការ សង្គ្រោះមេឃពណ៌ខៀវ នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមវត្តមានលោក ពិន ប្រាកដ អភិបាលរង ខេត្ត ដែលមានសមាសភាពចូលរួមពី លោក នាយករដ្ឋបាលសាលាខេត្ត នាយក ទីចាត់ការអន្តរវិស័យ តំណាងស្នងការដ្ឋាន នគរបាលខេត្ត មន្ទីរសុខាភិបាលខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងក្រុមវេទិកាសម្ព័ន្ធសង្គមស៊ីវិល ផងដែរ៕SRP

Read Previous

ត្រពាំងបុរាណ.ក្រុះ. ត្រូវបានឈ្មួញ ជីក.ចាក់ដី ហ៊ុំព័ទ្ធ យកជាកម្មសិទ្ធិ

Read Next

លោកឈួន សោភា មានអំណាច គ្រប់គ្រង គយចល័ត រហូតដល់០៦ខេត្ត