សូមអបអរសាទរ គ្រួសារ១ នៅខេត្តសៀមរាប ទទួលបានដីនិងផ្ទះ ពីអង្គការគោសប្បុរសដើម្បីកម្ពុជា
ខេត្តកំពង់ធំ៖ក្មេងប្រុសម្នាក់ បានធ្លាក់ចូលទឹកស្រះ បណ្ដាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៧និង៣០នាទីថ្ងៃទី០៧ ខែឧសភាឆ្នាំ២០២០ នៅភូមិស្ពានគ្រង ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តពង់ធំ។
សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះឈ្មោះ រី យ៉ាង អាយុ០៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅក្នុងបន្ទុកឪពុកម្ដាយ ភូមិស្ពានគ្រង ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តពង់ធំ។
តាមការបំភ្លឺរបស់ឈ្មោះ បៀន ភា អាយុ៤២ឆ្នាំ ត្រូវជាម្តាយកុមាររងគ្រោះបានរៀបរាប់ថា៖ មុនពេលកើតហេតុ ម៉ោងប្រហែល១៦និង០០នាទីកូនប្រុសគាត់បានដើរទៅក្រោយផ្ទះកើបដីនៅមាត់ស្រះយកមកលុញជាគ្រាប់សូន្យ តែគាត់ពុំបានឃើញត្រឡប់មកផ្ទះវិញទេ គាត់មានការសង្ស័យ ថាកូនលង់ទឹកស្រះ គាត់ក៏មកហៅអ្នកភូមិឲ្យជួយមុជទឹករាវរក ក៏ប្រទះឃើញកូនរបស់គាត់ស្លាប់ក្នុងស្រះទឹកតែម្តង។
សមត្ថកិច្ចបានបន្តថាក្រោយទទួលបានព័ត៌មានភ្លាម ចុះដល់ទីកន្លែងកើតហេតុ ធ្វើការពិនិត្យសពពុំឃើញមានស្លាកស្នាមអ្វីគួរអោយសង្ស័យឡើយ ទើបសន្និដ្ឋានថា កុមាររងគ្រោះបានស្លាប់ដោយសារលង់ទឹកក្នុងស្រះ។
មូលហេតុដោយសារទៅឆ្កឹះដីឥដ្ឋមាត់ស្រះ យកមកលុញគ្រាប់សូន មិនបានប្រយ័ត្នបណ្ដាលឱ្យធ្លាក់ចូលទឹកស្រះលង់ស្លាប់តែម្ដង។បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់រួចហើយសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សព ជូនម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី៕SRPប៊ុនរិទ្ធី