ព័ត៌មានទាន់ហេតុការណ៍ :

មុខសញ្ញា​លួច​ និងប្លន់ដ៏សកម្មម្នាក់ ​ត្រូវបានចាប់ខ្លួន

ជួញដូរ សត្វត្រចៀកកាំ នៅផ្សារលើធំថ្មី ត្រូវបានអស់ល័ក្ខ

ពលរដ្ឋ ប្ដឹង លោកលួង ឃីន ទៅសាលាក្រុងសៀមរាប  ករណីសង្ស័យ សាងសង់សំណង់ ពុំមានច្បាប់អនុញ្ញាត

នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ «ត្រូវចូលរួមការពារ សន្តិភាព ឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ»

នាយករដ្ឋមន្ត្រី បរិច្ចាគម៉ាស២​លាន និង​សម្ភារ វេជ្ជសាស្ត្រ ​ជូន​រដ្ឋាភិបាល ​មី​យ៉ាន់​ម៉ា

 ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំ ពិនិត្យ សេចក្ដីព្រាង ព្រះរាជក្រឹត្យ ស្ដីពី ការបន្ធូរបន្ថយ លើកលែងទោស

អាជ្ញាធរអប្សរា ព្រមានៗ ទៀតហើយ លើអ្នកប្រកាសលក់ដី នៅក្នុងតំបន់ រមណីយដ្ឋានអង្គរ

ឈ្មួញកាយដីលក់រាប់ខែ​ ជំនាញទើបដឹង នាំគ្នាចុះទៅបិទ អាជីវកម្ម

ចាប់៣នាក់ នៅក្រុងសៀមរាប ដកហូតគ្រឿងញៀន១២កញ្ចប់ នឹងរឹបអូសសម្ភារ សង្ស័យសារធាតុផ្សំ សម្រាប់ការផលិត

ទំនាស់ពាក្យសម្តី កាប់សម្លាប់គ្មា មិនប្រណីដៃ

ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៧:១២ ល្ងាច

លោកទៀ សីហា ចុះពិនិត្យការដ្ឋាន សាងសង់ផ្លូវ នៅសង្កាត់ស្វាយដង្គំ

ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្ត នៅថ្ងៃទី០៧ខែឧសភាម្សិលមិញបានដឹកនាំក្រុមការងារចុះពិនិត្យមើលការសាងសង់ផ្លូវមួយខែ្សប្រវែង២ ៣៤៥ម៉ែត្រ ឆ្លងកាត់ភូមិចំនួន៣ គឺភូមិកន្ត្រក,គោកក្រសាំង និងភូមិភ្ញាជ័យ នៅក្នុងសង្កាត់ស្វាយដង្គំ។ ក្នុងនោះអភិបាលខេត្តក៏បានពិនិត្យសកម្មភាពក្នុងការរុះរើក្លោងទ្វារ របងសង្ក័សី ដោយស្ម័ត្រចិត្តរបស់ម្ចាស់ដីគម្រោងអភិវឌ្ឍន៍ នៅភូមិកន្ត្រក ផងដែរ។

លោកនួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានឲ្យដឹងថា ផ្លូវមួយខ្សែនេះជាគម្រោងរបស់សាលាក្រុង ដែលបានកំពុងដំណើរការអនុវត្តក្នុងការសាងសង់ផ្លូវ ដែលឆ្លងកាត់ភូមិកន្ត្រក គោកក្រសាំង និង ភូមិភ្ញាជ័យ តភ្ជាប់នឹងផ្លូវវាងក្រុង ក្នុងភូមិគ្រួស ត្រង់ចំណុចជាប់ផ្លូវចូលសាលាសង្កាត់ស្វាយដង្គំ ដែលមានប្រវែង២ពាន់៣៤៥ម៉ែត្រ។

លោកបានបញ្ជាក់ផងដែរថា ក្នុងប្រវែងផ្លូវ២ ៣៤៥ម៉ែត្រនេះ ក៏មានការបរិចាករបស់សប្បុរសជន(ម្ចាស់គម្រោងអភិវឌ្ឍន៍)មានប្រវែង ១ ៣៧០ម៉ែត្រ ដោយបានធ្វើការចាក់ក្រាកកៅស៊ូ DBSTប្រវែង៨៣០ម៉ែត្រទទឹង៧ម៉ែត្រនិងក្រាលគ្រួសក្រហម៥៤០ម៉ែត្រទទឹង១០ម៉ែត្រ និង ដោយមានការពង្រីកផ្លូវទៅតាមទំហំ បានកំណត់របស់គណៈកម្មរដ្ឋបាលក្រុង។

ជាមួយគ្នានេះលោក សូត្រ សុមុន្នី ម្ចាស់ដីគម្រោងអភិវឌ្ឍន៍ គាត់បានយល់ព្រមដោយស្ម័គ្រចិត្តរុះរើរបងស័ង្កសីបណ្ដាយប្រវែង ៦១២ម៉ែត្រ កម្ពស់ ២ម៉ែត្រមុនគេ បន្ទាប់ពីអាជ្ញាធរមូលដ្ឋានបានជូនដំណឹង។

សូមបញ្ជាក់ថាផ្លូវប្រវែង១ពាន់៣៧០ម៉ែត្រនេះ គឺត្រូវបានលោក សូត្រ សុមុន្នី ទិញពីប្រជាពលរដ្ឋ ដើមី្បបើកធ្វើផ្លូវចូលទៅក្នុងតំបន់គម្រោងអភិវឌ្ឍន៍របស់ខ្លួន។ដោយពេលនេះដើមី្បបំពេញតម្រូវការចាំបាច់របស់រដ្ឋ លោកបាន បរិច្ចាកដីផ្លូវនេះ ដាក់ជាសម្បត្តិសាធារណៈវិញ។ លោកទៀ សីហា ក៏បានសម្តែងនូវអំណរគុណចំពោះលោក សូត្រ សុមុន្នី ដែលបានចូលរួមនៅក្នុងសកម្មភាពអភិវឌ្ឍន៍របស់សាលាក្រុងសៀមរាប។ដោយនេះក៏ជាសកម្មភាពគំរូមួយដែលរដ្ឋបាលក្រុង និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមសំដែងការកោតសរសើរ នូវការវិការដ៏សប្បុរសនេះ ក្នុងការចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍ទីក្រុងប្រវត្តិសាស្ត្រមួយនេះ។

លោកអភិបាលខេត្តក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់ផ្លូវនិងរស់នៅអមសង្ខាងផ្លូវទាំងអស់ ត្រូវចូលរួមថែរក្សាក្នុងការប្រើប្រាស់ផ្លូវឲ្យបានយូរអង្វែងផងដែរ៕SRP

Read Previous

ស្ត្រីម្នាក់ ចងក សម្លាប់ខ្លួន នៅស្រុកសូទ្រនិគម

Read Next

បង្ក្រាបទីតាំងអាឈេីខុសច្បាប់ នៅកណ្ដាលសៀមរាប រកឃើញម៉ាសីុនរ៉ៃ០២គ្រឿង