ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថារថយន្តមួយគ្រឿងត្រូវបានជនមិនស្គាល់មុខលួចដុត ហើយរត់គេចខ្លួនបាត់។ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២២និង០០នាទីថ្ងៃទី០៨ខែឧសភាឆ្នាំ២០២០នៅចំណុចភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។
សមត្ថកិច្ចបានបញ្ជាក់ថារថយន្តដែលរងការលួចដុតពីជនសង្ស័យ ម៉ាកស្តារិចពណ៌សស្លាកលេខ ភ្នំពេញ 2J 2544 ម្ចាស់រថយន្ត ឈ្មោះ អ៊ីវ វិត្រាវុធ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅកន្លែងកើតហេតុខាងលើ។ ជុំវិញករណីនេះសមត្ថកិច្ចបានកំពុងតែស្រាវជ្រាវតាមចាប់ជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់ផងដែរ៕SRP

