ព័ត៌មានទាន់ហេតុការណ៍ :

កំសត់ ចូលលួចលុយ កន្លែងបុណ្យសព មិនសម្រេច តែបានប៉ោងមុខ

«នៅមុខអង្គរវត្តអច្ឆរិយ:បារមីដ៏ស័ក្តសិទ្ធ» លោកដួង តារា សូមជូនពរ ប្រជាពលរដ្ឋខ្មែរចៀសផុត ពីជំងឺឆ្លងកូវីដ -១៩​

ប្រកាសបិទផ្លូវមួយចំនួន នៅក្រុងសៀមរាប ដើម្បីប្រារព្ធពិធី បើកការសាងសង់៣៨ខ្សែ

បុគ្គលិក ក្រុមហ៊ុនបំពង់ទីបជ័រ បើករថយន្ត បុកម៉ូតូ បណ្តាលឲ្យ ប្ដីប្រពន្ធ ស្លាប់នៅនឹងកន្លែង

សម្ដេច ស ខេង ប្រាប់ក្រុមការងារត្រូវបម្រើពលរដ្ឋឱ្យបានល្អចៀសវាងការគៀបសង្កត់គំរាមកំហែង

សម្ដេច ហ៊ុន សែន កំពុងធ្វើដំណើរ មកកាន់ ខេត្តសៀមរាប

ទៅឆក់ត្រី បែជាស្លាប់ខ្លួនឯង យ៉ាងអាណោចអាធ័ម

សម្ដេចស ខេង ព្រួយបារម្ភ ព្រៃឈើ នៅតែ ទទួលរងការ កាប់បំផ្លាញ

ប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួន បុរស២នាក់ ករណីគ្រឿងញៀន

ល្បែងឡូតូ ចាក់លុយ តាមប្រព័ន្ធអុិនធើណេត បើកលេងយ៉ាងគគ្រឹកគគ្រេង នៅក្រុងបាត់ដំបង

ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ២:៥៣ ល្ងាច

លោក សំ លាងទ្រី៖ រង្វង់មូលស្រអែមសង់តាមរចនាប័ទ្មប្រាសាទព្រះវិហារ នឹងរួចរាល់ សប្ដាហ៍ក្រោយនេះ

ខេត្តព្រះវិហារ៖លោក សំ លាង ទ្រី ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បាន ថ្លែងប្រាប់អ្នកសារព័ត៌មានថារង្វង់មូលស្រអែម ដែលកំពុងសាងសង់និងត្រូវបានផ្ដួចផ្ដើមដោយ លោកទេសរដ្ឋមន្ត្រីមាស សុភា លោកសួស យ៉ា រ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារនិងអាជ្ញាធរ ខេត្តព្រះវិហារ ដោយសាងសង់យកលំនាំតាម រចនាប័ទ្ម ប្រាសាទព្រះវិហារនឹងអាចរួចរាល់ សប្ដាហ៍ក្រោយឬយ៉ាងយូរពីរសប្ដាហ៍ទៀត។
លោកសំ លាងទ្រី បានបន្ថែមថាមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តនៅមិនទាន់ទទួលបាន គោលការណ៍រៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការ នៅឡើយដោយសារកម្ពុជាកំពុងប្រយុទ្ធនឹងជំងឺ កូវីដ–១៩ ខណៈដំណើរការសាងសង់ជិតរួចរាល់ ១០០%ហើយ។
សូមរម្លឹកផងដែរថាលោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែង នូវការកោតសរសើរ ដល់អាជ្ញាធរខេត្ត ព្រះវិហារមន្ទីរ អង្គភាពពាក់ព័ន្ធក៏ដូចជាអាជ្ញាធរ មូលដ្ឋាននិងសប្បុរសជននានាដែលបានបរិច្ចាគ ទ្រព្យធននិងថវិកាចូលរួមកសាងសមិទ្ធផលថ្មីនេះ ។ទន្ទឹមនិងនេះលោកក៏បានឧបត្ថម្ភថវិកាលើកទឹកចិត្តនិងធ្វើការណែនាំឲ្យក្រុមជាងសាងសង់ត្រូវ យកចិត្តទុកដាក់ខិតខំធ្វើការដើម្បីធ្វើយ៉ាងណាឲ្យ ដំណើរការសាងសង់រង្វង់មូលស្រអែមនេះបាន រួចរាល់។

រចនាប័ទ្មរង្វង់មូលនេះយកតាមលំនាំសំណង់យកប្រាសាទព្រះវិហារប្រមាណ៧៥%នៃតួប្រាសាទ ទាំងមូល។ ចំពោះខ្ទង់ចំណាយសាងសង់មាន ប្រមាណជាង១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក បាន មកពីការចូលរួមរបស់សប្បុរសជនសុទ្ធសាធ ដោយមិនមានការចំណាយថវិការដ្ឋឡើយ។

រង្វង់មូលនេះត្រូវសាងសង់ឡើងដោយមានអង្កត់ផ្ចិត៤០ម៉ែត្រ រូបសំណាក់គោបូរៈ ទី៥នៃប្រាសាទ ព្រះវិហារ ខ្នាត១លើ២៥ស្មើនឹង៧៥% នៃតួ ប្រាសាទព្រះវិហារ ដើមមានរូបនាគ២ហើយនៅ លើរង្វង់មូលនេះក៏នឹងមានការដាំស្មៅផ្កានិង ដើមឈើលម្អយ៉ាងស្រស់ស្អាតផងដែរ។ មន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារជា អ្នកទទួលខុសត្រូវក្នុងការសាងសង់ទាំងស្រុង។

សមិទ្ធផលថ្មីនេះបន្ទាប់ពីផ្លូវភ្លោះនិងបុស្បុក លោកតាសួងដែលមានលោកអ៊ុន ចាន់ដា ជា អតីត អភិបាលខេត្តផ្ដួចផ្ដើមនាពេលកន្លងមក។ ការសង់រង្វង់មូលនេះក្នុងគោលបំណងកែលំអ សោភ័ណភាពទីប្រជុំជនមួយនេះឲ្យកាន់តែស្រស់ ស្អាតទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ទៅ កម្សាន្តនៅរមណីយដ្ឋាន វប្បធម៌ ប្រវត្តិសាស្ត្រ ប្រាសាទព្រះវិហារកាន់តែច្រើនឡើង។

សូមបញ្ជាក់ថារង្វង់មូលនេះបានធ្វើពិធីបែប សាសនាក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ កាលពីរសៀលថ្ងៃទី១១ខែធ្នូឆ្នាំ២០១៨កន្លងមក ក្រោម អធិបតីភាពលោកមាស សុភា ទេសរដ្ឋមន្ត្រី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត ព្រះវិហារ៕SRP

Read Previous

រដ្ឋមន្ត្រីមហាផ្ទៃ៖ ក្នុងរយៈពេលមួយសប្តាហ៍នេះ គឺគ្រោះថ្នាក់ចរាចរណ៍ និងការស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះ

Read Next

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញរាប់បាត្រ៥៧អង្គ នៅខេត្តត្បូងឃ្មុំ