ព័ត៌មានទាន់ហេតុការណ៍ :

កំសត់ ចូលលួចលុយ កន្លែងបុណ្យសព មិនសម្រេច តែបានប៉ោងមុខ

«នៅមុខអង្គរវត្តអច្ឆរិយ:បារមីដ៏ស័ក្តសិទ្ធ» លោកដួង តារា សូមជូនពរ ប្រជាពលរដ្ឋខ្មែរចៀសផុត ពីជំងឺឆ្លងកូវីដ -១៩​

ប្រកាសបិទផ្លូវមួយចំនួន នៅក្រុងសៀមរាប ដើម្បីប្រារព្ធពិធី បើកការសាងសង់៣៨ខ្សែ

បុគ្គលិក ក្រុមហ៊ុនបំពង់ទីបជ័រ បើករថយន្ត បុកម៉ូតូ បណ្តាលឲ្យ ប្ដីប្រពន្ធ ស្លាប់នៅនឹងកន្លែង

សម្ដេច ស ខេង ប្រាប់ក្រុមការងារត្រូវបម្រើពលរដ្ឋឱ្យបានល្អចៀសវាងការគៀបសង្កត់គំរាមកំហែង

សម្ដេច ហ៊ុន សែន កំពុងធ្វើដំណើរ មកកាន់ ខេត្តសៀមរាប

ទៅឆក់ត្រី បែជាស្លាប់ខ្លួនឯង យ៉ាងអាណោចអាធ័ម

សម្ដេចស ខេង ព្រួយបារម្ភ ព្រៃឈើ នៅតែ ទទួលរងការ កាប់បំផ្លាញ

ប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួន បុរស២នាក់ ករណីគ្រឿងញៀន

ល្បែងឡូតូ ចាក់លុយ តាមប្រព័ន្ធអុិនធើណេត បើកលេងយ៉ាងគគ្រឹកគគ្រេង នៅក្រុងបាត់ដំបង

ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ២:១៨ ល្ងាច

សម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធលោកយាយ ប៊ុន ស៊ាងលី រួចហើយនៅថ្ងៃនេះ

នៅថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២០ ព្រឹកនេះ សម្តេចទាំងទ្វេ ព្រមទាំងកូនបង្កើត កូនប្រសារ ចៅ និងចៅទួតទាំងអស់ បានរៀបចំពិធីបុណ្យទក្ខិណានុប្បទានគម្រប់ ៧ថ្ងៃ ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ លោកយាយអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្ម ញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី ដែលបានទទួលមរណភាពកាលពីថ្ងៃទី ៤ ឧសភា ២០២០ កន្លងទៅថ្មីៗនេះដោយជរាពាធ។

នៅក្នុងពិធីបុណ្យគម្រប់៧ថ្ងៃថ្ងៃនេះ គឺមានវត្តមានសម្តេចព្រះរាជាគណះទាំង៩អង្គ ព្រះសង្ឃ ៩៦អង្គ និងវត្តមានមន្រ្តីរាជរដ្ឋាភិបាល សមាជិករដ្ឋសភា និងវត្តមានបងប្អូនប្រជាពលរដ្ឋដែលគោរពស្រឡាញ់ក្រុមគ្រួសារសម្តេចទាំងទ្វេបាននិមន្តនិងអញ្ជើញចូលរួមយ៉ាងច្រើនកុះករដើម្បីឧទ្ទិសបញ្ញកុសលជូនដល់វិញ្ញាណក្ខន្ធលោកយាយ អ្នកឧកញ៉ាព្រឹទ្ធមហា ឧបា សិកា ធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាង លី ដែលបានទទួលមរណភាពទៅហើយបានទៅដល់ទីបរមសុខ។ នៅក្នុងពិធីសាសនានេះ គឺមានការប្រគេនយាគូ និង វេរភត្តាហារប្រគេនដល់ព្រះសង្ឃ រួមទាំងពិធីបង្សុកូល ដារឆ្លង និងនិមន្តព្រះសង្ឃគោចរបិណ្ឌបាត្រចំនួន ៩៦អង្គ ដែលជាកិច្ចបង្ហើយបុណ្យ។

ជាថ្មីម្តងទៀត សូមអរគុណដល់បងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសទាំងអស់ ដែលបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសម្តេចតេជោនាយករដ្ឋមន្រ្តី។

សូមវិញ្ញាណក្ខន្ធលោកយាយ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្ម ញ្ញាណ វិវឌ្ឍនា ន ស៊ាងលី បានទៅចាប់បដិសន្ធិក្នុងឋានបរមសុខ ហើយក៏សូមឧទ្ទិសបុណ្យកុសលនេះជូនដល់បងប្អូនជនរួមជាតិទាំងអស់ជួបតែសេចក្តីសុខសេចក្តីចម្រើន និងពរ៥ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លាងឃ្លាតឡើយ៕SRP

Read Previous

នគរបាលក្រុងសៀមរាប រកឃើញ អ្នកបើករថយន្តធុនធំម្នាក់ មានផ្ទុកសារធាតុញៀន ក្នុងខ្លួន

Read Next

អង្គការសង្គ្រោះមេឃពណ៌ខៀវ ចុះបាញ់ថ្នាំសម្លាប់មេរោគ នៅ​ខេត្តកំពង់ចាម​