ខេត្តកំពង់ចាម៖លោកស្រី ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍សាខាកាកបាទក្រកម្ពុជាខេត្តកំពង់ចាម តំណាងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ បាននាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនក្រុមគ្រួសារជនរងគ្រោះ ចំនួន៣គ្រួសារ នៅភូមិទី២ ឃ៉ំកោះសំរោង ស្រុកកំពង់សៀម ដែលបានស្លាប់បាត់បង់ជីវិត គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក។ គួររំលឹកផងដែរថា មនុស្សចំនួន៣នាក់ ក្នុងចំណោម១០នាក់ ត្រូវបានបាត់ខ្លួន និងម្នាក់ទៀតត្រូវរងរបួស ខណៈទូកអូសយ៉ាងកាវ បេីកបុកជាមួយទូកប្រជាពលរដ្ឋ ដែលជិះឆ្លងទន្លេ គ្រាដែលជនរងគ្រោះត្រឡប់មកពីពិធីមង្គលការមួយ ហើយឆហើយឆ្ពោះទៅកាន់លំនៅឋានរបស់ខ្លួន កាលពីយប់ថ្ងៃទី១០ ខែឧសភា ខណៈដែលជនរងគ្រោះធ្វើដំណើរត្រឡប់មកពីពិធីមង្គលការនៅឃុំរំចេកវិញ។គួរបញ្ជាក់ផងដែរថា ជនរងគ្រោះទាំង០៣នាក់នោះ ទី១-ឈ្មោះ រិន ជា ភេទប្រុស អាយុ៥៣ឆ្នាំ។ ទី២-ឈ្មោះ ធីម ថាន ភេទប្រុស អាយុ៥២ឆ្នាំ ។ ទី៣-ឈ្មោះ ឡាង ប៉េងហ៊ត់ ភេទប្រុស អាយុ៣៣ឆ្នាំ ។ រហូតមកដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ សពជនរងគ្រោះទាំង៣នាក់ ត្រូវបានរកឃើញ ហើយយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ខណៈដែលក្រុមគ្រួសារសព បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម៕SRP


