បញ្ចប់វិវាទ ដីរ៉ាំរ៉ៃ នៅក្រុងបាត់ដំបង តាមនយោបាយ ឈ្នះឈ្នះ របស់សម្ដេច ហ៊ុន សែន
ខេត្តសៀមរាប៖បុរសម្នាក់ពីបទ ករណីអំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរស័ព្ទ ) ត្រូវបានចាប់ខ្លួនក្រោយធ្វើសកម្មភាពពីម៉ោងក្រោយមក។
ជនសង្ស័យឈ្មោះ ភិនសុជៀត ភេទប្រុស អាយុ២៦ឆ្នាំ ស្រុកកំណើត ភូមិ ផាត់សណ្តាយ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ បច្ចុប្បន្នស្នាក់នៅ ភូមិសាលាកន្សែងសង្កាត់ស្វាយដង្គុំ ស្នាក់នៅបន្ទប់ជួល។ មុខរបរ ជាងគំនូរគូរូប។
វរសេនីយ៍ឯក ហង្សសូផាតភីរម្យ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃនេះថាករណីនេះនៅថ្ងៃទី១២ ខែឧសភាឆ្នាំ២០២០នៅវេលាប្រហែលម៉ោង១៨និង៣០នាទីល្ងាច នៅចំណុចជិតកន្លែងឆែកសំបុត្រក្នុងសង្កាត់គោកចក ភូមិទក្សិណត្បូង ក្រុងសៀមរាប មានករណីឆក់ ទូរស័ព្ទ របស់ជនរងគ្រោះម្នាក់ ឈ្មោះ ផេង ប៊ុនឡុង អាយុ២០ឆ្នាំ រស់នៅភូមិប្រយុទ្ធ ឃុំពូក ស្រុកពួកខេត្តសៀមរាប ដែលគាត់កំពុងជិះកង់ហាត់ប្រាណ។
វរសេនីយ៍ឯក ហង្សសូផាតភីរម្យ បន្តថាសម្ភារបាត់បង់ ទូរស័ព្ទមួយគ្រឿងម៉ាក អាយហ្វូន អិច អេស ម៉ាក ( iPhone X’s mak )។
វរសេនីយ៍ឯក ហង្សសូផាតភីរម្យ បញ្ជាក់ថាក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាបបានសហការជាមួយជនរងគ្រោះធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា លុះ២ម៉ោងក្រោយមកបានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់នៅចំណុចភូមិ តាភុល សង្កាត់ស្វាយដង្គំ ខេត្តសៀមរាប ជាក់ស្ដែងរួមជាមួយវត្ថុតាង ទូរស័ព្ទមួយគ្រឿងដែលបានធ្វើការសកម្មភាពឆក់ពីជនរងគ្រោះ។ ចំណែកបក្ខពួកវាម្នាក់ទៀតបានបើកម៉ូតូរត់រួច។
វរសេនីយ៍ឯក ហង្សសូផាតភីរម្យ ថានគរបាលបានដកហូតវត្ថុតាងជាក់ស្តែង ពីខ្លួនជនសង្ស័យ មានទូរស័ព្ទមួយគ្រឿងម៉ាក iphone xs makដែលឆក់បាន។ តាមចម្លើយជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទមែន ព្រោះអស់ការងារធ្វើដាច់លុយដោយសារ មេរោគCovid 19។
ជនសង្ស័យត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕SRP
