ព័ត៌មានទាន់ហេតុការណ៍ :

មុខសញ្ញា​លួច​ និងប្លន់ដ៏សកម្មម្នាក់ ​ត្រូវបានចាប់ខ្លួន

ជួញដូរ សត្វត្រចៀកកាំ នៅផ្សារលើធំថ្មី ត្រូវបានអស់ល័ក្ខ

ពលរដ្ឋ ប្ដឹង លោកលួង ឃីន ទៅសាលាក្រុងសៀមរាប  ករណីសង្ស័យ សាងសង់សំណង់ ពុំមានច្បាប់អនុញ្ញាត

នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ «ត្រូវចូលរួមការពារ សន្តិភាព ឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ»

នាយករដ្ឋមន្ត្រី បរិច្ចាគម៉ាស២​លាន និង​សម្ភារ វេជ្ជសាស្ត្រ ​ជូន​រដ្ឋាភិបាល ​មី​យ៉ាន់​ម៉ា

 ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំ ពិនិត្យ សេចក្ដីព្រាង ព្រះរាជក្រឹត្យ ស្ដីពី ការបន្ធូរបន្ថយ លើកលែងទោស

អាជ្ញាធរអប្សរា ព្រមានៗ ទៀតហើយ លើអ្នកប្រកាសលក់ដី នៅក្នុងតំបន់ រមណីយដ្ឋានអង្គរ

ឈ្មួញកាយដីលក់រាប់ខែ​ ជំនាញទើបដឹង នាំគ្នាចុះទៅបិទ អាជីវកម្ម

ចាប់៣នាក់ នៅក្រុងសៀមរាប ដកហូតគ្រឿងញៀន១២កញ្ចប់ នឹងរឹបអូសសម្ភារ សង្ស័យសារធាតុផ្សំ សម្រាប់ការផលិត

ទំនាស់ពាក្យសម្តី កាប់សម្លាប់គ្មា មិនប្រណីដៃ

ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៧:៣១ ល្ងាច

អភិបាលខេត្តកំពង់ចាម​ ចុះ​ពិនិត្យ​ ទីតាំងសម្រាប់ គម្រោង សាងសង់​ សាលាសង្កាត់បឹងកុក

ខេត្តកំពង់ចាម៖ដោយពិនិត្យឃើញ អំពីបញ្ហាប្រឈម របស់រដ្ឋបាលសង្កាត់បឹងកុក ដែលពុំមានអាគារផ្ទាល់ខ្លួន​ សម្រាប់បំរើ​សេវា​សាធារណៈ​​ជូន​ប្រជាពលរដ្ឋ​ ខណៈអស់ជាច្រើនទស្សវត្ស ត្រឹមសុំអាគារគេធ្វើការនោះ នាព្រឹក​ថ្ងៃ​ទី​១៣​ ខែឧសភា​ ឆ្នាំ​២០២០នេះ​ លោក​ អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរ​ដោយ​មន្ត្រី​ពាក់ព័ន្ធ​ និង​អជ្ញាធរ​មូលដ្ឋាន​​ បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់គម្រោងសាងសង់សាលាសង្កាត់បឹងកុកថ្មី នៅ​លើ​ទំហំ​ដី​៤០x៥០ម៉ែត្រ​ ដែលមានទីតាំង​ស្ថិត​នៅក្នុងភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម​ ដោយ​តម្រូវ​ឲ្យ​មាន​ការ​ចាក់​ដី​ និង​ធ្វើផ្លូវចូលប្រវែងជាង១៦០ម៉ែត្រ ផង​ដែរ​។
លោកអភិបាលខេត្ត ក៏បានអញ្ជើញចុះពិនិត្យទ្វារទឹក១កន្លែង និងច្រាំងទន្លេ ប្រវែង២០ម៉ែត្រ ដែលហូរច្រោះ ដោយសារទឹកភ្លៀងមួយមេធំ​ កាលពីយប់ឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ នៅភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម។​ ជាមួយ​គ្នា​នោះ​ លោក​ អភិបាលខេត្ត ក៏បានស្នើឲ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ធ្វើការ​ជួសជុល​ជាបន្ទាន់ផ្នែកដែលហូរច្រោះ ដើម្បីជៀសវាងការបាក់ស្រុតច្រាំងទន្លេបន្ថែម នាំឲ្យខូចខាតសំណង់ទ្វាទឹក និងហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញនោះ​ ផផងដែរ។
គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២០នេះ រដ្ឋបាលខេត្ត គ្រោងនឹងសាងសង់អាគារសាលាឃុំ-សង្កាត់ថ្មី ចំនួន១១កន្លែងបន្ថែមទៀត ដែលមកទល់នឹងបច្ចុប្បន្ននេះខេត្តកំពង់ចាម មានអគារសាលាឃុំ-សង្កាត់ តាម​គំរូ​ស្តង់ដាររបស់ក្រសួងមហាផ្ទៃ ចំនួន៩៨ ឃុំ-សង្កាត់ លើ១០៩ឃុំ សង្កាត់៕SRP

Read Previous

ចាប់ខ្លួន ជាងគំនូរគូរូប ម្នាក់ នៅក្រុងសៀមរាប ក្រោយធ្វើសកម្មភាព ឆក់ទូរស័ព្ទបានពីរម៉ោង

Read Next

មន្ត្រី៖ ផ្ទុះមីនតោននៅ ព្រៃស្អាក បណ្ដាលឲ្យ ពលរដ្ឋម្នាក់ស្លាប់