ព័ត៌មានទាន់ហេតុការណ៍ :

ឃាត់ខ្លួន ថៅកែលក់គ្រឿងកាឡៃ «ពិភពម៉ូត» មុខផ្សារលើធំថ្មី ករណី »ចាប់រំលោភបុគ្គលិក» អាយុ១៤ឆ្នាំ

សម្តេចតេជោ ស្នើឱ្យ ក្រុមមេធាវី ជួយបង្កើនការយល់ដឹង ផ្នែកច្បាប់ ដល់ប្រជាពលរដ្ឋ

សម្តេច ហ៊ុន សែន ថា សម្តេចមិនខ្វល់ ការរិះគន់សម្តេច ផ្តល់ជំនួយម៉ាស និងបរិក្ខារពេទ្យ ទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ

រថយន្តក្រុមហ៊ុនវិបុល បើកលឿន បុកគោយន្តកន្រៃ្ត នៅស្រុកជីក្រែង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

រដ្ឋសភា ប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់៦ទៀត

នាយករដ្ឋមន្ត្រី កម្ពុជា.វៀតណាម ជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិស រវាងប្រទេសទាំងពីរ

ឃាត់ខ្លួន «នីតា» នៅក្រុងសៀមរាប ករណី «លួចទ្រព្យសម្បត្តិ»

វិវាទដីធ្លីជាង២ឆ្នាំ ត្រូវបាន លោកដួង តារា និងមន្ត្រីខេត្តកំពត រួមគ្នាដោះស្រាយបញ្ចប់ តាមគោលនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ

លិខិតចំហ គោរពជូន ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា

មុខសញ្ញា​លួច​ និងប្លន់ដ៏សកម្មម្នាក់ ​ត្រូវបានចាប់ខ្លួន

ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១២:២៨ ព្រឹក

ឃាត់ខ្លួនបុរសពីរនាក់ លួចម៉ូតូ ស្រុកជីក្រែង

ខេត្តសៀមរាប៖មន្ត្រីបានអះអាងថាបុរសចំនួនពីរនាក់ ត្រូវបានចាប់ខ្លួនក្រោយធ្វើសកម្មភាពលួចម៉ូតូនៅស្រុកជីក្រែង។ហេតុការណ៍ឃាត់ ធ្វើឡើងនៅម៉ោង២យប់ឈានចូលថ្ងៃទី១៤ខែឧសភានេះ តាមបណ្តោយផ្លូវជាតិលេខ៦ក្នុងភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ស្នងការដ្ឋានខេត្តសៀមរាបលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងនគរបាលស្រុកប្រាសាទបាគង បានឃាត់ខ្លួនបន្ទាប់ពីលួចម៉ូតូពីស្រុកជីក្រែង។

ជនសង្ស័យទាំង២នាក់រួមមាន៖១ឈ្មោះម៉េងសុភណ្ឌ ហៅម៉ៃ ភេទប្រុសអាយុ២១ឆ្នាំ  ស្រុកកំណើត និងទីលំនៅសព្វថ្ងៃភូមិអន្លង់វិល  ឃុំគោកធ្លកក្រោមស្រុកជីក្រែង។២ឈ្មោះ ចែត ម៉េងហួយ   ហៅអួយភេទប្រុស អាយុ២៤ឆ្នាំ  ស្រុកកំណើតនិងទីលំនៅសព្វថ្ងៃ ភូមិអន្លង់វិល ឃុំគោកធ្លកក្រោម ស្រុកជីក្រែង។ជនទាំងពីរនាក់សមគំនិតលួចម៉ូតូ កាលពីថ្ងៃទី១២ខែឧសភាឆ្នាំ២០២០ នៅភូមិអន្លង់វិល ឃុំគោកធ្លកក្រោម  ស្រុកជីក្រែង។ជនសង្ស័យទាំង២នាក់ បានសារភាពថា ពិតជាបានប្រព្រឹត្តមែន។ឆ្លងតាមការធ្វើតេស្តទឹកនោម រកសារធាតុញៀនលទ្ធផល អវិជ្ជមានទាំង២នាក់។បច្ចុប្បន្នកម្លាំងនគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕SRP

Read Previous

ម៉ូតូ០១៥និង០១៦ ព្រលះគ្នា នៅស្រុកសូទ្រនិគម បណ្ដាលឲ្យស្លាប់ម្នាក់ របួសម្នាក់

Read Next

នគរបាលខេត្តសៀមរាប ឃាត់ខ្លួន បុរស០២នាក់ ករណីលួចសម្ភារ ក្នុងផ្ទះសំណាក់ ឈារី