ព័ត៌មានទាន់ហេតុការណ៍ :

រដ្ឋមន្ត្រី ចម ប្រសិទ្ធ ស្នើអភិបាលខេត្តកែប ចាត់វិធានការ ជាបន្ទាន់ ចំពោះបុគ្គល ចាក់ដីរំលោភចូលដីស្រែអំបិល

ចលនាយុវជន «ក្រុម១៥៧» សាខា ខេត្តសៀមរាប នាំយកអំណោយ និងថវិកា ប្រគេនព្រះសង្ឃ គង់នៅវត្ត ឥន្ទ:បារមីសិរីរដ្ឋ

អរគុណ សប្បុរសជន បានឧបត្ថម្ភ សម្ភារ ដល់កាកបាទក្រហមខេត្តសៀមរាប

អភិបាលខេត្តកំពង់ចាម​ ជំរុញឲ្យពលរដ្ឋ​ ប្រកបមុខរបរផ្សេងៗ​ ដេីម្បីបង្កើនជីវភាព​

សម្តេច ហេង សំរិន ផ្តល់អំណោយស្បៀងអាហារ និងថវិកា ដល់អាជ្ញាធរភ្នំពេញ

កាកបាទក្រហម​ខេត្តកំពង់ចាម​ ទទួលបានការឧបត្ថម្ភ ជាង១២ម៉ឺនដុល្លារ

មេដឹកនាំឲ្យអគ្គិសនី រដ្ឋាករទឹក ផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាផ្ទះឈ្នួលរបស់កម្មករ កម្មការនី ជាមុន

សម្ដេចប៊ុន រ៉ានី ហ៊ុនសែន អំពាវនាវដល់សប្បុរសជន បន្ដឧបត្ថម្ភគាំទ្រ កាកបាទក្រហមកម្ពុជា

នាយករដ្ឋមន្ត្រី អបអរសាទរ ទិវាពិភពលោក អឌ្ឍចន្ទក្រហម ៨ឧសភា

លោក ហ៊ុន ប៉ូគា នាំយកអំណោយ និងថវិកាជូននាយកសាលាបឋមសិក្សា ទៀ បាញ់ សែនជ័យគូលេន

ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ២:៥៩ ព្រឹក

មន្ត្រីជាន់ខ្ពស់ថា នឹងកែលម្អ ចំណតយានយន្ត មុខផ្សារលើធំថ្មី ដើម្បី ដំណោះស្រាយ ការកកស្ទះចរាចរណ៍

ខេត្តសៀមរាប៖មន្ត្រីជាន់ខ្ពស់ខេត្តសៀមរាបថាការដ្ឋានជួសជុលកែលម្អចំណតយានយន្តផ្សារលើធំថ្មី ដែលគ្រោងនឹងបើកការដ្ឋាននាពេលឆាប់ៗខាងមុខនេះ នឹងបានក្លាយជាចំណែកនៃដំណោះស្រាយការកកស្ទះចរាចរណ៍ សណ្តាប់ធ្នាប់ និងសោភ័ណភាព ឆ្លើយតបទៅនឹងការអភិវឌ្ឍក្រុង បន្ទាប់ពីបានសិក្សារួចរាល់កាលពីអំឡុងឆ្នាំមុននេះ។
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានថ្លែងប្រាប់អ្នកសារព័ត៌មានថាការដ្ឋាននេះនឹងត្រូវបានប្រើប្រាស់ថវិកាអាជ្ញាធរខេត្តដែលជាម្ចាស់គម្រោង និងអនុវត្តដោយអាជ្ញាធរក្រុង ក្នុងនោះមន្ទីរសាធារណការនិងដឹកជញ្ជូន ជាសេនាធិការលើការងារបញ្ចេញគំរូប្លង់មេ។
ដោយឡែក លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានឲ្យដឹងផងដែរថានេះគឺជាការឆ្លើយតបទៅនឹងការវិវត្តរីកចំរើននៃក្រុងទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត-អង្គរ ដែលកំពុងមានកំណើននៃការប្រើប្រាស់យានយន្ត យ៉ាងដូច្នេះហើយទើបបញ្ហាសណ្តាប់ធា្នប់សាធារណៈ របៀបរៀបរយសង្គម ចរាចរណ៍ បរិស្ថាន និងសោភ័ណភាព ត្រូវបានស្ថិតនៅក្នុងកម្មវត្ថុនៃការអភិវឌ្ឍស្របតាមនិន្នាការនៃការរីកចំរើន។
យ៉ាងណាក៏ដោយ ការពិនិត្យមើលស្ថានភាពជាក់ស្តែងនៃតំបន់ដែលគ្រោងនឹងបើកការដ្ឋានជួសជុលកែលម្អចំណតយានយន្តនោះ អាចនឹងតម្រូវឲ្យមានការកែសម្រួលខ្លះៗនៅលើគំរូប្លង់មេ ដែលមិនត្រឹមតែធ្វើឲ្យចំណតយានយន្តអាចដំណើរការប្រកបដោយបទដ្ឋានបច្ចេកទេសនោះទេ តែផ្លូវភ្លោះមុខផ្សាលើធំថ្មី អាចនឹងមានភាពធំទូលាយជាងមុន៕SRP

Read Previous

អាជ្ញាធរខេត្តកំពង់ចាម រំលឹកដល់ពលរដ្ឋ ខ្មែរឥស្លាម ឲ្យបន្តប្រុងប្រយ័ត្នការ ឆ្លងជំងឺកូវីដ១៩

Read Next

ចាប់ចោរប្លន់ម្នាក់ នៅក្រុងសៀមរាប ក្រោយប្រើពូថៅ គំរាមយកខ្សែករ