ព័ត៌មានទាន់ហេតុការណ៍ :

លិខិតអ្នកអាន៖ ឈូសផ្នូរខ្មោច នៅក្រុងសៀមរាប សម្រាប់ធ្វើដីឡូតិ៍លក់

ចាប់ខ្លួនផ្កាយ២ម្នាក់ ករណីរត់ការចូលបម្រើការងារ ជាមន្ត្រីនគរបាល ជាង២ម៉ឺនដុល្លារ

អត្ថបទរបស់ សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា សរសេរអំពី «ភាពស្មោះត្រង់»

រដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមបើកដំណើរការ ចម្រាញ់«មាស» លើកដំបូងនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី

ក្រសួងថា៖ ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ ប្រវែង១៩០គីឡូម៉ែត្រ សម្រេចបាន ៥៥,០៥% ហើយ

ដណ្តើមកន្លែងប្រព្រឹត្តបទល្មើសនេសាទ ម្ខាងត្រូវចាប់ខ្លួន ម្ខាងរងរបួស

បើកម៉ូតូបុកត្រាក់ទ័រ ពីក្រោយបណ្ដាលឲ្យស្លាប់ម្នាក់ នៅស្រុកជីក្រែង

សមាគម​ចលនាយុវជនកម្ពុជា​ «ក្រុម​១៥៧» ស្រុកក្រឡាញ់​ ឧបត្ថម្ភអំណោយ ដល់ សាលាឃុំតាអាន និងពលរដ្ឋ៣គ្រួសារ​

អត្ថបទរបស់លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា សរសេរអំពី «ការពឹងលើខ្លួនឯង»

ចោរលួចក្របី៤ក្បាលឡើងឡាន នៅស្រុកបាគង បានដោយសុវត្ថិភាព

ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ១០:៤១ ព្រឹក

សម្ដេច ស ខេង៖ គ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេល២សប្តាហ៍ ក្នុងខែឧសភានេះ មានការថយចុះ គួរកត់សម្គាល់

GoalPropertyService

ភ្នំពេញ៖សម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថា ថ្ងៃនេះខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិអំពីលទ្ធផលជាវិជ្ជមានប្រកបដោយនិន្នាការដ៏ល្អចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដែលធ្វើឲ្យអត្រាអ្នកស្លាប់ អ្នករងរបួស និងគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល២សប្តាហ៍ក្នុងខែឧសភាឆ្នាំ២០២០ មានការថយចុះគួរកត់សម្គាល់បើប្រៀបធៀបនឹងពេលមុនមានការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ។
សម្ដេចស ខេង បន្តថា ទិន្នន័យជាផ្លូវការបានបញ្ជាក់ថាចំនួនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងរយៈពេល១៤ថ្ងៃគឺតពីថ្ងៃទី១រហូតដល់ថ្ងៃទី១៤ខែឧសភាឆ្នាំ២០២០នេះបើប្រៀបធៀបពីថ្ងៃទី១ដល់ថ្ងៃទី១៤ខែមេសាឆ្នាំ២០២០ដូចគ្នាគឺចំនួនគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ២៦លើក អ្នករងរបួសថយចុះ៨១នាក់និងអ្នកស្លាប់ថយចុះ៤នាក់ ។ ចំនួននេះបើប្រៀបធៀបពីថ្ងៃទី១រហូតដល់ថ្ងៃទី១៤ខែឧសភាឆ្នាំ២០១៩វិញគឺមានការថយចុះកាន់តែច្រើនដូចជាគ្រោះថ្នាក់ចរាចរណ៍ថយចុះ៦៨លើក អ្នករងរបួសថយចុះ៩១នាក់ និងអ្នកស្លាប់ថយចុះ២០នាក់ ដែលនេះគឺបានបង្ហាញយ៉ាងច្បាស់ថាប្រជាពលរដ្ឋយើងពិតជាមានការយល់ដឹង និងបានចូលរួមគោរពច្បាប់ចរាចរណ៍ កាន់តែច្រើន។

ជាថ្មីម្តងទៀតខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិទាំងអស់ជាពិសេសអ្នកប្រើប្រាស់ផ្លូវថ្នល់ដែលបានចូលរួមគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកយ៉ាងខ្ជាប់ខ្ជួន និងអរគុណដល់កងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តភារកិច្ចរបស់ខ្លួនបានល្អប្រសើរ ។ ជាមួយគ្នានេះក៏សូមថ្លែងអំណរគុណចំពោះគ្រប់បណ្តាញសារព័ត៌មាន អង្គការក្រៅរដ្ឋាភិបាល និង អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមផ្សព្វផ្សាយ និង អប់រំអំពីច្បាប់ចរាចរណ៍ផ្លូវគោកនេះជូនប្រជាពលរដ្ឋផងដែរ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ជាក់ថាកន្លងមកនេះមានមតិខ្លះក៏បានលើកឡើងដោយសុំឲ្យមានការពន្យាឬក៏ផ្អាកការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះដោយមូលហេតុផ្សេងៗ ប៉ុន្តែក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកខ្ញុំសូមជម្រាបបញ្ជាក់ជូនបងប្អូនជនរួមជាតិមេត្តាជ្រាបថាតាមលទ្ធផលជាវិជ្ជមានខាងលើនេះបានបង្ហាញថា ការពន្យាឬក៏ផ្អាកការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះគឺប្រៀបបាននឹងការបណ្តែតបណ្តោយឲ្យប្រជាពលរដ្ឋខ្មែរយេីងនៅតែបន្ត រងរបួស និងស្លាប់បាត់បង់ជីវិតកាន់តែច្រើនឡើងថែមទៀតដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលជាការកេីតឡេីងនូវសោកនាដកម្ម ទាំងចំពោះគ្រួសារ និងសង្គមជាតិ យើង។
សម្ដេចបន្តទៀតថាទោះជាយ៉ាងណាក៏ដោយដើម្បីកាត់បន្ថយ ឬក៏លប់បំបាត់ឲ្យបាននូវ​បាតុភាពអវិជ្ជមានផ្សេងៗក្នុងយុទ្ធនាការ​ ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះខ្ញុំក៏សូមក្រើនរំលឹកថែមទៀតដល់កងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមអនុវត្តភារកិច្ចរបស់ខ្លួន ត្រូវតែបន្តការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងវិន័យឲ្យបានខ្ជាប់ខ្ជួន ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនដើម្បីបម្រើផលប្រយោជន៍ជាតិ​ និងប្រជាពលរដ្ឋយេីង​៕SRP

Read Previous

អាជ្ញាធរ​ខេត្តកំពង់ចាម​ ចាត់ទុកថា អ្នក ផ្ដល់ឈាម គឺសុទ្ធតែជាវីរៈជន ដែល​មាន​វីរៈភាព ស្នេហាជីវិតមនុស្ស និងសង្គមជាតិ

Read Next

អាជ្ញាធរក្រុងសៀមរាប ណែនាំឲ្យមន្ត្រីក្រោមឱវាទ ផ្តល់សេវា សាធារណៈ ជូនប្រជាពលរដ្ឋ អោយបានលឿន រហ័ស