ព័ត៌មានទាន់ហេតុការណ៍ :

គ្រឿងញៀនជាង១៣០គីឡូក្រាម ដែលប្រមូលបានពីការបង្ក្រាប ត្រូវបានដុតកម្ទេចចោល នៅខេត្តត្បូងឃ្មុំ

អ្នកធ្លាប់រកប្រាក់ តាមរយ:ភ្ញៀវទេសចរ នៅក្នុងខេត្តសៀមរាប ប្តូរអាជីពមកថតសត្វស្វាប ង្ហោះតាមយូធូបវិញម្តង

សមាគមចលនា យុវជនកម្ពុជា ក្រុម១៥៧ខេត្តសៀមរាប​ ឧបត្ថម្ភ ទឹកសុទ្ធ ម៉ាសនិងអាកុល ដល់សាលាសង្កាត់ជ្រាវ

លោកតាអាយុ១០៤ឆ្នាំ បានចាក់វ៉ាក់សាំង ទទួលអំណោយលើកទឹកចិត្ត ពីនាយករដ្ឋមន្ត្រី ហ៊ុន សែន

ធនាគារវឌ្ឍនៈ ផ្ដល់សម្ភារបរិក្ខារពេទ្យ​ ជូនអាជ្ញាធរខេត្តកំពង់ចាម ដេីម្បីរួមប្រឆាំងជំងឺកូវីដ-១៩

នាយករដ្ឋមន្ត្រីខ្មែរ អរគុណជប៉ុន ដែលបានជួយកម្ពុជា ក្នុងការប្រឆាំងជំងឹកូវីដ និងផ្ដល់ជំនួយហិរញ្ញប្បទានឥតសំណង

សម្ដេចស ខេង បង្ហាញលទ្ធផល ប្រឆាំងអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ក្នុងរយៈពេល៦ខែ

រដ្ឋមន្រ្តីខៀវ កាញារីទ្ធ៖ អ្នកដែលបានចាក់វ៉ាក់សាំងហើយនៅតែឆ្លង គឺដោយសារមិនបានអនុវត្តន៏តាមការណែនាំរបស់ក្រសួងសុខាភិបាល

ហាងកាហ្វេលីហ៊ូវ នៅភូមិស្វាយធំ ខេត្តបាត់ដំបង បើកល្បែងភ្នាល់មាន់តាមអនឡាញ យ៉ាងគគ្រឹកគគ្រេង

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចុះត្រួតពិនិត្យការងារដីធ្លី នៅក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ

ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២១ ម៉ោង ៤:៤៥ ល្ងាច

អធិការរងនគរបាល ក្រុងសៀមរាប សប្បាយចិត្ត ពេលឃើញ ប្រជាពលរដ្ឋ ចូលរួមគោរព ច្បាប់ចរាចរណ៍ បានល្អ

GoalPropertyService

ខេត្តសៀមរាប៖លោកវរសេនីយ៍ទោ ឆឹង សុភា អធិការរងទទួលការងារផែនសណ្ដាប់ធ្នាប់សាធារណ:និងចរាចរណ៍ក្រុងនៃអធិការដ្ឋាន នគរបាលក្រុងសៀមរាបបានឲ្យដឹងថានៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះខ្ញុំបាទ បានចុះអនុវត្តច្បាប់ផ្ទាល់ជាមួយបងប្អូនកងកម្លាំងជាពិសេសយើងសង្កេតឃើញការគោរពច្បាប់ចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋដែលបានធ្វើចរាចរណ៍លើដងផ្លូវក្នុងការអញ្ជើញមកពីទីជិតឆ្ងាយស្ថិតក្នុងភូមិសាស្ត្ររដ្ឋបាលក្រុងសៀមរាប។
លោកវរសេនីយ៍ទោ ឆឹង សុភា បានបន្តថាខ្ញុំបាទផ្ទាល់ពិតជាសប្បាយចិត្តត្រេកអរយ៉ាងក្រៃលែងដែលបានឃើញបងប្អូនប្រជាពលរដ្ឋយើងស្រឡាញ់ច្បាប់ចរាចរណ៍ ហើយចេះគិតគូពីសុវត្ថិភាពខ្ពស់និងចូលរួមគោរពច្បាប់បានល្អព្រមទាំងមានចម្ងល់ចេះសួរហើយពិភាក្សាជាមួយកម្លាំងនគរបាលចរាចរណ៍យើងដើម្បីឲ្យអស់រាល់ចម្ងល់នូវការសង្ស័យរបស់ប្អូនយើងម្នាក់ៗបាទ។ល។ ចូលរួមគោរពច្បាប់ចរាចរណ៍នាំឲ្យមានសុវត្ថិភាពល្អដល់យើងទាំងអស់គ្នា ថ្ងៃនេះ ថ្ងៃស្អែក សូមកុំមានគ្រោះថ្នាក់ចរាចរណ៍។
សូមរំលឹកថាម្សិលមិញ ប្រមុខដឹកនាំកម្ពុជា បានលើកឡើងថាកម្ពុជារងគ្រោះពេកហើយពីគ្រោះថ្នាក់ចរាចរណ៍ ។ យើងមានប្រជាជនតែ ១៥លាននាក់ តែអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសយើងចង់ស្មើនឹងវៀតណាម និង ថៃ ដែលមានប្រជាជន ជិត ៩០ លាននាក់ និង ៧០ លាននាក់។ ហេតុនេះ ការអនុវត្តច្បាប់ចរាចរណ៍គឺមិនដកថយទេ – សម្តេចតេជោ ហ៊ុនសែន ក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃសុក្រទី១៥ឧសភា២០២០។ នេះបើតាមសាររបស់លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុក៕SRP

Read Previous

ខ្យល់កន្ត្រាក់ បណ្ដាលឲ្យខូតខាត ផ្ទះពីរខ្នង នៅស្រុកសូទ្រនិគម

Read Next

សមត្ថកិច្ចចុះបិទទីតាំងកាយដីមួយកន្លែងនៅស្រុកសូទ្រនិគមក្រោយរកឃើញថាខុសច្បាប់