ខេត្តសៀមរាប៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការខេត្តសៀមរាប នៅថ្ងៃទី១៥ខែឧសភាម្សិលមិញ បានសហការជាមួយជំនាញពាក់ព័ន្ធបានចុះបង្ក្រាបការដ្ឋានជីកយកអាចម៌ដីចំនួន ០១កន្លែង គ្មានលិខិតអនុញ្ញាត ស្ថិតនៅភូមិសាស្ត្រ ភូមិត្រាវកៀត ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានមានចំណាត់ការមួយចំនួនដូចជា ៖
– ធ្វើកំណត់ហេតុបិទទីតាំងអាជីវកម្ម ជាបណ្តោះអាសន្ន។
– ចាប់ដកហូតគ្រឿងចក្រចំនួន ០៣គ្រឿង រួមមាន :
+ អេស្ការវ៉ាទ័រចំនួន ០១គ្រឿង
+ ឡានដឹកដីចំនួន ០១គ្រឿង
+ គោយន្ដដឹកដីចំនួន ០១គ្រឿង
– ធ្វើការផាកពិន័យអន្តរការណ៍ យោងតាមច្បាប់ស្តីពី ការគ្រប់គ្រង ការធ្វើអាជីវកម្មធនធានរ៉ែ មាត្រា ៣៥ថ្មី និងធ្វើកិច្ចសន្យាបញ្ឈប់ការជីកអាចម៌ដី គ្មានលិខិតអនុញ្ញាតបន្តទៀត។
ក្នុងករណីម្ចាស់ការដ្ឋានមានបំណងប្រកបអាជីវកម្មជីកអាចម៌ដីលក់ ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតពីរដ្ឋបាលខេត្ត ឬក្រសួងរ៉ែ និងថាមពលជាមុនសិន។ចំពោះគ្រឿងចក្រ សមត្ថកិច្ចចម្រុះបានប្រគល់ឲ្យជំនាញ ដើម្បីអនុវត្តបន្ត៕SRP


