ខេត្តសៀមរាប៖ជារើយៗគេតែងតែសង្កេតឃើញថាបុរសនិងស្ត្រីដែលបានស្រលាញ់គ្នានិងឈានដល់ការរួមភេទជាមួយគ្នាដោយការស្រលាញ់គ្មាទៅវិញទៅមកប៉ុន្តែករណីខ្លះបុរសបានក្លាយជាអ្នកទោសស្នេហាទៅវិញ ដោយសារឪពុកម្ដាយខាងស្រីប្ដឹងថាចាប់រំលោភ។ ជាក់ស្ដែងក្មេងប្រុសស្រីពីរនាក់បានទាក់ទងគ្នាតាមfacebookជាង១ឆ្នាំរហូតបានណាត់ជួបគ្នានិងឈានដល់ការរួមរ័ក្សជាមួយគ្នាបានចំនួន០៣ដង តែត្រូវគ្រួសារខាងស្រីប្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួនខាងបុរស។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវ នារសៀលថ្ងៃទី១៦ខែឧសភាឆ្នាំ២០២០ ស្ថិតនៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប។សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ ឈ្មោះ អៀង វីរៈឧត្តម ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរៈ សិស្សថ្នាក់ទី១០ រស់នៅក្រុមទី ០១ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ពាក់ព័ន្ធករណី អំពើរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ។
បើតាមសមត្ថកិច្ចរម្លឹកថានៅថ្ងៃទី១៣ខែឧសភាឆ្នាំ២០២០វេលាម៉ោង១៦និង០០នាទី ឈ្មោះ ស ស ម ភេទស្រី អាយុ១៤ឆ្នាំ(សំបុត្រកំណើតឆ្នាំ២០០៥)មុខរបរសិស្សថ្នាក់ទី១១មានទីលំនៅឃុំកែវពណ៌ស្រុកពួកខេត្តសៀមរាប (ជនរងគ្រោះ) សរសេរសារប្រាប់ឲ្យជនសង្ស័យទៅយករូបខ្លួននៅជិតម្ដុំភ្នំក្រោម។ភ្លាមនោះជនសង្ស័យ បានជិះម៉ូតូចេញពីផ្ទះសំដៅទៅកន្លែងម្តុំភ្នំក្រោមតាមការណាត់គ្នា ក្រោយពីបានជួបគ្នាឈ្មោះ ស ស ម បានឡើងជិះម៉ូតូជាមួយជនសង្ស័យមកអង្គុយលេងក្នុងដីឡូត៍ក្បែរផ្ទះរបស់ជនសង្ស័យរហូតដល់ម៉ោង១៨និង៣០នាទី។ហើយជនសង្ស័យបានឌុបទៅអង្គុយលេងម្ដុំព្រះអង្គចេកព្រះអង្គចមក្រោយពីអង្គុយលេងបានមួយសន្ទុះជនសង្ស័យបានបន្តជិះម៉ូតូមកលេងនៅផ្លូវ៦០ម៉ែត្ររហូតដល់ម៉ោងប្រហែល២១និង០០នាទី ជនសង្ស័យរួមនឹងជនរងគ្រោះបាននាំគ្នាជិះម៉ូតូមកអង្គុយលេងក្នុងដីឡូត៍ក្បែរផ្ទះរបស់ជនសង្ស័យម្ដងទៀត។លុះដល់ម៉ោងប្រហែល២៣និង០០នាទី ជនសង្ស័យបានជិះម៉ូតូនាំ ឈ្មោះ ស ស ម មកផ្ទះរបស់ខ្លួនស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។ រួចជនសង្ស័យបានឲ្យនាងចូលសម្រាកក្នុងបន្ទប់របស់ខ្លួនដោយខ្លួនបានប្រាប់ម្ដាយឪពុករបស់ខ្លួនថានាងគឺជាសង្សាររបស់ខ្លួនត្រូវបានអ្នកផ្ទះរបស់នាងបានដេញចេញពីផ្ទះ ហើយពួកខ្លួនទាំង០២នាក់ បាននាំគ្នាចូលដេកក្នុងបន្ទប់។ពេលនោះជនសង្ស័យបានសុំជនរងគ្រោះរួមភេទតែនាងពុំព្រមបានបន្តិចជនសង្ស័យបានសុំរូបខ្លួនម្ដងទៀតទើបរូបខ្លួនព្រមពេលនោះជនសង្ស័យបានធ្វើសកម្មភាពរួមភេទជាមួយគ្នាបានសម្រេចជាលើកទី០១ ហើយក៏នាំគ្នាសម្រាកក្នុងបន្ទប់របស់ជនសង្ស័យនឹងទៅ។ រហូតដល់ថ្ងៃទី១៤ខែឧសភាឆ្នាំ២០២០ជនសង្ស័យមិនបាននាំគ្នាទៅណាឡើយនៅក្នុងបន្ទប់ហើយពួកខ្លួនបានរួមភេទជាមួយគ្នាបានសម្រេចម្ដងទៀតនៅពេលយប់ពុំចាំពេលវេលាក្នុងបន្ទប់ដដែល។ លុះដល់ថ្ងៃទី១៥ខែឧសភាឆ្នាំ២០២០ពុំចាំម៉ោង ពួកខ្លួនទាំងពីរបានរួមភេទជាមួយគ្នាបានសម្រេចម្ដងទៀតក្នុងបន្ទប់ដដែល។ជនសង្ស័យបានឆ្លើយសារភាពចំពោះមុខសសមត្ថកិច្ចថាខ្លួនពិតជាបាន រួមភេទជាមួយ នឹងឈ្មោះនារីរងគ្រោះ ស ស ម បានសម្រេចជាមួយគ្នាបានសរុបចំនួន០៣លើ ក្នុងបន្ទប់របស់ជនសង្ស័យពេលយប់ ពិតប្រាកដមែន។ក្នុងករណីនេះគ្រួសារនារីរងគ្រោះបានប្តឹងឲ្យសមត្ថកិច្ចចាត់ការលើជនសង្ស័យតាមច្បាប់និងទាមទារប្រាក់សំណងចំនួន១ម៉ឺនដុល្លារ។ឆ្លងតាមការសាកសួរបុរសនិងក្មេងស្រីរងគ្រោះបាន និយាយថា ពួកគេពិតជាស្រលាញ់គ្នាមែនមិនគួរបំបែកពួកគេទេ។ករណីនេះហាក់មានអាថ៌កំបាំងនៅពីក្រោយ ដោយសារក្មេងស្រីរងគ្រោះរៀនថ្នាក់ទី១១ ហើយមានអាយុក្រោម១៥ឆ្នាំ។ឯក្មេងប្រុសអាយុ១៧ឆ្នាំរៀនថ្នាក់ទី១០ ពួកគេបានទាក់ទងស្រលាញ់គ្នាតាមហ្វេសបុក ជាង១ឆ្នាំមកហើយ៕SRP