ព័ត៌មានទាន់ហេតុការណ៍ :

កំសត់ ចូលលួចលុយ កន្លែងបុណ្យសព មិនសម្រេច តែបានប៉ោងមុខ

«នៅមុខអង្គរវត្តអច្ឆរិយ:បារមីដ៏ស័ក្តសិទ្ធ» លោកដួង តារា សូមជូនពរ ប្រជាពលរដ្ឋខ្មែរចៀសផុត ពីជំងឺឆ្លងកូវីដ -១៩​

ប្រកាសបិទផ្លូវមួយចំនួន នៅក្រុងសៀមរាប ដើម្បីប្រារព្ធពិធី បើកការសាងសង់៣៨ខ្សែ

បុគ្គលិក ក្រុមហ៊ុនបំពង់ទីបជ័រ បើករថយន្ត បុកម៉ូតូ បណ្តាលឲ្យ ប្ដីប្រពន្ធ ស្លាប់នៅនឹងកន្លែង

សម្ដេច ស ខេង ប្រាប់ក្រុមការងារត្រូវបម្រើពលរដ្ឋឱ្យបានល្អចៀសវាងការគៀបសង្កត់គំរាមកំហែង

សម្ដេច ហ៊ុន សែន កំពុងធ្វើដំណើរ មកកាន់ ខេត្តសៀមរាប

ទៅឆក់ត្រី បែជាស្លាប់ខ្លួនឯង យ៉ាងអាណោចអាធ័ម

សម្ដេចស ខេង ព្រួយបារម្ភ ព្រៃឈើ នៅតែ ទទួលរងការ កាប់បំផ្លាញ

ប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួន បុរស២នាក់ ករណីគ្រឿងញៀន

ល្បែងឡូតូ ចាក់លុយ តាមប្រព័ន្ធអុិនធើណេត បើកលេងយ៉ាងគគ្រឹកគគ្រេង នៅក្រុងបាត់ដំបង

ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ២:៥១ ល្ងាច

សេចក្ដីប្រកាស របស់ អាជ្ញាធរខេត្តសៀមរាប ការបាញ់គ្រាប់ពិត នៅអូរកូនតឹង

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាបបានប្រាប់ថា សូមបងប្អូនប្រជាពលរដ្ឋ កុំមានការភ្ញាក់ផ្អើល នូវ ពលទាហានថ្មីដែលត្រូវហ្វឹកហ្វឺននេះ និងត្រូវចល័តចេញពីសាលាពលទាហានទី៤(តាកុះ)។
យោងតាមសេចក្ដីប្រកាសរបស់អាជ្ញាធរខេត្តសៀមរាបនៅរសៀលថ្ងៃនេះថា
រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឲ្យបានជ្រាបថា ៖ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃ២៥ ខែឧសភា ឆ្នាំ២០២០ បញ្ជាការដ្ឋានយោធភូមិភាគទី៤ នឹងហ្វឹកហ្វឺនពលទាហានថ្មីដោយអនុវត្តលំហាត់បាញ់គ្រាប់ពិត នៅទីលានអូរកូនតឹង ដែលស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំស្រែណូយ នៃព្រំប្រទល់រវាងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។ ជាមួយគ្នានេះពលទាហានថ្មីដែលត្រូវហ្វឹកហ្វឺននេះ និងត្រូវចល័តចេញពីសាលាពលទាហានទី៤(តាកុះ) ដោយចេញដំណើរតាមផ្លូវជាតិលេខ៦៧ ឆ្លងកាត់ស្រុកបន្ទាយស្រី និងស្រុកវ៉ារិន ខេត្តសៀមរាប ឆ្ពោះទៅគោលដៅទីលានបាញ់គ្រាប់ពិតអូរកូនតឹង។ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ កុំមានការភ្ញាក់ផ្អើល និងចៀសវាងធ្វើដំណើរឆ្លងកាត់ ឬចូលក្នុងភូមិសាស្ត្រនៃទីលានហ្វឹកហ្វឺនដែលបានបញ្ជាក់ជូនខាងលើ៕SRP

Read Previous

ឃាត់​ខ្លួន​១០នាក់ ករណី បង្ក្រាបសង្វៀនជល់មាន់ នៅស្រុកជេីងព្រៃ ​​

Read Next

នៅក្រុងសៀមរាបយើងហ្នឹង! ខឹងបងថ្លៃស្ដីបន្ទោស រឿងចាក់បាស់ឮៗ ចូលកាប់ដល់ក្នុងបន្ទប់ជួល បណ្ដាលឲ្យរបួសធ្ងន់