ព័ត៌មានទាន់ហេតុការណ៍ :

លោកស្រីញូង ចរិយា អ៊ុន ចាន់ដា នាំយកអំណោយ ជូនក្រុមការងារប្រចាំការ នៅមណ្ឌលចត្តាឡីស័ក គរុកោសលភូមិភាគកំពង់ចាម

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខ បុគ្គលិក នៅមណ្ឌលសុខភាពមៀន

លោកស្រីម៉ែន សំអន​ ប្រគេនទៀនវស្សា និងទេយ្យទាន ដល់ព្រះសង្ឃ គង់ចាំព្រះវស្សា​ នៅវត្តអង្គួញដី

លោកប៉ោ វណ្ណនិត អញ្ជើញប្រគល់ផ្ទះមួយខ្នងអំណោយ របស់សម្ដេចហ៊ុន សែន ជូនអតីតយុទ្ធជន នៅស្រុកប្រាសាទបាគង

លោកស្រី អភិបាលខេត្តប៉ៃលិន សូមបួងសួងបារមី យាយយ៉ាត ឲ្យជួយកូនចៅទូទាំងប្រទេស ចៀសផុត ពីជំងឺកូវីដ-១៩

ផ្ទះចំនួន០៣ខ្នង នៅកំពង់ចាម ត្រូវបានអគ្គិភ័យបំផ្លាញទាំងស្រុង

សម្ដេចស ខេង បង្កើតក្រុមការងារ រដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ

អត្ថបទរបស់លោកស្ថាបនិកក្រុមហ៊ុនផាផាយ៉ា ថ្ងៃនេះសរសេរ អំពី«ភាពប្រថុយប្រថានជាមួយសមត្ថភាពខ្លួន»

ចលនាយុវជន ក្រុម១៥៧ ស្រុកជីក្រែង ចុះចែក អាកុល ម៉ាស និងសាប៊ូ ជូនពលរដ្ឋមុខផ្សារភូមិអូរ

អភិបាលខេត្ត​កំពង់ចាម​ កោតសរសើរ រដ្ឋបាលស្រុកចំការលេី ដែលបានផ្តល់សេវាសាធារណៈ ជូនពលរដ្ឋ យ៉ាងល្អប្រសើរ

ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ៧:០៥ ព្រឹក

អភិបាលខេត្តកំពង់ចាម​ ចុះពិនិត្យ ការស្ថាបនា ផ្លូវបេតុង នៅជុំវិញ ប្រាសាទនគរបាជ័យ

Goal Property Service Co.,LTD - GPS

ខេត្តកំពង់ចាម៖លោក​អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម នៅព្រឹកមិញនេះ​ បានអញ្ជើញពិនិត្យការដ្ឋានគម្រោងសាងសង់ផ្លូវបេតុង ដែលមានបណ្ដោយប្រវែង ១.៧១០ម៉ែត្រ និងប្រវែងទទឹង ៦ម៉ែត្រ ស្ថិតនៅជុំវិញប្រាសាទនគរបាជ័យ ស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម។
សូមបញ្ជាកើថាគម្រោងសាងសង់ផ្លូវបេតុង០១ខ្សែនេះ ប្រើប្រាស់ថវិកា រដ្ឋបាលខេត្តឆ្នាំ២០២០ ដើម្បី ឆ្លើយតបទៅនឹងសេក្ដីត្រូវការរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន សម្រាប់ធ្វើដំណើរឆ្លងកាត់ និងដឹកកសិផលផ្សេងៗ ទៅកាន់ទីផ្សារ។ ម្យ៉ាងទៀតផ្លូវនេះ ក៏ជាខ្សែក្រវ៉ាត់ព័ទ្ធជុំវិញប្រាសាទបុរាណ ដ៏វ័យចំណាស់មួយកន្លែង របស់ខេត្តកំពង់ចាម ក្នុងការជួយសម្រួល ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ធ្វើដំណើរមកទស្សនាកំសាន្ត នៅរមណីដ្ឋានប្រវត្តិសាស្ត្រនេះ ផងដែរ។ បច្ចុប្បន្ន ក្រុមហ៊ុនទទួលការគម្រោង កំពុងយកចិត្តទុកដាក់លើកិច្ចការរបស់ខ្លួន យ៉ាងមមាញឹកបំផុត ដែលមកដល់ពេលនេះ សម្រេចលទ្ធផលបានប្រមាណជាង ៣០% ហើយ។
ឆ្លៀតក្នុងឱកាស ចុះពិនិត្យលើវឌ្ឍនភាពរីកចំរើន នៃផ្លូវនេះដែរ លោកអ៊ុន ចាន់ដា និងមន្ត្រីអមដំណើរ ក៏បានបន្តដំណើរ ចុះពិនិត្យផ្លូវកៅស៊ូ DBST ដែលមានទំហំ បណ្តោយប្រវែង ២.២០០ម៉ែត្រ និងទទឹង ៧ម៉ែត្រ ។
តាមការបញ្ជាក់ពីមន្ត្រីជំនាញសាលាខេត្ត បានឲ្យដឹងថា គម្រោងផ្លូវមូយខ្សែ នេះ ប្រើប្រាស់ថវិកា របស់រាជរដ្ឋាភិបាល តាមរយៈ រដ្ឋបាលខេត្តកំពង់ចាម ដោយតភ្ជាប់ពីចំណុចផ្លូវខាងក្រោយបន្ទាយសឹងរងខេត្ត (ឬផ្លូវអគ្គិសនីថ្មី) ស្ថិតក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ឆ្ពោះទៅដល់ចំណុច ព្រលានយន្តហោះ ស្ថិតនៅក្នុងភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ។ មកដល់ពេលនេះ គម្រោងកំពុងដំណើរការសាងសង់នៅឡើយ និងសម្រេចលទ្ធផលបានប្រមាណជាង ២០%ផងដែរ៕SRP

Read Previous

លោកឧត្តមសេនីយ៍ត្រី ហួត សុធី ក្រើនរំលឹកដល់កងកម្លាំងអោយបន្តចូលរួមរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន

Read Next

ស្ត្រីម្នាក់ដេកស្លាប់នៅក្រុងសៀមរាប