ព័ត៌មានទាន់ហេតុការណ៍ :

ចាប់ខ្លួនជនដៃដល់៣នាក់ ករណីកាប់សម្លាប់បុរសម្នាក់ នៅស្រុកបាទី

ប្រធានមន្ទីរផែនការខេត្តសៀមរាប សាងសង់សំណង់ដ៏ធំក្នុងដែនអប្សរា ខណ:ពលរដ្ឋមិនអាចធ្វើផ្ទះបាន

អភិបាលខេត្តសៀមរាបថា ការសាងសង់ផ្លូវ ទ្រូងកណ្តាល ចាប់ពីស្តុបសុខា ដល់រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ អាចនឹងបញ្ចប់នៅខែវិឆ្ឆិកា ឆាប់ៗខាងមុខ

ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា និងរដ្ឋមន្ត្រីក្រសួងសាធារណការ ចុះពិនិត្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ

អភិបាលខេត្តកំពង់ចាម៖ គោលនយោបាយអាទិភាព របស់រដ្ឋាភិបាល គឺ មនុស្ស​ ទឹក​ ភ្លើង​ និង​ផ្លូវ​

គយកម្ពុជា អនុញ្ញាតឱ្យនាំចូលសាច់បង្កក និងមុខទំនិញបង្កក ពីប្រទេសឥណ្ឌាឡើងវិញ

លិខិតអ្នកអាន៖ ឈូសផ្នូរខ្មោច នៅក្រុងសៀមរាប សម្រាប់ធ្វើដីឡូតិ៍លក់

ចាប់ខ្លួនផ្កាយ២ម្នាក់ ករណីរត់ការចូលបម្រើការងារ ជាមន្ត្រីនគរបាល ជាង២ម៉ឺនដុល្លារ

អត្ថបទរបស់ សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា សរសេរអំពី «ភាពស្មោះត្រង់»

រដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមបើកដំណើរការ ចម្រាញ់«មាស» លើកដំបូងនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី

ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ៥:១៤ ព្រឹក

អាជ្ញាធរក្រុងសៀមរាប គ្រោងបេីកផ្លូវ ០២ខ្សែ ឡើងវិញ ដើម្បីកាត់បន្ថយ ការស្ទះចរាចរណ៍

GoalPropertyService

ខេត្តសៀមរាប៖លោកនួនពុទ្ធារ៉ាអភិបាលក្រុងសៀមរាបនិងជំនាញពាក់ព័ន្ធនៅព្រឹកថ្ងៃទី២០ខែឧសភាម្សិលមិញ បានចុះត្រួពិនិត្យទីតាំង គ្រោង
បេីកផ្លូវ០២ខ្សែឡើងវិញ។ផ្លូវទី០១មានប្រវែង១០០០ម៉ែត្រទទឹង១៥មែត្រ​តភ្ជាប់ពីផ្លូវជាតិលេខ០៦រហូតដល់ផ្លូវ​៧មករា​និង០១ខ្សែទៀតប្រវែងប្រមាណ៥០០ម៉ែត្រ ពីផ្លូវវត្តបូព៍ រហូតដល់ផ្លូវ៧មករាស្ថិតក្នុងភូមិបន្ទាយចាស់​សង្កាត់ស្លក្រាម​នឹងភូមិវត្តបូព៍សង្កាត់សាលាកំរេីក​ក្រុងសៀមរាប។

នាឱកាស ចុះពិនិត្យផ្លូវនោះដែរ លោក​ នួន ពុទ្ធារ៉ា ក៏បានជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋដែលមានលំនៅ​ដ្ឋាន​តាមបណ្តោយផ្លូវទាំង០២ខ្សែខាងលើនិងបានជម្រាបជូនដំណឹងអំពីគម្រោង​ដែល​រដ្ឋបាល​ក្រុង​សៀមរាប​ត្រៀម​បើកផ្លូវ​និងអភិវឌ្ឍដើម្បីបំរើ​ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងលើកកិត្តិយស សោភ័ណភាព ជាពិសេស​គឺរួមចំណែកដោះស្រាយនូវបញ្ហារកកស្ទះចរាចរណ៍ក្នុងក្រុងសៀមរាបមួយផ្នែកផងដែរ។
ជុំវិញការគ្រោងបើកផ្លូវនេះបងប្អូនប្រជាពលរដ្ឋ​ ដែលមានលំនៅដ្ឋានតាមបណ្តោយផ្លូវទាំង០២ខ្សែ បានសម្តែងការគាំទ្រ​និងស្នើអោយរដ្ឋបាលក្រុង ពន្លឿនការអនុវត្តន៍គម្រោងនេះ​អោយបានរហ័សផងដែរ៕SRP

Read Previous

ផ្ទះពលរដ្ឋមួយខ្នងនៅស្រុកជីក្រែងត្រូវបានអគ្គិភ័យឆេះបំផ្លាញ

Read Next

សម្ដេចតេជោ អំពាវនាវ ដល់ប្រជាពលរដ្ឋ បន្តចូលរួម ទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩