ព័ត៌មានទាន់ហេតុការណ៍ :

ឃាត់ខ្លួន «នីតា» នៅក្រុងសៀមរាប ករណី «លួចទ្រព្យសម្បត្តិ»

វិវាទដីធ្លីជាង២ឆ្នាំ ត្រូវបាន លោកដួង តារា និងមន្ត្រីខេត្តកំពត រួមគ្នាដោះស្រាយបញ្ចប់ តាមគោលនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ

លិខិតចំហ គោរពជូន ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា

មុខសញ្ញា​លួច​ និងប្លន់ដ៏សកម្មម្នាក់ ​ត្រូវបានចាប់ខ្លួន

ជួញដូរ សត្វត្រចៀកកាំ នៅផ្សារលើធំថ្មី ត្រូវបានអស់ល័ក្ខ

ពលរដ្ឋ ប្ដឹង លោកលួង ឃីន ទៅសាលាក្រុងសៀមរាប  ករណីសង្ស័យ សាងសង់សំណង់ ពុំមានច្បាប់អនុញ្ញាត

នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ «ត្រូវចូលរួមការពារ សន្តិភាព ឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ»

នាយករដ្ឋមន្ត្រី បរិច្ចាគម៉ាស២​លាន និង​សម្ភារ វេជ្ជសាស្ត្រ ​ជូន​រដ្ឋាភិបាល ​មី​យ៉ាន់​ម៉ា

 ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំ ពិនិត្យ សេចក្ដីព្រាង ព្រះរាជក្រឹត្យ ស្ដីពី ការបន្ធូរបន្ថយ លើកលែងទោស

អាជ្ញាធរអប្សរា ព្រមានៗ ទៀតហើយ លើអ្នកប្រកាសលក់ដី នៅក្នុងតំបន់ រមណីយដ្ឋានអង្គរ

ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១០:២៣ ល្ងាច

ចំការមេពូជឈើគ្រញូងក្រៅពីដើមឈើគ្រញូងធំៗនៅមានផ្កាព្រៃសត្វព្រៃជាច្រើនប្រភេទសម្រាប់អ្នកចូលចិត្តទស្សនាព្រៃធម្មជាតិ

ខេត្តសៀមរាប៖លោកសេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ និងជាអ្នកទទួលខុសត្រូវការពារតំបន់ចំការ
ព្រៃមេពូជឈើគ្រញូង បានឱ្យដឹងថាចំការព្រៃមេពូជឈើគ្រញូងដែលមានទំហំ១.៨៨៨ហិកតា មានទីតាំងស្ថិតនៅក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលបច្ចុប្បន្ននេះ បានក្លាយទៅជាតំបន់លំហែកាយធម្មជាតិ ព្រោះនៅទីនេះមានធនធានដ៏សម្បូរបែប ដូចជា ៖ មានសត្វព្រៃជាច្រើនប្រភេទ ដើមឈើគ្រញូងធំៗ និងផ្កាព្រៃជាច្រើនប្រភេទ រីកទៅតាមរដូវកាល ដែលមានភាពបៃតងស្រស់ស្អាតខ្យល់បរិសុទ្ធ ដែលឥឡូវនេះ នៅក្នុងចំការមេពូជឈើគ្រញូង កំពុងតែមានផ្កាព្រៃជាច្រើនរីកស្គុះស្គាយ ដូចជាផ្កាទឹកដោះ ផ្កាចកអណ្តើក និងផ្កាព្រៃជាច្រើនទៀត ដែលមិនទាន់ស្គាល់ឈ្មោះ និងអាចទស្សនាសត្វព្រៃ ជាពិសេសអាចប្រលែងលេងជាមួយហ្វូងមេអំបៅបានទៀតផង។

លោកសេង លន បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះលោកកំពុងតែរៀបចំវង្វង់ទស្សនាធនធានធម្មជាតិដ៏សម្បូបែបនៅក្នុងតំបន់នេះ ដូចជាវង្វង់ទស្សនាសម្រាប់អ្នកជិះរថយន្ត សម្រាប់អ្នកជិះកង់ និងសម្រាប់អ្នកដើរថ្មើជើង ដោយអ្នកដែលមកកម្សាន្តនៅក្នុងចំការមេពូជឈើគ្រញូងនេះ អាចយកអាហារផ្ទាល់ខ្លួនមកបរិភោគក្រោមម្លប់ឈើដ៏ត្រជាក់ក្នុងព្រៃនេះបានផងដែរ ។

បើតាម លោក សេង លន ក្រៅពីនេះ បងប្អូនប្រជាពលរដ្ឋដែលមកកម្សាន្តនៅតំបន់នេះ ដែលមានបំណងចង់ចូលរួមការពារព្រៃឈើ អាចចូលរួមដាំកូនឈើជាលក្ខណៈគ្រួសារក៏បាន ជាក្រុមក៏បានដែរ ដែលឥឡូវនេះនៅទីនេះមានកូនឈើគ្រញូង និងឈើប្រណិតមួយចំនួន ត្រូវបានភ្ញៀវទេសចរ ថ្នាក់ដឹកនំា និងប្រជាពលរដ្ឋដាំនៅក្នុងចម្ការពូជមានចំនួន០៥ហិកតាហើយ និងមានដើមឈើខ្លះបានធំៗស្អាត ដែលអាចអោយភ្ញៀវទេសចរមកទស្សនាប្រភេទឈើប្រណិតៗនេះបាន ព្រោះថា ប្រភេទឈើប្រណិតៗបែបនេះ នៅតំបន់ផ្សេងមិនសូវមានច្រើនដូចនៅទីនេះទេ៕SRP

Read Previous

លោកអ៊ុន ចាន់ដា នាំយកអំណោយ កាកបាទក្រហម ចែកជូនពលរដ្ឋ​៦០គ្រួសារ​

Read Next

ផ្លូវជាច្រើនខ្សែ ក្នុងខេត្តសៀមរាប មានលក្ខណៈ ស្អាតល្អប្រសើរ