ខេត្តប៉ៃលិន៖មន្ត្រីនគរបាលខេត្តប៉ៃលិនម្នាក់និងម្នាក់ទៀតធ្វើដំណើរជាមួយគ្នាបានស្លាប់ដោយគ្រោះថ្នាក់ចរាចណ៍។
ហេតុការណ៍បានកើតឡើងវេលាម៉ោង ១៨និង៣០នាទី ថ្ងៃទី២១ ខែឧសភាឆ្នាំ២០២០ រវាងរថយន្ត និងម៉ូតូនៅលើផ្លូវជាតិលេខ ៥៩ នៅចំណុចផ្លូវបំបែកភ្នំកុយ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខខេត្ដប៉ៃលិន។
ជនរងគ្រោះទាំងពីរមានឈ្មោះ៖០១-ឈ្មោះ បារាំង ភេទប្រុស មុខរបរកសិករ បើកបរម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ ប៉ៃលិន 1C-2420 (ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ) ។
០២-ឈ្មោះ អ៉ឹម ណែម ភេទប្រុស អាយុ ៥៣ឆ្នាំ បុខរបរ នគរបាលខេត្តប៉ៃលិន ជាអ្នករួមដំណើរ បានស្លាប់នៅនឹងកន្លែងកើតហេតុ ។ អ្នកទាំងពីរមានទីលំនៅក្នុងភូមិស្រែអន្ទាក់ ឃុំ/ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ភាគីរថយន្តឈ្មោះ PATTANA PAIBUNWONG Mr. KOBCHAI ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិថៃ បើកបររថម៉ាក ISUZU ពាក់ផ្លាកលេខ THAILAND 91-0642 ។
មូលហេតុបណ្ដាលមកពីកត្តាមនុស្សបើកបររថយន្តហួសល្បឿនកំណត់ ។ បច្ចុប្បន្នជនបង្ក និងរថយន្តត្រូវបានឃាត់ និងរក្សាទុក នៅការិយាល័យជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីអនុវត្តតាមនីតិវិធីបន្ត៕SRPវ៉ន ដារ៉ា




