ព័ត៌មានទាន់ហេតុការណ៍ :

ចលនាយុវជន(ក្រុម១៥៧) សាខាខេត្តសៀមរាប ចែកអំណោយដល់ពលរដ្ឋ ជាង២០គ្រួសារ

បទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី បន្តកើតមានយ៉ាងពេញបន្ទុក

សមត្ថកិច្ចកម្ពុជា ចាប់ចិន២នាក់ និងគ្រឿងញៀនជាង៧០គីឡូក្រាម

វ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស បានដឹកមកដល់កម្ពុជាហើយ

អំណោយកាកបាទក្រហម​ ត្រូវបានជូនពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ១៦៥គ្រួសារ​ នៅស្រុកមេមត់

ក្រសួងកសិកម្មអះអាងថា ក្នុងរយៈពេលប្រមាណជា៥ឆ្នាំកន្លងមកនេះ ពុំដែល បានរៀបចំបំពេញបែបបទ នាំចេញប្រភេទឈើរងការគំរាមកំហែង ជូនដល់ក្រុមហ៊ុនណាមួយ សម្រាប់ធ្វើការនាំចេញ ទៅក្រៅប្រទេស ឬហុងកុងនោះទេ

ចលនាយុវជន «ក្រុម១៥៧» ចុះចែកអំណោយនិងសម្ភារ ចំនួន៣គោលដៅ នៅក្នុងខេត្តសៀមរាប

វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសទៀត នឹងដឹកមកដល់កម្ពុជា នៅស្អែកនេះ

ការឈូសឆាយ ដីព្រៃជាច្រើនហិកតា នៅស្រុកស្វាយលើ សង្ស័យមានការឃុបឃិតគ្នាជាប្រព័ន្ធ

សម្ដេច ស ខេង ផ្ញើសារលិខិតជូនពរ ក្នុងទិវារម្លឹកខួបថ្ងៃកំណើត នគរបាលជាតិ

ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ៤:១១ ព្រឹក

ការទន្ទឹងរងចាំមកដល់ហើយផ្លូវដីក្រហមភ្ជាប់វាងក្រុងសៀមរាបទៅភូមិភ្នំក្រោមត្រៀមសាងសង់​ក្រាលកៅស៊ូឬបេតុង

ខេត្តសៀមរាប៖លោកនួន​ ពុទ្ធារ៉ា​ អភិបាលក្រុងសៀមរាប និងជាតំណាងអោយ​ លោកទៀ សីហា​ អភិបាលខេត្តសៀមរាបនៅរសៀលថ្ងៃទី២១ខែឧសភាឆ្នាំ២០២០ម្សិលមិញនេះ បានដឹកនាំក្រុមការងារ នៃរដ្ឋបាល​ក្រុងសៀមរាប​ ដោយមានចូលរួមពីលោកចៅសង្កាត់សៀមរាប​ បានបន្តដំណើរដោយថ្មើរជើង​ ពិនិត្យមើលផ្លូវដីក្រហម០១ខ្សែ ចេញពីផ្លូវវាងក្រុង​ ឆ្លងកាត់តាមភូមិត្រៀក និងភូមិក្រសាំងរលើង​ ឆ្ពោះទៅភូមិភ្នំក្រោម ក្នុងសង្កាត់សៀមរាប ដើម្បីពិនិត្យមើលស្ថានភាព​ និងលទ្ធភាព ត្រៀមសាងសង់​ ជាប្រភេទផ្លូវក្រាលកៅស៊ូ ឬជាប្រភេទផ្លូវបេតុង ដើម្បីធានា​ និង​ ស្របតាមតម្រូវការប្រើប្រាស់ជាក់ស្តែង​ ក្នុងឆ្នាំ២០២០នេះ។

សូមជម្រាបថា​ យោងតាមរយៈសេចក្តីសម្រេចក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០​នេះ រដ្ឋបាលខេត្តសៀមរាប​ បានកំណត់យកការងារបើកផ្លូវ និងការសាងសង់ផ្លូវ ជាការងារអាទិភាព​ ក្នុងនោះផ្លូវដីក្រហម០១ខ្សែ ចេញពីផ្លូវវាងក្រុង​ ឆ្លងកាត់តាមភូមិត្រៀក និងភូមិក្រសាំងរលើង​ ឆ្ពោះទៅភូមិភ្នំក្រោម ក្នុងសង្កាត់សៀមរាប​ ក៏ជាផ្លូវអាទិភាព​ ដែលត្រូវត្រៀមបើកការដ្ឋានសាងសង់ ដើម្បីរួមចំណែក​លើកកម្ពស់​សោភ័ណភាព សុខុមាលភាព​ និង ចៀសវាងការកកស្ទះចរាចរ ក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយភាពក្រីក្រ របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ និងអ្នកប្រើប្រាស់ផ្លូវ នេះផងដែរ៕SRP

Read Previous

នៅទីបំផុត រដ្ឋមន្ត្រីមហាផ្ទៃ បានបញ្ចប់មុខតំណែង លោកវរសេនីយ៍ឯក រុំ សុវិជ្ជា

Read Next

ក្រុមកសិករ នាំគ្នាបិទប្រឡាយ យកទឹកបញ្ចូលស្រែ សង្គ្រោះស្រូវ ជាច្រើនហិកតា តែសហគមន៍បឹងពារាំង មិនអនុញាត