ព័ត៌មានទាន់ហេតុការណ៍ :

រដ្ឋមន្ត្រី ចម ប្រសិទ្ធ ស្នើអភិបាលខេត្តកែប ចាត់វិធានការ ជាបន្ទាន់ ចំពោះបុគ្គល ចាក់ដីរំលោភចូលដីស្រែអំបិល

ចលនាយុវជន «ក្រុម១៥៧» សាខា ខេត្តសៀមរាប នាំយកអំណោយ និងថវិកា ប្រគេនព្រះសង្ឃ គង់នៅវត្ត ឥន្ទ:បារមីសិរីរដ្ឋ

អរគុណ សប្បុរសជន បានឧបត្ថម្ភ សម្ភារ ដល់កាកបាទក្រហមខេត្តសៀមរាប

អភិបាលខេត្តកំពង់ចាម​ ជំរុញឲ្យពលរដ្ឋ​ ប្រកបមុខរបរផ្សេងៗ​ ដេីម្បីបង្កើនជីវភាព​

សម្តេច ហេង សំរិន ផ្តល់អំណោយស្បៀងអាហារ និងថវិកា ដល់អាជ្ញាធរភ្នំពេញ

កាកបាទក្រហម​ខេត្តកំពង់ចាម​ ទទួលបានការឧបត្ថម្ភ ជាង១២ម៉ឺនដុល្លារ

មេដឹកនាំឲ្យអគ្គិសនី រដ្ឋាករទឹក ផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាផ្ទះឈ្នួលរបស់កម្មករ កម្មការនី ជាមុន

សម្ដេចប៊ុន រ៉ានី ហ៊ុនសែន អំពាវនាវដល់សប្បុរសជន បន្ដឧបត្ថម្ភគាំទ្រ កាកបាទក្រហមកម្ពុជា

នាយករដ្ឋមន្ត្រី អបអរសាទរ ទិវាពិភពលោក អឌ្ឍចន្ទក្រហម ៨ឧសភា

លោក ហ៊ុន ប៉ូគា នាំយកអំណោយ និងថវិកាជូននាយកសាលាបឋមសិក្សា ទៀ បាញ់ សែនជ័យគូលេន

ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ១:៥០ ព្រឹក

ពលរដ្ឋ៦៩គ្រួសារនៅស្រុកព្រៃឈរទទួលបានអំណោយកាកបាទក្រហមកម្ពុជា

ខេត្តកំពង់ចាម៖លោកស្រី ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខានៅព្រឹកថ្ងៃទី២៦ខែឧសភាឆ្នាំ២០២០ តំណាងលោកអ៊ុន ចាន់ដា អភិបាលខេត្ត និង ជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត រួមនឹលោកនាយក នាយករងសាខាមន្ត្រីប្រតិបត្តិ និងលោកឡោ ចាន់លី ប្រធានកិត្តិយសអនុគណៈកម្មាធិការសាខាស្រុក បានអញ្ជើញចុះ សាកសួរសុខទុក្ខ និងនាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ជនងាយរងគ្រោះដែលកំពុងខ្វះខាតជីវភាពចំនួន៦៩គ្រួសារ មកពី៧ឃុំ នៃមូលដ្ឋាន ស្រុកព្រៃឈររួមមាន៖ស្ដ្រីមេម៉ាយក្រីក្រកូនច្រើន ៨គ្រួសារ ជនចាស់ជរាគ្មានទីពឹង ៣៤គ្រួសារ ជនមានពិការភាព១៧គ្រួសារ និងអ្នកមានជម្ងឺរ៉ាំរ៉ៃចំនួន​​១០គ្រួសារ
ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រីប៉ាង ដានី បានក្រើនរំឮកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ក្នុងការបន្តចូលរួមបង្ការ ទប់ស្កាត់ហានិភ័យ នៃការឆ្លងជម្ងឺកូវីដ១៩ ដោយមិនត្រូវធ្វេសប្រហែស ឬភ្លេចខ្លួននោះឡើយ។ ដូច្នេះត្រូវចូលរួមថែទាំសុខភាព តាមរយៈវិធានការអនាម័យស្អាត ៣យ៉ាង ការរក្សាគម្លាតសុវត្ថិភាពពិសេសការអនុវត្តខ្ជាប់ខ្ជួនតាមសារអប់រំនានារបស់ក្រសួងសុខាភិបាល គឺជាកត្តាចាំបាច់ដែលត្រូវប្រតិបត្តិឲ្យបានជាប្រចាំ ដើម្បី ចៀសផុតពីការឆ្លងនៃជម្ងឺដ៏កាចសាហាវមួយនេះទាំងអស់គ្នា។

សូមបញ្ជាក់ថាអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនាំទៅចែកជូនជនងាយរងគ្រោះទាំង៦៩គ្រួសារដោយក្នុង១គ្រួសារៗទទួលបាន អង្ករ២៥គក្រ ត្រីខ១០កំប៉ុង ទឹកត្រី១យួរទឹកស៊ីអ៊ីវ ១យួរ ម៉ាស់៥បន្ទះនិងថវិកាចំនួន២០.០០០រៀល ផងដែរ៕SRP

Read Previous

បង្ក្រាបរថយន្តសាំយ៉ុងដឹកឈើមួយគ្រឿង នៅស្រុកស្នួល

Read Next

អាជ្ញាធរខេត្តសៀមរាប ស្នើដល់ប៉ុស្តិ៍នគបាល ចុះស្រង់ទិន្នន័យ ជនអនាថា ជនពិការ និងជនវិកលចរិត នៅតាមមូលដ្ឋាន